ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល​
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

តួនាទី និង ការទទួលខុសត្រូវ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានតួនាទី និងការទទួលខុសត្រូវដូចខាងក្រោមៈ 

  • រៀបចំគោលនយោបាយជាតិប្រយុទ្ធនឹងជំងឺអេដស៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសំរេច
  • លើកផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តគោលនយោបាយ ជូនរាជរដ្ឋាភិបាលពិនិត្យ និង​សំរេច
  • លើកយោបល់ជូនរាជរដ្ឋភិបាល អំពីបញ្ហាទាំងឡាយណាដែលទាក់ទងនឹងស្ថានភាព​ជំងឺ​អេដស៍
  • សម្របសម្រួល និងដឹកនាំអនុវត្តច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការ​រីក​រាល​ដាលមេរោគអេដស៍/ជំងឺអេដស៍
  • សម្របសម្រួល ណែនាំ និងបង្កលក្ខណៈអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅ​តាម​ក្រ​សួង​ស្ថាប័នពាក់ព័ន្ធនានា អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុន​ឯក​ជនឲ្យមាននិរន្តរភាព
  • ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការ​រីក​រាល​ដាលមេរោគ​អេដស៍/​ជំងឺអេដស៍
  • ស្វែងរកជំនួយពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិដើម្បីគាំទ្រការអនុវត្តផែនការជាតិប្រ​យុទ្ធ​នឹង​ជំងឺអេដស៍
  • ផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ជាមួយប្រទេសទាំងឡាយដែលមានបញ្ហា​អេដស៍
  • ទ្រទ្រង់ សម្របសម្រួល​ និងសហការធ្វើការងារស្រាវជ្រាវអេពីដេមីសាស្រ្ត និងស្រាវ​ជ្រាវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម
  • ផ្តល់យោបល់ ណែនាំស្តីពីវិធានការដែលមានចែងក្នុងច្បាប់ស្តីពីការបង្ការ និងការប្រ​យុទ្ធ​ទប់ស្កាត់ការ​រីក​រាល​ដាលមេរោគអេដស៍/ជំងឺអេដស៍ ដល់មន្ទីរពិសោធន៍ មន្ទីរ​ពេទ្យ និងកន្លែងថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍
  • ពិនិត្យ និងអនុវត្តលើគំរោងកម្មវិធីអប់រំ​ ដែលត្រូវធ្វើការផ្សព្វផ្សាយ នៅតាមក្រសួង ស្ថា​ប័ន សាលារៀន តាមវិទ្យុ ទូរទស្សន៍ ការសែត​ទស្សនាវដ្តី និងលើកម្មវិធីអប់រំ​ដោយ​ផ្ទាល់
  • ទទួលខុសត្រូវរៀបចំច្បាប់ និងចេញលិខិតបទដ្ឋានទាំងឡាយ ស្តីពីការត្រួតពិនិត្យ និងការអនុវត្តបទប្បញ្ញត្តិផ្សេងៗដែលទាក់ទង នឹងជំងឺអេដស៍ ដោយសង្កត់ធ្ងន់លើ​វិស័យសិទ្ធិមនុស្ស និង
  • អនុវត្តភារកិច្ចផ្សេងៗទៀត​ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។