ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

អំពីអាជ្ញាធរអេដស៍

  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថាជា អ.ជ.ប.ជ.អ គឺជា​ស្ថា​ប័ន​ជា​តិ​មួយ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ "ច្បាប់​ស្តី​ពី​ការ​បង្ការ និង ការ​ប្រ​យុទ្ធ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍ និង​ ជំងឺអេដស៍” ប្រ​កាស​ឲ្យ​ប្រើ​តាម​ព្រះ​រាជ​ក្រម​លេខ​ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ដោយ​ព្រះ​ម​ហា​ក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។ រីឯ​ការ​ប្រ​ព្រឹត្ត​ទៅ ​និង​​ ការ​រៀប​ចំ​នៃ​អាជ្ញា​ធរ​នេះ​ត្រូវ​បាន​កំ​ណត់​ដោយ​អនុ​ក្រឹត្យ​លេខ ១០៩ អនករ.បក ចុះថ្ងៃទី២៣ ខែ​តុលា ​ឆ្នាំ​២០០​៦។

  • អ.ជ.ប.ជ.អ គឺជា​ស្ថា​ប័ន​ជាតិ​មួយ​មាន​លក្ខ​ណៈ​ព​ហុ​វិ​ស័យ​​ដែល​ក្នុង​នោះ​មាន​ស​មា​ជិក​​មក​ពី​ក្រ​សួង​ចំនួន ២៨ រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាន​ចំ​នួន​១​ និង កាក​បាត​ក្រ​ហម​កម្ពុ​ជា​រួម​ជា​មួយ​នឹង​ខេត្ត​ចំ​នួន​ ២៣ និង រាជ​ធា​នី​ភ្នំ​ពេញ។
  •  អ.ជ.ប.ជ.អ មាន​រច​នា​សម្ព័ន្ធ​ដឹក​នាំ ​គ្រប់​គ្រង​  និង សម្រប​សម្រួល​​ទូ​ទាំង​ប្រ​ទេស​​គឺ​នៅ​​ថ្នាក់​​ជាតិ​​គឺ​តាម​រយៈ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេ​ដស៍ នៅ​ថ្នាក់​ក្រសួង​-ស្ថាប័នតាម​រយៈ​គណៈ​កម្មា​ធិ​ការ​​ប្រ​យុទ្ធ​​នឹង​​ជំងឺ​​អេដស៍​ក្រ​សួង​-ស្ថា​ប័ន​ នៅ​ថ្នាក់​ខេត្ត តាម​រយៈ​គ​ណៈ​កម្មា​ធិ​ការ​ប្រ​យុទ្ធ​នឹង​​ជំងឺ​អេដស៍​​ខេត្ត​ នៅ​ថ្នាក់​​ក្រុង​​-​​ស្រុក​-ខណ្ឌតាម​រយៈ​គណៈ​កម្មា​ធិ​ការ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រុង​-ស្រុក​-ខណ្ឌ និង​​នៅ​​តាម​ថ្នាក់​​ឃុំ​-សង្កាត់ តាម​រយៈ​គណៈ​កម្មា​ធិ​ការ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍​ឃុំ-​សង្កាត់។
  • អ.ជ.ប.ជ.អ មាន​តួ​នា​ទី​ស្នូល​ក្នុង​ការ​ដឹក​នាំ ​គ្រប់​គ្រង សម្រប​សម្រួល​ និង ​ការ​ត្រួត​ពិនិត្យ​​​ការ​រាល​ដាល​មេ​រោគ​អេដស៍ និង ជំ​ងឺ​អេដស៍​ ព្រម​ទាំង​ក្នុង​ការ​ធា​នា​ឲ្យ​មាន​​ការ​​ឆ្លើយ​​​តប​ថ្នាក់​ជាតិ​​​យ៉ាង​ទូ​លំ​ទូ​លាយ​ តាម​បែប​ពហុ​​វិស័យ​ទៅ​នឹង​ការ​រាល​ដាល​មេ​រោគ​អេដស៍ ដោយ​ឈរ​លើ​​គោល​ការ​ណ៍​បី​មួយ​ (ស្ថាន​ប័ន​ជាតិ​​សម្រប​​​សម្រួល​តែ​មួយ​គំ​រោង​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​តែ​មួយ​ និង ប្រ​​ព័ន្ធ​​តាម​ដាន ​និង​ វាយ​តម្លៃ​ជាតិ​​តែ​​មួយ) ។