ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៦៩ នៃគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសរបស់មូលនិធិសកល

នាវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំកិច្ចប្រជុំលើកទី៦៩ នៃគណៈកម្មាធិការសម្របសម្រួលប្រចាំ ប្រទេសកម្ពុជា (CCC) របស់មូលនិធិសកល ក្រោមអធិបតីភាពរបស់ ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំ កម្ពុជា ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ អ្នកតំណាងមូលនិធិសកល សមាជិកគណៈ កម្មាធិការប្រតិបត្តិរបស់គណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស (CCC) អ្នកតំណាងមកពី ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសហប្រជាជាតិមកពី WHO,UNAIDS, ដៃគូអភិវឌ្ឍន៍ដែលមាន តំណាងស្ថានទូតបារាំង អាល្លឺម៉ង់ និង សហរដ្ឋអាម៉េរិក សង្គមស៊ីវិលដែលមាន អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ គ្រឹះស្ថានឧត្តមសិក្សា និង វិស័យឯកជន។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
- សេចក្តីព្រាងកំណត់បង្ហាញទស្សនៈអំពីជំងឺអេដស៍
- បច្ចុប្បន្នភាពពីកំណត់បង្ហាញទស្សនៈផ្សេងៗ
- ពិនិត្យមើលសមាជិកភាពគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស
- ផ្សេងៗ។
ជាកិច្ចចាប់ផ្តើម ឯ.ឧ. ទេសរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ចំពោះអ្នកចូលរួមទាំងអស់ និង បានឱ្យអង្គប្រជុំមានយោបល់អំពីរបៀបវារៈ ព្រមទាំងប្រកាសអំពីទំនាស់ផលប្រយោជន៍ ប្រសិនបើមាន ។ អង្គប្រជុំបានស្តាប់បទបង្ហាញអំពីកំណត់បង្ហាញទស្សនៈ ដោយក្រុមអ្នកសរសេរ ។ បន្ទាប់ មកគណៈកម្មាធិការ ៖ ១) ធ្វើការបោះឆ្នោតគាំទ្រកំណត់បង្ហាញទស្សនៈ និង ២) បោះឆ្នោតគាំទ្រអ្នក ទទួលជំនួយផ្ទាល់សម្រាប់ជំងឺអេដស៍ ។ អង្គប្រជុំក៏បានស្តាប់នូវការផ្តល់សក្ខីភាពដោយសង្ខេបពី ការចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិពីប្រជាជនដែលរងផលប៉ះពាល់ និង បទបង្ហាញអំពីកំណត់ បង្ហាញទស្សនៈតំបន់ដែលរៀបចំដោយ ក្រុមបណ្តាញប្រជាជនដែលរងផលប៉ះពាល់ក្នុងតំបន់។
អង្គប្រជុំបានធ្វើការពិនិត្យមើលលើបច្ចុប្បន្នភាពពីកំណត់បង្ហាញទស្សនៈផ្សេងៗដូចជា ៖ ១) បច្ចុប្បន្នភាពនៃថវិកាជំនួយជំងឺរបេង (ការចុះហត្ថលេខាលើថវិកាជំនួយ) ២) បច្ចុប្បន្នភាពថវិកា ជំនួយជំងឺគ្រុនចាញ់ (ការរៀបចំថវិកា/ការជ្រើសរើសអ្នកទទួលជំនួយបន្ត) និង ៣) បច្ចុប្បន្នភាពនៃ ការរៀបចំកំណត់បង្ហាញទស្សនៈការពង្រឹងប្រព័ន្ធសុខាភិបាល ។ បន្ទាប់មកអង្គប្រជុំក៏ធ្វើការត្រួត ពិនិត្យមើលពីសមាជិកភាពគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសចំពោះអ្នកដែលខកខាន មិនបានចូលរួម និង អ្នកជំនួស ។ ចំពោះកិច្ចការផ្សេងៗ អង្គប្រជុំបានពិភាក្សាលើ ១) ហិរញ្ញប្បទានធនធានមនុស្ស (តាមគំរូ ហិរញ្ញប្បទានថ្មី ២) ការិយាល័យលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស និង វិបស្សនារបស់គណៈកម្មាធិការសម្របសម្រួល ។
នៅទីបញ្ចប់ឯ.ឧ. ទេសរដ្ឋមន្រ្តីប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំង អស់ មកពីក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង អ្នកតំណាងប្រជាជនដែលរងផលប៉ះពាល់ ដែលបានរួមចំណែកយ៉ាងសំខាន់ និង ធ្វើការពិភាក្សាយ៉ាងសកម្ម ។