ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King
សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
កិច្ចប្រជុំលើកទី៥៦នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីយូអិនអេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញានក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279
ភាសាខ្មែរ
English
ទំព័រដើម
អំពីអាជ្ញាធរអេដស៍
សាររបស់ឯកឧត្តមប្រធាន
ប្រវត្តិរូបសង្ខេប ឯ.ឧ.ប្រធាន
រចនាសម្ព័ន្ធ / អង្គការលេខ
ចក្ខុវិស័យ និង បេសកកម្ម
គោលការណ៍មគ្គុទេសក៍
តួនាទី និង ការទទួលខុសត្រូវ
ផែនការ
អគ្គលេខាធិការដ្ឋាន
ក្រុមការងារថ្នាក់ជាតិ
ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ
ច្បាប់/គោលនយោបាយ
ច្បាប់ ឫ ព្រះរាជក្រម
ព្រះរាជក្រឹត្យ
គោលនយោបាយ
អនុក្រឹត្យ
ស.ជ.ណ
សេចក្តីសម្រេច/ប្រកាស
គោលការណ៍ណែនាំ
អនុសាសន៍
សារាចរ
អនុស្សារណៈ
ស្ថិតិ
ព័ត៌មានពីការរាលដាលជំងឺអេដស៍
ព័ត៌មានពីកុ្រមគោលដៅ
សុន្ទរកថា/លិខិតឆ្លើយឆ្លង
ថ្នាក់ដឹកនាំកំពូល
ថ្នាក់ដឹកនាំអាជ្ញាធរ
ថ្នាក់ដឹកនាំលេខាធិការដ្ឋាន
ថ្នាក់ដឹកនាំសមាជិកអាជ្ញាធរ
លិខិតឆ្លើយឆ្លង
របាយការណ៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ
សន្និបាតនិងកិច្ចប្រជុំពេញអង្គ
កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ
កិច្ចប្រជុំបច្ចេកទេស
កិច្ចប្រជុំផ្សេងៗ
របាយការណ៍វឌ្ឍនភាព
ឯកសារទាញយក
ឯកសារកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ
ឯកសារសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សេចក្តីប្រកាស / សេចក្តីថ្លែងការណ៏
ឯកសារបោះពុម្ភផ្សព្វផ្សាយ
ធនធានមនុស្ស
ការកសាងសមត្ថភាព
ឱកាសការងារ
ភ្ជាប់ទៅគេហទំព័រដទៃ
សកម្មភាពរបស់ អ.ជ.ប.ជ.អ នៅលើប្រព័ន្ធផ្សព្វផ្សាយ
សារអេឡិចត្រូនិច
ចំនួនអ្នកទស្សនាគេហទំព័រ:
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី
ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធី អបអរសាទរពិធីបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លើកទី៦៧នៅ សណ្ឋាគារ អាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីធំៗនៅ ក្នុងជួររាជរដ្ឋាភិបាល តំណាងអង្គទូតបរទេសនានាប្រចាំកម្ពុជា ពលរដ្ឋមីយ៉ាន់ម៉ានៅ កម្ពុជា និង អ្នកដែលជាមិត្តរបស់មីយ៉ាន់ម៉ា ។
បន្ទាប់ពីសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណចំពោះអ្នកចូលរួម
ឯ.ឧ. ច ទុន អង (U Cho Htun Aung)
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជាបាន ថ្លែងសុន្ទរកថាដោយ រំលឹកពីចំណងការទូតរវាងមីយ៉ាន់ម៉ា និង កម្ពុជាដែលបានចាប់ផ្តើម តាំងពីឆ្នាំ១៩៥៥នោះ ជាទំនាក់ទំនងមិត្តភាពដែលត្រូវបានពង្រឹង និង ពង្រីក។ ឯកឧត្តមក៏ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០១២ បានចាត់អ្នកសង្កេតការណ៍បោះឆ្នោតទៅចូលរួមក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែល ពេលនោះក្រុមអ្នកសង្កេតការណ៍បានប្រកាសថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី និង យុត្តិធម៌ ។ កម្ពុជាក៏បានគាំទ្រមីយ៉ាន់ម៉ាឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលនៅឆ្នាំ ២០១៤ផងដែរ ។ នៅទីបញ្ចប់ ឯ.ឧ. ឯកអគ្គរដ្ឋទូតបានស្នើឱ្យអ្នកចូលរួមទាំងអស់លើក កែវស្រាដើម្បីអបអរពិធីដ៏មហោឡារិកនេះ ។
បន្ទាប់មក ឯ.ឧ. ទេសរដ្ឋមន្រ្តីបានថ្លែងអបអរសាទរចំពោះរដ្ឋាភិបាល និង ប្រជាជន មីយ៉ាន់ម៉ាដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២៤ និង ២៥ នៅ ណៃពិដោ ប្រកប ដោយ ជោគជ័យ ។ ឯ.ឧ. ទេសរដ្ឋមន្រ្តីក៏បានអញ្ជើញអ្នកចូលរួមទាំងអស់លើក កែវស្រាអបអរសាទរពិធីបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តំណាង រាជរដ្ឋាភិបាលកម្ពុជា ។ឯ.ឧ. ទេសរដ្ឋមន្រ្តីបានជូនពរ
ឯ.ឧ. ថេន សេន (U Thein Sein)
ប្រធានាធិបតី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង លោកជំទាវ
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រកម្ពុជា
ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
សូមមាន សុខភាព និង ព្រះរាជសុខភាពល្អ និង សូមឱ្យប្រជាជនមីយ៉ាន់ម៉ាមាននូវ សុភមង្គល និង វិបុលភាព ។
នៅទីបញ្ចប់ឯ.ឧ.ទេសរដ្ឋមន្រ្តីបានលើកសរសើរពីមិត្តភាព និង ទំនាក់ទំនងល្អរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីតំណាងរាជរដ្ឋាភិបាលកម្ពុជា
ក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
(ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា)
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីតំណាងរាជរដ្ឋាភិបាលកម្ពុជា
ក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
(ផ្សព្វផ្សាយដោយទូរទស្សន៍ BTV)
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីតំណាងរាជរដ្ឋាភិបាលកម្ពុជា
ក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
(ផ្សព្វផ្សាយដោយទូរទស្សន៍អប្សរា)
កម្រងរូបភាពនៅក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៖
ឯកសារសម្រាប់ទាញយក
ចំណងជើង
ទំហំ
ការទាញយកឯកសារ
មតិចំណាប់អារម្មណ៏របស់ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ភាសាអង់គ្លេស)
1.95 MB