ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ប្រវត្តិរូបសង្ខេប ឯ.ឧ.ប្រធាន

ជីវប្រវត្តិ​ ឯកឧត្តម អៀង​ មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

 
ឯកឧត្តម អៀង មូលី បច្ចុប្បន្នមានតួនាទីជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ រហូតមកក្នុងអាណត្តិរាជរដ្ឋាភិបាលទី៥ ទី៦ និងទី៧ ។ លោកទេសរដ្ឋមន្រ្តី អៀង មូលី ធ្លាប់កាន់តំណែងជាន់ខ្ពស់ជាច្រើនដូចជា ៖
 
  • ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៣ ជាទេសរដ្ឋមន្រ្តីជួយការងារនាយករដ្ឋមន្រ្តីផ្នែកកិច្ចការកំចាត់មីន ។ បន្ថែមលើនេះចាប់ពី ខែសីហា ឆ្នាំ២០១២ ដល់ ខែកញ្ញា ឆ្នាំ២០១៣ ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និង ជនបទ ។
  • ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០៨ ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ។ នៅខែសីហា ឆ្នាំ១៩៩៣ លោកជានាយកជនជាតិខ្មែរទី១ នៃមជ្ឈមណ្ឌលកំចាត់មីននេះ ។
  • ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ជាសមាជិករដ្ឋសភាអាណត្តិទី១ ។ ក្នុងឋាន:ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកជាស្ថាបត្យករមួយរូបនៃការតាក់តែងច្បាប់ស្តីពីរបបសារព័ត៌មាន។
  • ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ ជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។ ក្នុងឋាន:នេះលោកជាហត្ថលេខីមួយរូបក្នុងចំណោមសមាជិក ( SNC ) ទាំង១២រូប នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ។
- ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ លោកបានជាប់ការបោះឆ្នោតដោយក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម របស់អង្គការសហប្រជាជាតិ ជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីនៃអង្គការយូអិនអេដស៍ (PeB UNAIDS) និងជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិ ២០២៦-២០២៨។
- ពីខែ មករា ឆ្នាំ ២០១៤ ឯ.ឧ. អៀង មូលី បានជាប់ឆ្នោតជាប្រធាន គណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសកម្ពុជា នៃមូលនិធិសាកល ប្រយុទ្ធនឹងជំងឺអេដស៌របេង និង គ្រុនចាញ់ នឹងជាប់ឆ្នោតដោយឯកឆ័ន្ទជា ប្រធានគណៈកម្មាធិការសម្របសម្រួលជាថ្មីនៅដើមឆ្នាំ ២០១៦(CCC Chair)។
នៅខែ មេសា ឆ្នាំ២០១៨ ឯ.ឧ ទេសរដ្ឋមន្ត្រីត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលនៅទីក្រុងហ្សឺណែវ នាប្រទេសស្វីស។ នៅខែ វិច្ឆិកា ឆ្នាំ២០១៨ ឯ.ឧ អៀង មូលី បានត្រូវតំណាងរដ្ឋាភិបាលមកពី ២៣ប្រទេសនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិច ជ្រើសតាំងជាប្រធានក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលខាងជំងឺអេដស៍សម្រាប់អាណត្តិ ២០១៨-២០១៩ (Board Member of the Global Fund)។
លោកទេសរដ្ឋមន្រ្តី អៀង មូលី មានសញ្ញាប័ត្រពីមហាវិទ្យាល័យពាណិជ្ជសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានទៅសិក្សានៅវិទ្យាស្ថានជាតិបចេ្ចកទេសសេដ្ឋកិច្ច និង គណនេយ្យ នៃមន្ទីរអភិរក្សជាតិខាងមុខរបរ ( INTEC – CNAM ) នៃទីក្រុងប៉ារីស ( ១៩៧៤ – ១៩៧៦ ) ។
បន្ទាប់ពីខ្មែរក្រហមដណ្តើមអំណាចបាននៅទីក្រុងភ្នំពេញ លោកទេសរដ្ឋមន្រ្តីបានចូលធ្វើសកម្មភាពនយោបាយ ។ នៅឆ្នាំ ១៩៨២ លោកបានចាកចេញពីប្រទេសបារាំងទៅចូលរួមជាមួយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ( រ.ជ.រ.ប.ខ ) នៅទល់ដែនខ្មែរ-ថៃ ។
នៅឆ្នាំ១៩៩៧ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសខាងអក្សរសាស្រ្តមនុស្សជាតិ (Doctor of Humane Letters, Honoris causa) ពីសាកលវិទ្យាល័យអាមស្រ្តង (Armstrong University) នៃរដ្ឋកាលីហ្វ័រនីយ៉ា សហរដ្ឋអាមេរិក ។ លោកបានចូលរួមកម្មវិធីសំរាប់ថ្នាក់ អ្នកដឹកនាំ ក្រោមប្រធានបទ « អ្នកដឹកនាំនៅទសវត្សរ៏ទី២១ » នៅឆ្នាំ ២០០១ និងក្រោមប្រធានបទ « ការគ្រប់គ្រងជាយុទ្ធសាស្រ្តនៃភ្នាក់ងារនិយ័តករ » នៅឆ្នាំ ២០០៣ នៅសាលា ចន អេហ្វ កិណ្ណឺឌី នៃសាកលវិទ្យាល័យហាវើដ ( John. F. Kennedy School of Government of the Harvard University ) នៃសហរដ្ឋអាមេរិក ។ លោកទេសរដ្ឋមន្រ្តីធ្លាប់សរសេរអត្ថបទជាភាសាខ្មែរ និង ភាសាអង់គ្លេស ស្តីពីសេរីភាព លទ្ឋិប្រជាធិបតេយ្យ សិទិ្ធមនុស្ស សម្រាប់ការចេញផ្សាយនៃមជ្ឈមណ្ឌលស្រាវជ្រាវព្រះពុទ្ធសាសនានៅទល់ដែនខ្មែរ-ថៃ  នៅទសវត្សរ៏ឆ្នាំ ១៩៨០ ព្រមទាំងអត្ថបទចុះផ្សាយក្នុងទស្សនាវដ្ដីអំពីការកំចាត់មីននៃសាកលវិទ្យាល័យ ចន ម៉ាឌីសុន (Mine Action Journal of James Madison University, USA) ។ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានទទួលមេដាយជាតូបកានិងថ្នាក់មហាសេរីវឌ្ឍន៏នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ធិបឌិនដឺឡាឡេស្យុងដូណឺ (Commandeur de légion d’Honneur) នៃសាធារណរដ្ឋបារំាង។ នៅខែ មិនា ឆ្នាំ ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ទទួលបានពានរង្វាន់ថ្នាក់ដឹកនាំសុខាភិបាលនៃតំបន់អាស៊ីប៉ាស៊ីហ្វិកពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតបង់ក្លាដេស និងអង្គការ PPP។
នៅឆ្នាំ១៩៩៥លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ លោកជំទាវ ទុំ សេដ្ឋា និង មាន បុត្រា និង បុត្រីទាំងអស់ចំនួន ២នាក់៕