ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ បានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធឯកឧត្តម Lee Kuan Yew អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី

នៅរសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៥ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់អាជ្ញាធរជាតិ បានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Lee Kuan Yew អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី ជាកិច្ចចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និង ប្រជាជនសិង្ហបុរីជាមិត្ត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវក្តីទុក្ខសោកយ៉ាងក្រៀមក្រំនិងសូមចូលរួមរំលែកទុក្ខជា មួយរដ្ឋាភិបាលនិងប្រជាជនសិង្ហបុរីនិង ឯកឧត្តមនាយករដ្ឋមន្ត្រី លី សៀនលុង ព្រមទាំងក្រុម គ្រួសារចំពោះមរណភាពរបស់ ឯកឧត្តម លី ក្វាន់យូ ដែលជាបិតាស្ថាបនិកនៃប្រទេសសិង្ហបុរីដែល បានកសាងប្រទេសនេះឱ្យទៅជាប្រទេសមួយមានការរីកចម្រើនដ៏ធំធេងនៅក្នុងតំបន់និង នៅលើពិភពលោក។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តម លី ក្វាន់យូ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
រូបភាពនៃការគោរពវិញ្ញាណក្ខន្ឌ៖
 |
 |
 |
 |
 |
 |
 |
 |