ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ប្រវត្តិរូបសង្ខេប ឯ.ឧ.ប្រធាន

ជីវប្រវត្តិ​ ឯកឧត្តម អៀង​ មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស

 
ឯកឧត្តម  អៀង មូលី   បច្ចុប្បន្នមានតួនាទីជាទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេស​ក​កម្ម​ពិ​សេស​ និង ​ជា​ប្រ​ធាន​​អា​ជ្ញា​ធ​រ​ជាតិ​ប្រ​យុទ្ធ​​នឹង​ជំងឺ​អេដស៏ ​បន្ទាប់​​ពី​រាជ​​រដ្ឋា​ភិ​​បាល​​អា​ណត្តិ​​ទី​៥​​ ត្រូវ​បាន​​​ចាត់​​​​​​តាំង​​​​​ឡើង​​​ដោយ​​ព្រះ​​មហា​ក្សត្រ​​បន្ទាប់​​ពី​កា​​របោះ​​ឆ្នោត​​នា​​ខែ​កក្កដា​ ឆ្នាំ​២០១៣ ។​  លោក​ទេស​​រដ្ឋ​មន្រ្តី ​អៀង មូលី    ធ្លាប់​កាន់​​តំ​ណែង​​ជា​ន់​ខ្ពស់​​ជា​ច្រើន​​មុន​​ការ​បោះ​​ឆ្នោត​​ដូចជា​ ៖
 
  • ពី​ឆ្នាំ​២០០៨​ ដល់​ឆ្នាំ ​២០១៣ ​ជាទេសរដ្ឋ​មន្រ្តី​ជួ​យ​ការ​ងារ​នា​យក​រដ្ឋ​មន្រ្តី​ផ្នែក​កិច្ច​ការ​កំចាត់​មីន ។ បន្ថែម​លើ​នេះ​ចាប់​ពី​​ ខែសីហា​ ឆ្នាំ២០១២​ ដល់ ​ខែកញ្ញា​ ឆ្នាំ២០១៣​ ជា​​អនុ​ប្រ​ធាន​​ទី១​​   នៃ​​ក្រុម​​​​​​​​ប្រឹក្សា​​​​ស្តា​រ​អភិ​​វឌ្ឍន៏​វិ​ស័​យ​​ក​សិកម្ម​ និង ជនបទ ។
  • ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០៨ ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈ​មណ្ឌល​កំចាត់​មីន​កម្ពុជា​ ។ នៅ​ខែ​សីហា ឆ្នាំ១៩៩៣ លោក​​​ជា​នា​យក​​​ជន​ជាតិ​​​ខ្មែរ​ទី១​​ នៃ​​មជ្ឈ​ម​ណ្ឌល​​កំចាត់​​មីន​នេះ ។​
  • ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ជា​រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​ និង ជាស​មា​ជិករដ្ឋ​សភា​អា​ណត្តិ​ទី១​ ។ ក្នុង​ឋាន​​:ជា​រដ្ឋ​មន្រ្តី​​ក្រ​សួង​​ព័ត៌​មាន​ លោក​ជា​ស្ថា​ប​ត្យ​ករ​មួយ​​រូប​​​នៃ​​ការ​តា​ក់​តែង​​​ច្បាប់​​ស្តីពី​​​របប​សារ​​​ព័ត៌​មាន។​
  • ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា (SNC)។ ក្នុងឋាន:​នេះ​លោក​ជា​ហត្ថ​លេ​ខី​មួយ​រូប​ក្នុង​ចំ​ណោម​​ស​មា​ជិក​ ( SNC ) ទាំង​​១២រូប​ នៃ​កិច្ច​​ព្រម​​ព្រៀង​​ស​ន្តិភា​ព​​ទី​ក្រុង​​​ប៉ារីស​ឆ្នាំ​១៩៩១ ។
  • ចាប់ពីខែ មករា ឆ្នាំ ២០១៤ ឯ.ឧ. អៀង មូលី បានជាប់ឆ្នោតជាប្រធាន គណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសកម្ពុជា នៃមូលនិធិសាកល ប្រយុទ្ធនឹងជម្ងឺអេដស៌របេង និង គ្រុនចាញ់ នឹងជាប់ឆ្នោតដោយឯកឆ័ន្ទជា  ប្រធានគណៈកម្មាធិការសម្របសម្រួលជាថ្មី​នៅ​ដើម​ឆ្នាំ ២០១៦។
 
លោកទេសរដ្ឋមន្រ្តី  អៀង មូលី   មាន​សញ្ញា​ប័ត្រ​ពី​ម​ហា​វិទ្យា​ល័យ​ពា​ណិជ្ជ​សាស្រ្ត​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។ លោក​​បាន​​ទៅ​​សិក្សា​​នៅ​វិទ្យា​​ស្ថាន​​ជាតិ​​បចេ្ចក​ទេស​​សេដ្ឋ​កិច្ច​ និង គណ​​នេយ្យ​​  នៃ​​មន្ទីរ​អភិ​​រក្ស​ជាតិ​​ខាង​​មុខ​របរ​ ( INTEC - CNAM ) នៃ​​ទី​ក្រុង​ប៉ារីស​ ​( ១៩៧៤ - ១៩៧៦ ) ។
 
