កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (មិនា ២០១៥)

នាព្រឹកថ្ងៃទី ០៦ មីនា ២០១៥ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) មានការរៀបចំអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម និង លោកជំទាវ ជាសមាជិកគណៈរដ្ឋមន្រ្តី ។
របៀបវារៈនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលលើកយកមកពិភាក្សាមាន៖
- សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ៍កម្មកម្ពុជា ២០១៥-២០២៥ ។
- សេចក្តីព្រាងអនុក្រិត្យស្តីពីនិតិវិធីនៃការបង្កើត រំលាយចោល និង ការកំណត់តួនាទីភារកិច្ចនៃ សហគមន៍កសិករប្រើប្រាស់ទឹក ។
- បញ្ហាផ្សេងៗ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានអញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនោះផងដែរ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយូរគណៈរដ្ឋមន្រ្តីបានពិនិត្យអនុម័តលើសេចក្តីព្រាងគោលនយោបាយឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ហើយចំពោះសេចក្តីព្រាងអនុក្រិត្យស្តីពីនិតិវិធីនៃការ បង្កើត រំលាយចោល និងការកំណត់តួនាទីភារកិច្ចនៃសហគមន៍កសិករប្រើប្រាស់ទឹក ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ណែនាំអោយក្រសួងធនធានទឹក និងឧត្តុនិយម ពិនិត្យនិងផ្ទៀងផ្ទាត់ជាចុងក្រោយ មុននឹងដាក់អោយ អនុវត្តដោយរាជរដ្ឋាភិបាល។ អង្គប្រជុំបានបញ្ចប់នៅម៉ោង១២៖៣០នាទីថ្ងៃត្រង់។
រូបភាពនៃកិច្ចប្រជុំ៖
.jpg) |
.jpg) |
ឯកសារសម្រាប់ទាញយក