អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី៩ មករា ២០១៥

នាព្រឹកថ្ងៃទី៩ មករា ២០១៥ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) មានការរៀបចំ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម និង លោកជំទាវ ជាសមាជិកគណៈរដ្ឋមន្រ្តី ។
របៀបវារៈនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលលើកយកមកពិភាក្សាមាន ៖
- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា២៧ មាត្រា២៨ មាត្រា៤២ និង មាត្រា៧៤ ស្តីពីច្បាប់អគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
- សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៥-២០១៨
- បញ្ហាផ្សេងៗ ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានអញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនោះផងដែរ ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយូរ គណៈរដ្ឋមន្រ្តីបានអនុម័តលើសេចក្តីព្រាង ច្បាប់ និង កម្មវិធីទាំងបីខាងលើ ។ អង្គប្រជុំបានបញ្ចប់នៅម៉ោង១២៖៤៥នាទីថ្ងៃត្រង់ ។
រូបភាពនៃកិច្ចប្រជុំ៖
 |
 |
ឯកសារសម្រាប់ទាញយក