បន្ទាប់​ពី​ខ្មែរ​ក្រហម​ដណ្តើម​អំណាច​បាន​នៅ​ទី​ក្រុង​ភ្នំពេញ  លោក​ទេស​រដ្ឋ​មន្រ្តី​បាន​ចូល​ធ្វើ​ស​កម្ម​ភាព​នយោ​បាយ ។ នៅឆ្នាំ​ ១៩៨២ លោក​​បាន​​ចាក​​ចេញ​​ពី​​ប្រ​ទេស​​បារាំង​​ទៅ​​ចូល​​រួម​​ជា​មួយ​​​រណ​សិ​​រ្ស​​ជា​​តិ​​រំដោះ​​ប្រជា​ពល​​រដ្ឋ​ខ្មែរ​ ​( រ.ជ.រ.ប.ខ )​ នៅ​ទល់​ដែន​ខ្មែរ​-ថៃ ។
 

នៅឆ្នាំ១៩៩៧ លោក​ទេស​រដ្ឋ​មន្រ្តី អៀង មូលី បាន​ទទួល​សញ្ញា​ប័ត្រ​បណ្ឌិត​កិត្តិ​យស​ខាង​អក្ស​រសា​ស្រ្ត​​ម​នុស្ស​ជាតិ​ (Doctor of Humane Letters, Honoris causa) ​ពី​សា​ក​ល​​វិទ្យា​​​ល័យ​​​អាម​​​ស្រ្តង​​ (Armstrong University) ​នៃ​រដ្ឋ​​កា​លី​ហ្វ័រ​នីយ៉ា​ ស​ហ​​រដ្ឋ​​អា​មេ​រិក ។​ លោក​បាន​​ចូល​រួម​​កម្ម​វិធី​​សំរាប់​​ថ្នាក់​​ អ្នក​ដឹក​នាំ​ ក្រោ​ម​ប្រធាន​​បទ​ ​« អ្នក​ដឹក​​នាំ​​នៅ​​ទស​វត្ស​រ៏​ទី២១ »​ នៅឆ្នាំ​ ២០០១​ និង​ក្រោម​​ប្រ​ធាន​​បទ​ « ការ​គ្រប់​​គ្រង​​ជា​យុទ្ធ​​សាស្រ្ត​នៃ​​ភ្នាក់​​ងារ​និ​​យ័ត​ករ »​  នៅឆ្នាំ​ ២០០៣ នៅ​​សា​លា​ ចន អេហ្វ កិណ្ណឺឌី​ នៃ​សា​កល​​វិទ្យា​ល័​យ​ហា​​វើដ​ ( John. F. Kennedy School of Government of the Harvard University )​ នៃ​​សហ​រដ្ឋ​​អា​មេរិក ។​ លោក​​ទេស​​រដ្ឋ​មន្រ្តី​​ធ្លាប់​​សរ​សេរ​អត្ថ​​បទ​​ជា​ភា​សា​​ខ្មែរ​ និង​ ភា​សា​​អង់​គ្លេស​ ស្តី​ពី​​សេរី​ភាព​​ លទ្ឋិ​​ប្រ​ជា​​ធិប​តេយ្យ​ សិទិ្ធ​​មនុស្ស​​​ សម្រាប់​​ការ​​ចេញ​​ផ្សាយ​​នៃ​​មជ្ឈម​​ណ្ឌល​​ស្រា​វ​ជ្រាវ​​ព្រះ​ពុទ្ធ​​សា​ស​​នា​​នៅ​ទល់​​ដែន​​ខ្មែរ-ថៃ ​ នៅ​​ទស​វត្ស​​រ៏ឆ្នាំ ១៩៨០  ព្រម​​ទាំង​​អត្ថ​បទ​​ចុះ​ផ្សា​​យ​ក្នុង​​​ទស្ស​នា​វដ្ដី​អំ​​ពី​ការ​​កំ​ចាត់​​​មីន​​​នៃ​​​សា​កល​​​វិទ្យា​​​ល័យ ​ចន ម៉ាឌីសុន (Mine Action Journal of James Madison University, USA) ។  លោក​ទេស​​រដ្ឋ​​មន្រ្តី អៀង មូលី    បាន​​ទ​ទួល​​​មេ​ដាយ​​​ថ្នាក់​​​មហា​​​​សេរី​​វឌ្ឍន៏​​​​នៃ​​ព្រះ​​​រា​​ជា​​​​ណា​​​​ចក្រ​​​​កម្ពុជា​​ នឹង​​មេ​ដាយ​ជាតិ​តូប​ការ ​និង ​ថ្នាក់​​​ធិប​​​ឌិន​​​ដឺ​​ឡា​​ឡេ​​ស្យុង​ដូណឺ ​​(Commandeur de légion d’Honneur) នៃ​​សា​ធា​​រ​ណ​​រដ្ឋ​បា​រំាង។ នៅខែ មិនា ឆ្នាំ ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី​​ ទទួល​បាន​ពាន​រង្វាន់​ថ្នាក់​ដឹក​នាំ​សុខាភិបាលនៃតំបន់អាស៊ីប៉ាស៊ីហ្វិកពីរាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតបង់ក្លាដេស និងអង្គការ PPP។

 
លោក​រៀប​អា​ពាហ៍​ពិ​ពាហ៍​ជា​មួយ​ លោក​ជំទាវ ទុំ សេដ្ឋា និង មាន បុត្រា និង បុត្រី​ទាំងអស់​ចំនួន ២នាក់៕