ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល​
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English

អគ្គលេខាធិការដ្ឋាន

  • អគ្គ​​លេ​ខា​ធិ​ការ​​ដ្ឋាន​ អ.ជ.ប.ជ.អ ជា​ស្ថា​ប័ន​ប្រ​តិ​បត្តិ​មួយ​ក្នុង​នាម​ជា​សេ​នា​ធិ​ការ​ជូន​​​អ.ជ.ប.ជ.អ ដែល​ត្រូវ​ដឹក​នាំ​ដោយ​អគ្គ​​លេ​ខា​ធិ​ការ​មួយ​រូប និង អគ្គ​លេ​ខា​ធិ​ការ​រង​ចំ​នួន រូប ​ជា​​ជំ​នួយ​​ការ។
  • អគ្គ​​លេ​ខា​ធិ​ការ​​ដ្ឋាន​ អ.ជ.ប.ជ.អ មាន​នាយ​កដ្ឋាន​ចំនួន​៤ ជា​សេ​នា​ធិ​ការ​គាំ​ទ្រ​បច្ចេក​ទេស

១. នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ

២. នាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ

៣. នាយកដ្ឋានទាក់ទង និង ចលនាប្រភពធនធាន និង

៤. នាយកដ្ឋានផែនការ តាមដាន វាយតម្លៃ និង ស្រាវជ្រាវ

  • អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន អ.ជ.ប.ជ.អ មាន​តួ​នា​ទី និង ការ​ទ​ទួល​ខុសត្រូវ​​រួម​ក្នុង​ការ​ប្រ​​តិ​ប​ត្តិ​នូវ​​រាល់​​គោល​ន​យោ​បាយ​ និង ផែន​ការ​យុទ្ធ​សា​ស្រ្ត​ជាតិ​ដែល​បាន​សំ​រេច​ដោយ​ថ្នាក់​ដឹក​នាំ​​អ.ជ.ប.ជ.អ និង មាន​​តួ​នា​ទី និង ការ​ទទួល​ខុស​ត្រូវ​ដោយ​ឡែក​​ដូច​​ខាង​ក្រោម៖

១. ដឹកនាំ គ្រប់គ្រង និង សម្របសម្រួលរាល់ការប្រព្រឹត្តទៅជារួមរបស់អគ្គលេខាធិការដ្ឋានអ.ជ.ប.ជ.អ

២. សម្របសម្រួលការរៀបចំសន្និបាតប្រចាំឆ្នាំ អ.ជ.ប.ជ.អ

៣. សម្របសម្រួលការរៀបចំកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាគោលនយោបាយ អ.ជ.ប.ជ.អ

៤. សម្របសម្រួលការរៀបចំកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាបច្ចេកទេស អ.ជ.ប.ជ.អ

៥. សម្របសម្រួលការរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំជាតិ

៦. សម្របសម្រួលការរៀបចំផែនការយុទ្ធសាស្រ្ត​ ផែនការប្រតិបត្តិ និង​ ផែនការសកម្មភាពជាតិ

៧. សម្របសម្រួលការរៀបចំគំរោងផែនការជាតិស្តីពីតម្រូវការធនធាន និង ចលនាធនធាន

៨. សម្របសម្រួលការអនុវត្តការឆ្លើយតបជាតិទូលំទូលាយ និង ពហុវិស័យទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍

៩. សម្របសម្រួលការត្រួតពិនិត្យការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍

១០. សម្របសម្រួលការតាមដាន វាយតម្លៃ និង ស្រាវជ្រាវជាតិស្តីពីមេរោគអេដស៍ និងជំងឺ​អេដស៍ និង

១១. សម្របសម្រួលការបំពេញភារកិច្ចដទៃទៀតយោងទៅតាមការចាំបាច់របស់ អ.ជ.ប.ជ.អ