ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចុះសួរសុខទុក្ខតាមផ្ទះអ្នករស់នៅជាមួយមេរោគអេដស៍នៅ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

នៅក្នុងឱកាសទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលនៅតាមផ្ទះជាមួយបងប្អូនអ្នកឆ្លងមេរោគអេដស៍ នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានអមដំណើរដោយលោក ហេង មុនីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ផង។
បើទោះជាថ្ងៃសំរាកចុងសប្តាហ៍ក៏ដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចំណាយពេល ឯកជនចុះសួរសុខទុកសំណេះសំណាលនៅតាមកផ្ទះជាមួយបងប្អូន ដែលកំពុងរស់នៅជា មួយមេរោគអេដស៍ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនអោយបានកាន់តែជិតស្និតនិង ដឹងកាន់តែច្បាស់លាស់អំពីការលំបាក និង តំរូវការចាំបាច់ដែលបងប្អូនជួបប្រទះ ហើយក៏ ជាការលើកទឹកចិត្ត ផ្តល់កំលាំងចិត្តដល់បងប្អូនដែលបានឆ្លងមេរោគអេដស៍ទាំងអស់កុំអោយអស់សង្ឃឹម កុំបាក់ទឹកចិត្ត ហើយខិតខំថែទាំសុខភាពថែទាំក្រុមគ្រួសារ ប្រកបរបរ ចិញ្ចឹមជិវិតជាធម្មតា និង អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ហើយត្រូវតែទៅទទួលសេវា ថែទាំសុខភាពតាមការណែនាំ និង ទៀងទាត់ជាដាច់ខាត ។
រូបភាពនៃសកម្មភាពចុះសួរសុខទុក្ខ៖
 |
 |
 |
 |