ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិសេស គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសំរបសំរួលមូលនិធិសកល ប្រចាំប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា (CCC) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសំរបសំរួលមូលនិធិកលប្រចាំប្រទេសកម្ពុជា ។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖
- លោកវេជ្ជបណ្ឌិត Dong-Il Ahn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង ជាអនុប្រធាន CCC
- លោក DanielP. Dimick អនុប្រធាន CCC
- លោកស្រី Inga Oleksy មន្រ្តីសម្រួលទំនាក់ទំនងមូលនិធិសកលរបស់ USAID និងជា សហប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោក សុខ ធីម ជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោកស្រី Marie-Odile Emond ប្រធានអង្គការ UNAIDS ប្រចាំកម្ពុជា
- លោក វេជ្ជបណ្ឌិត ជីវ ប៊ុនធី លេខាធិការ CCC
- លោក Hubert STABERHOFER មកពីអង្គការ UNOPS
- លោកស្រី Birgit Strube មកពីស្ថានទូតអាល្លឺម៉ង់
- លោក វេជ្ជបណ្ឌិត Rajendra Yadav មកពីអង្គការសុខភាពពិភពលោក
- លោក Mr. Jan de Jong មកពី PWC/LFA
- លោកស្រី Whitlock Carrie PEPFAR មានតួនាទីជា Country Coordinator for Cambodia
- លោក Cecil HAVERKAMP មានតួនាទីជា Management Advisor
អវត្តមាន៖ លោកជំទាវ កុប មារីយាស រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
- អនុម័តកំណត់ហេតុអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសំរបសំរួលមូលនិធិ សកលប្រចាំប្រទេសកម្ពុជាលើកទី៣៥ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។
- បញ្ហានានាទាក់ទងទៅនឹងប្រាក់លើកទឹកចិត្តជូនមន្រ្តីរាជរដ្ឋាភិបាល
- បច្ចុប្បន្នភាពស្តីពីការិយាល័យទទួលជំនួយបន្ត នៃកម្មវិធីផ្នែកជំងឺគ្រុនចាញ់សំរាប់បញ្ចូលទៅ ក្នុងឯកសារបង្ហាញទស្សនៈគំរោងជំងឺគ្រុនចាញ់
- បច្ចុប្បន្នភាពទាក់ទងទៅនឹងកម្មវិធីទស្សនៈកិច្ចពីមូលនិធិសកល
- បញ្ហាផ្សេងៗ