ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សិក្ខា​សាលា​ស្តី​ពី ​ការ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្តី​ពី​ការ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ស្ថាន​ភាព​និង​ការ​វិភាគ​ការ​ឆ្លើយ​តប​ និង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិ​ទូលំ​ទូលាយ ​និង​ពហុ​វិស័​យ​ឆ្លើយ​តប​ទៅ​នឹង​ មេ​រោគ​អេដស៍​និង​ជំងឺ​អេដស៍​លើក​ទី​៤ ​(NSP​ IV​)

នា​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា​ ២០១៥ ​នៅ​ភោជ​នីយ​ដ្ឋាន​ទន្លេ​បាសាក់​២ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ជា​អធិ​បតី​នៅ​ក្នុង​ពិធិ​បើក​សិក្ខា​សាលា​ស្តី​ពី ​“ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ការ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ស្ថាន​ភាព​និង​ការ​វិភាគ​ការ​ឆ្លើយ​តប​និង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិ​ទូលំ​ទូលាយ​និង​ពហុ​វិស័យ​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគ​អេដស៍​និង​ជំងឺ​អេដស៍​លើក​ទី​៤ ​(NSP ​IV​)​”។
 
អញ្ជើញ​ចូល​រួម​ក្នុង​សិក្ខា​សាលា​នោះ​រួម​មាន​ ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ​និង​បណ្តុះ ​បណ្តាល​វិជ្ជា​ជីវៈ​ លោក​ជំទាវ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់​រំ ​យុវ​ជន ​និង ​កីឡា ​លោក​ជំទាវ​រដ្ឋ​លេខា​-​ ធិការ​ក្រសួង​ទេស​ចរណ៍ ​ឯក​ឧត្តម​ លោក​ជំទា​វ​ជា​អនុ​ប្រធាន​ អគ្គ​លេខា​ធិការ​ អគ្គ​លេខា​ធិការ​រង​ អាជ្ញា​ធរ​ និង​ ឯក​ឧត្តម​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី ​ដែល​ជា​វា​គ្មិន​ និង​ គ្រូ​សម្រប​សម្រួល​ ព្រ​ម​ទាំង​មន្រ្តី​ និង​ បុគ្គ​លិក ​តាម ​ស្ថាប័ន​ និង​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ពាក់​ព័ន្ធ ​ប្រមាណ​ជាង​ ៧០​នាក់​ ។
 
នៅ​ក្នុង​សុន្ទ​រកថា​បើក​កិច្ច​ប្រជុំ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​ បាន​មាន​ប្រសាសន៍​កោត​សរសើ​រចំពោះ​កិច្ច ​សហការ​នា​នា​ក្នុង​ការ​ការ​ស្វាគ​មន៍​យ៉ាង​កក់​ក្តៅ​និង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ដល់​ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី ​និង​អ្នក​ចូល​រួម​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​វេលាដ៏​ មមា​ញឹក ​ដើម្បី​ចែក​រំលែ​ក​គំនិត​យោបល់​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិ​ទូលំ​ទូលាយ​និង​ពហុ​វិស័យ​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគ​អេដស៍​និង​ជំងឺ​អេដស៍​លើក​ទី​៤ ​លើ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​ និង ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ក្នុង​ការ​ជួយ​ផ្តល់ ​អនុ​សាសន៍​ដល់​ដំណើរ​រួម​គ្នា​របស់​យើង​ដើម្បី​បញ្ចប់​ការ​ ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍ ​ត្រឹម​ឆ្នាំ ​២០​២០​ ខាង​មុខ​នេះ ​។
 
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​ផ្តល់​អនុ​សាសន៍ ​ឱ្យ​អង្គ​សិក្ខា​សា​លា​ពិភា​ក្សា​ផ្លាស់​ប្តូរ​យោបល់​ដើម្បី​ទទួល​ បាន​នូវ​ព័ត៌​មាន​ថ្មី​ៗ ​ដែល​អាច​យក​មក​ប្រើ​ប្រាស់​បាន​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិ​ ទូលំ​ទូលាយ​និង​ពហុ​វិស័យ​ឆ្លើយ​តប​ទៅ​នឹង​មេ​រោគ​អេដស៍​និង​ជំងឺ​អេដស៍​លើក​ទី​៤​ខាង​មុខ​នា​ពេល​នេះ ​។
 
នៅ​ទី​បញ្ចប់​ ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​ប្រសិទ្ធ​ពរ​ជូន ​សមា​ជិក ​សមា​ជិក​ដែល​បាន​ចូល​រួម​ និង​ បាន​ប្រកាស​បើក​អង្គ​សិក្ខា​សាលា ​។
 
 
សិក្ខាសាលាស្តីពី ការពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការធ្វើបច្ចុប្បន្នភាពស្ថានភាពនិងការវិភាគការឆ្លើយតប និងការរៀបចំផែនការយុទ្ធសាស្ដ្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹង មេរោគអេដស៍និងជំងឺអេដស៍លើកទី៤ (ផ្សព្វផ្សាយដោយទូរទស្សន៍ BTV) សិក្ខាសាលាស្តីពី ការពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការធ្វើបច្ចុប្បន្នភាពស្ថានភាពនិងការវិភាគការឆ្លើយតប និងការរៀបចំផែនការយុទ្ធសាស្ដ្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹង មេរោគអេដស៍និងជំងឺអេដស៍លើកទី៤ (ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា)
 
សិក្ខាសាលាស្តីពី ការពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការធ្វើបច្ចុប្បន្នភាពស្ថានភាពនិងការវិភាគ
ការឆ្លើយតប និងការរៀបចំផែនការយុទ្ធសាស្ដ្រជាតិទូលំទូលាយ និងពហុវិស័យ
ឆ្លើយតបទៅនឹង មេរោគអេដស៍និងជំងឺអេដស៍លើកទី៤ (ផ្សព្វផ្សាយដោយទូរទស្សន៍ CNC)
 
 
រូបថតនៃអង្គសិក្ខាសាលា៖

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សុន្ទរ​កថា​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​ ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​របស់​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ​ស្តី​ពី​ការ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ស្ថាន​ភាព​និង​ការ​វិភាគ​ការ​ឆ្លើយ​តប​និង​ការ​រៀប​ចំ​ផែន​ការ​ យុទ្ធ​សាស្ដ្រ​ជាតិ​ទូលំ​ទូលាយ​និង​ពហុ​វិស័យ​ឆ្លើយ​តប​ទៅ​នឹង​ មេ​រោគ​អេដស៍​និង​ជំងឺ​អេដស៍​លើក​ទី​៤ ​(NSP IV)3.42 MB