ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សិក្ខា​សា​លា​ស្តី​ពី ​“​ការ​ផ្សព្វ​ផ្សាយ​គោល​ការ​ណ៍​គ្រឹះ​​នៃ​អនុ​សញ្ញា​លុប​បំ​បាត់​រាល់​ទម្រង់នៃ​ ការ​រើស​អើង​ប្រឆាំង​នារី​ភេទ​ (CEDAW) ​និង ​ការ​ឆ្លើយ​តប​នឹង​ការ​រាល​ដាល ​មេ​រោគ​អេដស៍​ និង​ ជំងឺ​អេដស៍​”

នា​ព្រឹក​ថ្ងៃ​ទី​១២ ​ធ្នូ ​២០​១៤​ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ជា​អធិ​បតី​នៅ​ក្នុង​ពិធិ​បើក​សិក្ខា​សា​លា​ស្តី​ពី​ “​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​គ្រឹះ​នៃ ​អនុ​សញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃការ​រើស​អើង​ប្រឆាំង​នារី ​ភេទ​ (CEDAW) ​និង​ ការ​ឆ្លើយ​តប​នឹង​ការ​រាល​ដាល​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍​”​។​ អញ្ជើញ​ចូល​រួម​ក្នុង​សិក្ខា​សា​លា​នោះ​រួម​មាន​ លោក​ជំទាវ​រដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារី ​និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្រ្តី ​តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​ស្រ្តី ​(UNWOMEN)​ ឯក​ឧត្តម​ លោក​ជំទាវ​ជា​អនុ​ប្រធាន​ អគ្គ​លេខា​ធិការ​រង​អាជ្ញា​ធរ​ និង​ ឯក​ឧត្តម​ លោក​ជំទាវ ​អស់​លោក​ លោក​ស្រី ​ដែល​ជា​វា​គ្មិន​ និង ​គ្រូ​សម្រប​សម្រួល ​ព្រម​ទាំង​មន្រ្តី ​និង​ បុគ្គ​លិក ​តាម​ ស្ថាប័ន​ និង​ អង្គការ​ក្​រៅរដ្ឋា​ភិបាល​ដែល​ពាក់​ព័ន្ធ ​ប្រមាណ​ជា ​១៥០​នាក់ ​។
 
នៅ​ក្នុង​សុន្ទរ​កថា​បើក​កិច្ច​ប្រជុំ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសា​សន៍​កោត​សរ​សើរ​ចំពោះ ​កិច្ច​សហ​ការ​នា​នា​ក្នុង​ការ​បញ្រ្ជាប​ និង​ បញ្ចូល​យេន​ឌ័រ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ អេដស៍ ​ក្នុង​ឆ្នាំ​២០​១៤​នេះ ​។ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ជូន​អង្គ​សិក្ខា​សា​លា​អំពី​ការ​គាំ​ទ្រ​ខាង​ នយោ​បាយ​ និង​ ធន​ធាន ​យ៉ាង​ពេញ​ទំហឹង​ពី ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ការ​អនុ​វត្ត​អនុ​សញ្ញា​ស៊ី​-​ដ ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ។
 
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​ផ្តល់​អនុ​សាសន៍​ ឱ្យ​អង្គ​សិក្ខា​សា​លា​ពិភា​ក្សា​ផ្លាស់​ប្តូរ​យោបល់​ដើម្បី ​ទទួល​បាន​នូវ​ព័ត៌​មាន​ថ្មី​ៗ ​ដែល​អាច​យក​មក​ប្រើ​ប្រាស់​បាន​ក្នុង​ការ​ចូល​រួម​ជា​មួយ​អាជ្ញា​ធរ​ជាតិ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្នុង​ការ​រៀប​ចំ​យុទ្ធ​សាស្រ្ត​ជាតិ​លើក​ទី​៤ ​នៅ​ដើម​ឆ្នាំ​២០១៥​ខាង​មុខ ​។ ​នៅ​ទី​បញ្ចប់ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​ប្រសិទ្ធ​ពរ​ជូន ​សមា​ជិក​ សមា​ជិក​ដែល​បាន​ចូល​រួម ​និង​ បាន​ប្រកាស​បើក​អង្គ​សិក្ខា​សា​លា ​។
 
 
សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលការណ៍គ្រឹះនៃអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ
ការរើសអើងប្រឆាំងនារីភេទ (CEDAW) និង ការឆ្លើយតបនឹងការរាលដាល មេរោគអេដស៍
និង ជំងឺអេដស៍” (ផ្សព្វផ្សាយដោយទូរទស្សន៍អប្សរា)
សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលការណ៍គ្រឹះនៃអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ
ការរើសអើងប្រឆាំងនារីភេទ (CEDAW) និង ការឆ្លើយតបនឹងការរាលដាល មេរោគអេដស៍
និង ជំងឺអេដស៍” (ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា)

  

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលការណ៍គ្រឹះនៃអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ
ការរើសអើងប្រឆាំងនារីភេទ (CEDAW) និង ការឆ្លើយតបនឹងការរាលដាល មេរោគអេដស៍
និង ជំងឺអេដស៍” (ផ្សព្វផ្សាយដោយទូរទស្សន៍ BTV)
 
រូបភាពនៃអង្គសិក្ខាសាលា៖