សេចក្តីថ្លែងការណ៍ព័ត៌មាន

អង្គការយូអិនអេដស៍ (UNAIDS)
សេចក្តីថ្លែងការណ៍ព័ត៌មាន
អង្គការយូអិនអេដស៍ គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់
សហគមន៍ និងរដ្ឋាភិបាលនៅកម្ពុជា
ការស៊ើបអង្កេតអេពីដេមីសាស្ត្រមួយលើករណីឆ្លងមេរោគអេដស៍ថ្មីៗកំពុងដំណើរការ។
ទីក្រុងហ្សឺណែវ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤
អង្គការយូអិនអេដស៍សូមសម្តែងនូវការគាំទ្ររបស់ខ្លួន ចំពោះប្រជាពលរដ្ឋដែលត្រូវ បានរាយការណ៍ថា បានទទួលរងការប៉ះពាល់ដោយការរកឃើញអំពីការឆ្លងមេរោគអេដស៍ ថ្មីៗនេះនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា ។ អង្គការយូអិនអេដស៍កំពុងចូលរួមជាមួយដៃ គូទាំងឡាយ គាំទ្រក្រសួងសុខាភិបាលកម្ពុជាដែលដឹកនាំការស៊ើបអង្កេតអេពីដេមីសាស្រ្ត ពេញលេញមួយ និង ចាត់វិធានការចាំបាច់ទាំងអស់ក្នុងការបង្ការការចម្លងមេរោគអេដស៍ បន្តទៀត។
អង្គការយូអិនអេដស៍កំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីធានាថា អ្នកដែលអាច ត្រូវបានធ្វើឱ្យប៉ះពាល់ ទទួលបាននូវការព្យាបាលប្រឆាំងមេរោគអេដស៍ សេវាថែទាំ និង សេវាគាំទ្រដែលសំខាន់ចាំបាច់ ។ អង្គការយូអិនអេដស៍កំពុងធ្វើការជាមួយក្រសួងសុខាភិបាលផងដែរ ដើម្បីធានាថាសិទ្ធិ និង ការសម្ងាត់បុគ្គលរបស់ពលរដ្ឋទាំងនោះនឹងត្រូវបាន លើកកម្ពស់ ។ វាជាការសំខាន់ណាស់ដែលអ្នករស់នៅជាមួយមេរោគអេដស៍រស់នៅដោយ មានសេចក្តីថ្លៃថ្នូរ គ្មានការភ័យខ្លាច នៃការរើសអើង និង មានស្នាមទុរយស ។
នៅកម្ពុជា ការធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និង ដោយរក្សាការសម្ងាត់ ព្រមទាំងសេវាប្រឹក្សាយោបល់ អាចទទួលបានយ៉ាងទូលំទូលាយដោយមិនបង់ថ្លៃ ហើយ អ្នកដែលរស់នៅជាមួយមេរោគអេដស៍ ទទួលបាននូវការព្យាបាលដោយឱសថប្រឆាំង មេរោគអេដស៍ដោយឥតបង់ថ្លៃនៅទូទាំងប្រទេស។
ឆ្លងពីដំណាក់កាលជា ប្រទេសដែលមានការឆ្លងរាលដាលមេរោគអេដស៍ធ្ងន់ធ្ងរ បំផុតមួយក្នុងទ្វីបអាស៊ីក្នុងអំឡុងពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ប្រទេសកម្ពុជាបានបន្ត នូវវឌ្ឍនភាព ។ ករណីឆ្លងថ្មីបានថយចុះ៦៧%ពី៣៩០០ករណី នៅឆ្នាំ២០០៥ មកនៅ ត្រឹមតែ ១៣០០ករណី នៅឆ្នាំ២០១៣ ។ ជាង២ភាគ៣នៃអ្នករស់នៅជាមួយមេរោគ អេដស៍ប្រមាណ ៧៥០០០នាក់ កំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគ អេដស៍ដែលជាអត្រាដ៏ខ្ពស់បំផុតមួយនៅក្នុងតំបន់ ។
ទំនាក់ទំនង ៖
អង្គការយូអិនអេដស៍ ទីក្រុងហ្សឺណែវ
Sophie Barton Knott
ទូរស័ព្ទលេខ ៖ +៤១ ៧៩ ៥១៤ ៦៨៩៦