ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសំរបសំរួលមូលនិធិសកល ប្រចាំប្រទេសកម្ពុជា

ព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា (CCC) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖
- លោកវេជ្ជបណ្ឌិត Dong-Il Ahn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានិងជាអនុប្រធាន CCC
- លោក DanielP. Dimick អនុប្រធានCCC
- លោកស្រី Inga Oleksy មន្រ្តីសម្រួលទំនាក់ទំនងមូលនិធិសកលរបស់USAID និងជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោក សុខ ធីម ជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោកស្រី Marie-Odile Emond ប្រធានអង្គការUNAIDS ប្រចាំកម្ពុជា
- លោក វេជ្ជបណ្ឌិត ជីវ ប៊ុនធី លេខាធិការ CCC
- Ms. Nicole Delaney, Senior FPM, មូលនិធិសាកល
- Ms. Ximena Navia Henao មន្ត្រីកម្មវិធី នៃមូលនិធិសាកល
- Mr. Jan de Jong មកពី PWC/LFA
- Mr. Benilda Fernando មកពី PWC/LFA
- Dr. Rajendra Yadav មកពីអង្គការសុខភាពពិភពលោក រាជធានីភ្នំពេញ។
អវត្តមាន៖ លោកជំទាវ កុប មារីយាស រដ្ឋលេខាធិការក្រសួងកិច្ចការនារី។
កិច្ចប្រជុំបានដំណើរការតាមរបៀបវរៈខាងក្រោម៖
- បច្ចុប្បន្នភាព និងការជជែកពិភាក្សាលើឯកសារបង្ហាញទស្សនៈនៃគំរោងកម្មវិធី៖
- ការរៀបចំផ្តើមអនុវត្តគំរោងកម្មវិធីផ្នែកជំងឺរបេងបានត្រូវចុះហត្ថលេខាអនុម័ត
- ឯកសារបង្ហាញទស្សនៈនៃគំរោងកម្មវិធីជំងឺគ្រុនចាញ់ ការរង់ចាំការបំភ្លឺ ឆ្លើយតបពីក្រុម ពិនិត្យវាយតំលៃបច្ចេកទេស (TRP) បញ្ហានានានៃគំរោងកម្មវិធី ផ្នែកជំងឺគ្រុនចាញ់
- ឯកសារបង្ហាញទស្សនៈផ្នែកគំរោងកម្មវិធីអេដស៍ ដែលត្រូវបានផ្ញើរបញ្ជូនរួចហើយការ បំភ្លឺជំហានដំបូងត្រូវបានផ្តល់ជូនរួចហើយ (បន្ទាប់ពីការរង់ចាំជាច្រើនដង) និង ជំហានបន្តបន្ទាប់កំរិតចំនួនទឹកប្រាក់មូលនិធិខ្ពស់បំផុតស្ថិតក្នុងការរង់ចាំនៅឡើយ ជំហានបន្តបន្ទាប់
- ឯកសារបង្ហាញទស្សនៈបញ្ហានៃគំរោងកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាលការបំភ្លឺជំហានដំបូងត្រូវបានផ្តល់ជូនរួចហើយ
- ប្រាក់លើកទឹកចិត្តជូនមន្ត្រីរាជរដ្ឋាភិបាលសំរាប់គំរោងកម្មវិធីជំងឺរបេង និង គ្រុនចាញ់ (ជំងឺ អេដស៍និងពង្រឹងប្រព័ន្ធសុខាភិបាល ត្រូវបានស្មានគិតទុកជាមុន) ជំរើសអាចសំរេចខាងមុខ ដែលត្រូវបានផ្តល់ជាយោបល់
- តួនាទីរបស់ភ្នាក់ងារមូលនិធិសកល បច្ចុប្បន្ន និង អនាគត តំរូវការអោយមានការបំភ្លឺបន្ថែម ទៀត
- បញ្ហាផ្សេងៗ