ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចំពោះកិច្ចគណៈកម្មាធិការប្រតិបត្តិលើកទី៣៥នៃគណៈកម្មាធិការ សំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា (CCC) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំចំពោះកិច្ច គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការ សំរបសំរួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា ។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ ១. លោកវេជ្ជបណ្ឌិត Dong-Il Ahn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង ជាអនុប្រធានCCC ២. លោក DanielP. Dimick អនុប្រធាន CCC ៣. លោកស្រី Inga Oleksy មន្រ្តីសម្រួលទំនាក់ទំនងមូលនិធិសកលរបស់ USAID និងជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ ៤. លោក សុខ ធីម ជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ ៥. ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ៦. លោក វេជ្ជបណ្ឌិត ជីវ ប៊ុនធី លេខាធិការ CCC។ អវត្តមាន៖ លោកជំទាវ កុប មារីយាស រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោកស្រី Marie-Odile Emond ប្រធានអង្គការ UNAIDS ប្រចាំកម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
- ប្រាក់លើកទឹកចិត្តជូនមន្រ្តីរដ្ឋាភិបាល
- ការតែងតាំងតំណាងគណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការឫ សំរបសំរួលមូល និធិសកលប្រចាំប្រទេសកម្ពុជា ទៅចូលរួមសិក្ខាសាលាចចារផ្តួចផ្តើមគំរោង Artmesinine តំបន់ ដែលនឹងធ្វើឡើងនៅទីក្រុងបាងកក នាថ្ងៃទី៣ មីនា ឆ្នាំ២០១៥។
- បញ្ហាពាក់ព័ន្ធនឹងការិយាល័យទទួលជំនួយបន្តនៃកម្មវិធីគ្រុនចាញ់ ដែលបានលើក ឡើង ដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
- អ្នកជំនាញការ នៃអង្គការសុខភាពពិភពលោក សំរាប់កម្មវិធីគ្រុនចាញ់ និងកម្មវិធីដទៃ ផ្សេងទៀត
- គំរោងកម្មវិធីដំណើរទស្សនៈកិច្ច មន្រ្តីមូលនិធិសកល ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ ខែមីនាឆ្នាំ២០១៥
- បច្ចុប្បន្នភាពនៃវេបសាយ គណៈកម្មការសំរបសំរួលមូលនិធិសកលប្រចាំប្រទេស កម្ពុជា (CCC)
- បញ្ហាផ្សេងៗ ៖ CCC Fund Holder Fee-Amount and start date