ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និង ដៃគូរអភិវឌ្ឍលើការងារប្រយុទ្ធជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញារជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍លើការងារប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងស្ថាប័ន ក្រសួងពាក់ព័ន្ធ តំណាងទីភ្នាក់ងារដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ តំណាងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិនានា។ល។ កិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍លើការងារប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តោតលើ៖

1. សេចក្តីសម្រេច និងរបាយការណ៍នៃកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក របស់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ដែលបានដឹកនាំផ្ទាល់ដោយឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ សមាជិកសមាជិការ នៃកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ បានឯកភាពជាគោលនយោបាយសាកល ក្នុងការលុបបំបាត់ ការចម្លងមេរោគអេដស៍អោយបានត្រឹមឆ្នាំ២០៣០។

2. របាយការណ៍ និងកិច្ចពិភាក្សាស្តីពីបរិយាកាសគាំទ្រផ្នែកច្បាប់ ដល់ការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំរាប់គោលដៅចំបងៗ និង សូចនាករនៃលទ្ធផលសម្រេចបាន នៃសកម្មភាពអនុវត្តការងារ ផ្នែកបរិយាកាសគាំទ្រផ្នែកច្បាប់ និងការចូលរួមចំណែកតាមភារកិច្ច និងការទទួលខុសត្រូវនៃផ្នែក និងស្ថាប័នពាក់ព័ន្ធទាំងអស់។

3. ទស្សនៈទាន និងដំណើរការធ្វើមូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ ដែលព្រះរាជាណាចក្រកម្ពុជា បានគ្រោងថានឹងលុបបំបាត់ការចម្លងមេរោគអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០២៥ ក្នុងបរិបទនៃការធ្លាក់ចុះនៃជំនួយហិរញ្ញវត្ថុពីម្ចាស់ ជំនួយ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ស្ថាប័ន អង្គភាព និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំ និង ផ្តល់ការគាំទ្របច្ចេកទេស និង ហិរញ្ញវត្ថុដល់កម្ពុជា និង បានអំពាវនាវស្នើសុំអោយស្ថាប័នម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍទាំងអស់ ព្យាយាមបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីកុំអោយសកម្មភាព និង កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និង ជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា មានភាពរអាក់រអួល ឬ ជួបហានិភ័យ ក្នុងការសម្រេចគោលដៅបញ្ចប់ការចម្លងមេរោគអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០២៥។