ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ចូល​រួម ​និង ​ជា​អធិ​បតី ​បុណ្យ​ខួបគំរប់​ ១២​ ឆ្នាំ ​សព​ព្រះ​គ្រូ ​កេសរ​បញ្ញា​ថេ​រោ ​ម៉ក់ ​ឈឹម

កាល​វេលា​ម៉ោង ​២ ​និង​ ៣០​ នាទី ​រសៀល​ ថ្ងៃ​ទី ​០៧​ ខែ​ កុម្ភៈ ​ឆ្នាំ ​២០១៥ ​ឯក​ឧត្តម​​ទេស​រដ្ឋ​មន្ត្រី​​ អៀង​ មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ លោក​ជំទា​វ​ ព្រម​ទាំង​បុត្រា ​បុត្រី ​និង​ឯក​ឧត្តម​ លោក​ជំទាវ​ ជា​ទី​ប្រឹក្សា​ អនុ​ប្រធាន​ អគ្គ​លេខា​ធិការ​រង​ ប្រធាន​នាយក​ដ្ឋាន​នៃ ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​​អេដស៍​ បាន​អញ្ជើញ​ចូល​រួម​ និង​ ជា​អធិ​បតី​ បុណ្យ​ខួប​គំរប់ ​១២ ​ឆ្នាំ ​សព​ព្រះ​គ្រូ​ កេសរ​បញ្ញា​ថេរោ ​ម៉ក់ ​ឈឹម​ អតីតៈ​ព្រះ​ចៅ​អធិ​ការ​វត្ត​មង្គល​សួស្តី ​រការ​ ឃុំ ​រការ​ ស្រុក​ពារាំង​ ខេត្ត​ព្រៃ​វែង​។
 
ជា​កិច្ច​ចាប់​ផ្តើម​គណៈ​កម្មារ​វត្ត ​មង្គល​សួស្តី ​បាន​អាន​របាយ​ការណ៍​ស្វាគមន៍​ និងស​មិទ្ធផល ​ជូន​ចំពោះគ​ណៈអ​ធិបតី ​បន្ទាប់​មក​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​សំដែង​គារ​វកិច្ច​ប្រគេន​ចំពោះ​​ព្​រះ​សង្ឃ ​លោក​តា ​លោក​យាយ ​និង​បង​ប្អូន​ជា​ពុទ្ធ​បរិ​ស័ទ ​រួច​មក​ឯក​ឧត្តម​ក៏​បាន​មាន​មតិ​សំណេះ​​សំណាល​ថ្លែង​រំលឹក​អំពី​គុណូ​បកា​រៈ​និង​ស្នា​ដៃ​សមិទ្ធ​ផល​សាសនា​ជា​ច្រើន​​ ដែល​សព​ព្រះ​គ្រូ ​ម៉ក់​ ឈឹម ​លោក​បាន​កសាង​ និង​ បាន​បន្សល់​ទុក​ជា​មរតក​អោយ​យើង​ទាំង​អស់​គ្នា​ នៅ​ក្នុង​វិស័យ​ព្រះ ​ពុទ្ធ​សាសនា ​ដែល​ជា​ប្រយោជន៍​ពុទ្ធប​​រិស័ទចំណុះ​ជើង​វត្ត​ជា​ពិសេស​ ។ ​យើង​ទាំង​អស់​គ្នា ​នៅ​តែ ​ចង​ចាំ​អំពី​គុណូ​បការ​ដ៏​ធំ​ធេង​នេះ ​និង ​មិន​អាច​បំភ្លេច​បាន​ឡើយ​។
 
ក្នុង​បទ​សំណេះ​សំណាល​ ឯក​ឧត្តម​ក៏​បាន​មាន​ប្រសាសន៍​អំពី​សមិទ្ធ​ផល​ក្នុង​វិស័យ​សាសនា​ ដែល​បាន​រស់​រៀន​មាន​ជិវិត​ឡើង​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​បំបាត់​មិន​អោយ​មាន​នៅ​ក្នុង​របប​ប៉ុល​ពត​នៅ​ ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ក៏​ដូច​ជា​នៅ​ឃុំ​រការ​ និង​ ទូ​ទាំង​ស្រុក​ពារាំង​ ។ ​អស់​រយៈ​ពេល​ជាង ​៣០​ឆ្នាំ​មក​នេះ ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ សេដ្ឋ​កិច្ច​ សង្គម​កិច្ច ​វប្ប​ធម៌ ​សាសនា ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ស្ពាន​ ថ្នល់ ​។ល។ ​ឯក​ឧត្តម​ក៏​បាន​រំលឹក​អោយ​បង​ប្អូន​ពុទ្ធ​បរិស័ទ​ បន្ត​ចូល​រួម​ កសាង ​និង​ថែ​រក្សា​សមិទ្ធ​ផល​ អោយ​បាន​គង់​វង្ស​យូរ​អង្វែង​។

ជា​កិច្ច​បញ្ចប់ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​ក៏​បាន​ស្រង់​ព្រះ​គុណ​វារី​ប្រគេន​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រះ ​នាម ​នាង ​លាង​ និង​ប្រគេន​ទ័យ​ទាន​ដល់​គណៈ​កម្មការ​បុណ្យ ​និង​ថវិកា​មូយ​ចំនួន​ដល់​យាយ​​ជី​ តា​ជីដែ​ល​បាន​ ចូល​រួម​ពិធី​បុណ្យ​ផង​ដែរ​។
 
 
រូបភាពនៅក្នុងពិធិបុណ្យៈ