ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ អៀង​ មូលី ​ទេស​រដ្ឋ​មន្រ្តី ​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ និង​ជា ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ជាអធិ​បតី​ក្នុង​កិច្ច​ប្រជុំ​អន្ត​រក្រសួង​ ស្វែង​រកដំណោះ​ស្រាយ​ទាក់​ទង​នឹង​ ប្រាក់​ឧបត្ថម្ភ​ពី​មូល​និធិ​សកល

នា​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០១៥ ​នៅ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​រៀប​ ចំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ​ក្រោម​អធិ​បតី​ភាព ​ឯក​ឧត្តម​ អៀង ​មូលី ​ទេស​រដ្ឋ​មន្រ្តី​ ទទួល​ បន្ទុក​បេសក​កម្ម​ពិសេស ​និង​​ ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។
 
អញ្ជើញ​ចូល​រួម​នៅ​ក្នុង​នៅ​ក្នុង​កិច្ច​ប្រជុំ​ដ៏​មាន​សារៈ​សំខាន់​នេះ​មាន​ ថ្នាក់​ដឹក​នាំ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំ​ងឺអេដស៍ ​និង​ វត្ត​មាន​ ឯក​ឧត្តម​ លោក​ជំទាវ​ រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ អគ្គ​នាយក​ តំណាង​ក្រសួង​ សុខា​ភិបាល​ ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ ​និង​ក្រសួង​មុខ​ងារ​សាធា​រណៈ​។
 
គួរ​រំលឹក​ថា ​នា​ពេល​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ទទូល​ការ​ឧប​ត្ថម្ភ​ថវិកា​សំរាប់​ គំរោង​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង​ គ្រុន​ចាញ់ ​និង​គំរោង​ជួយ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល ​ជា​បន្ត​បន្ទាប់​។ ក្នុង​នោះថ​វិកា​មួយ​ភាគ​នៃ​គំរោង​កម្ម​វិធី ​គាំទ្រ​មូល​និធិ​សាកល​ ត្រូវ​បាន​ អនុញ្ញាតិ​ផ្តល់​ជា​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​មន្រ្តី​រដ្ឋា​ភិបាល​ដែល​ចូល​រួម​អនុ​វត្ត​គំរោង​កម្ម​ វិធី​ទាំង​នោះ​។ ​ប៉ុន្តែ​ដោយ​មាន​ការ​ថយ​ចុះ​ការ​ផ្តល់​មូល​និធិ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ដល់​មូល​និធិ​នេះ ​និង​ដោយ​មូល​និធិ​សកល​បាន​ផ្តល់​អនុ​សាសន៍​ដល់​ប្រទេស​ទទួល​ជំនួយ​អោយ​ សិក្សា​ពី​លទ្ធ​ភាព​ឧប​ត្ថម្ភ​មន្ត្រី​រាជ​ការ​ដោយ​ខ្លួន​ឯង​ចាប់​ពី​ឆ្នាំ ​២០១៧ ​នេះ​ត​ទៅ ​ទើប​ ឯ.ឧ.​ទេស​រដ្ឋ​មន្ត្រី​បាន​ផ្តួច​ផ្តើម​គំនិត​បើក​អង្គ​ប្រជុំ​នេះ​ឡើង​ ។
 
ការ​សំរេច​របស់​មូល​និធិ​សកល​នេះ ​នឹង​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អនុ​វត្ត ​គំរោង​កម្ម​វិធី​មូល​និធិ​សកល​របស់​កម្ពុជា ​និង​ការ​ផ្តល់​សេវា​សុខា​ភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ ជា​មួយ​ជំងឺ ​អេដស៍ ​របេង​ និង​គ្រុន​ចាញ់​នា​ពេល​ខាង​មុខ​។ ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​មតិ​គ្នា​រួច ​មក​ និង​តាម​ខ្លឹម​សារ​នៃ​អនុ​ក្រឹត្យ​លេខ​ ៦៦ ​ចុះ​ថ្ងៃ​ទី ​១២ ​ខែ ​កក្កដា ​ឆ្នាំ ​២០១២ ​ស្តី​ពី​ការ​ បង្កើត​និង​ដាក់​អោយ​ប្រើ​ប្រាស់​ចំណាយ​ប្រតិ​បត្តិការ​អាទិ​ភាព ​ប្រាក់​ឧប​ត្ថម្ភ​នេះ​អាច​ប្រើ ​ប្រាស់​បាន​តែ​ក្នុង​ករណី​ដែល​មាន​ក្នុង​គំរោង​របស់​ដៃ​គូ​អភិវ​ឌ្ឍន៍​តែ​ប៉ុណ្ណោះ​។ ​ប្រសិន​បើ ​ម្ជាស់​គំរោង​មិន​មាន​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ផ្នែក​នេះ​ទេ​នោះ ​ប្រាក់​ឧប​ត្ថម្ភ​នោះ​ក៏​ត្រូវ ​បញ្ចប់​ដែរ​។ ​ក៏​ប៉ុន្តែ ​តាម​រយៈកា​រកែទម្រង់​ស៊ីជ​ម្រៅ​ខាង​ផ្នែករ​ដ្ឋបាល​របស់​រាជ​រដ្ឋា​ភិបាល​ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញវត្ថុ ​និង ​ក្រសួង​មុខងារ​សាធា​រណៈ ​ក៏​បាន​គិត​គូរ​ជា​ពិសេស​ ចំពោះ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ និង​ អប់រំ​ ដែល​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​ប្រាក់​បំណាច់​មុខ​ងារ​ ប្រាក់​តំបន់ ​សម​ស្រប​តាម​ការ​ទទួល​ខុស​ត្រូវ​ និង​តាម​សភាព​ការណ៏​ជាក់​ស្តែង​។ ​ជា​មួយ​គ្នា​ នោះ​ដែរ​ រាជ​រដ្ឋា​ភិបាល​បាន​គិត​គូរ​ពី​ការ​ដំឡើ​ងប្រាក់​បៀវ​ត្សមន្ត្រី​រាជ​ការ​ទូទៅ​ទៅ​តាម ​លទ្ធ​ភាព​នៃ​សេដ្ឋ​កិច្ច​ជាតិ​។
 
 
កិច្ចប្រជុំអន្តរក្រសួងនាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
 
 
 
រូបភាពនៃកិច្ចប្រជុំ៖