ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​ ពិធី​បើក​កិច្ច​ប្រជុំ​ពិ​គ្រោះ​យោប​ល់​ស្តី​ពី​ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល

នា​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ​ឆ្នាំ​២០​១៤ ​នៅ​សណ្ឋា​គារ​ញ៉ូ​យក​ មាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ ​យោ​បល់​ស្តីពី ​ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិ​បាល ​ក្រោម​អធិ​បតី​ភាព ​ឯ.​ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រ​ប​សម្រួល​ប្រចាំ ​កម្ពុជា ​(CCC)​របស់​មូល​និធិ​សកល​ ។ ​សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភា​ក្សា​​ និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​យោ​បល់​អំពី​ការ​រៀប​ចំ​កំណត់ ​បង្ហាញ​ទស្សនៈ​ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល ​ក្នុង​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ចលនា​ជាតិ ​និង​ សកល​លោក​ ដើម្បី​ធ្វើ​ឱ្យ​ពិភព​លោក​រួច​ចាក​ផុត​ពី ​ជំងឺ​អេដស៍ ​របេង ​និង​ គ្រុន​ចាញ់ ​ដែល​មាន​ កា​រ​ចូល​រួម​ពី​អ្នក​តំណាង​ អង្គ​ការ​សុខ​ភាព​ពិភព​លោក ​ក្រសួង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ ​ស្ថាន​ទូត​ ដៃ​គូ​អភិ​វឌ្ឍន៍ ​សង្គម​ស៊ីវិល​ ទី​ប្រឹក្សា​បច្ចេក​ទេស ​និង​ អ្នក​ជំនាញ​ការ​នា​នា​ ។
 
មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ​បាន​លើក​ឡើង​ពី​ជោគ ​ជ័យ​នៅ​ក្នុង​ដំណើរ​ការ​នៃ​កិច្ច​សន្ទ​នា​ប្រចាំ​ប្រទេស​របស់​ជំងឺ​របេង ​និង​ គ្រុន​ចាញ់ ​។ ​ឯក​ឧត្តម​បាន​ គូស​បញ្ជាក់​ថា ​ចេញ​ពី​បទ​ពិសោ​ធន៍​នោះ ​យើង​អាច​រៀប​ចំ​កំណត់​បង្ហាញ​ទស្សនៈ​ការ​ពង្រឹ​ង​ប្រព័ន្ធ ​សុខា​ភិបាល​មួយ​ដែល​អាច​ជួយ​ឱ្យ​យើង​ចូល​ទៅ​កៀក​អ្នក​​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ជំងឺ​ ប្រកប​ដោយ​ ប្រសិទ្ធ​ភាព ​និង​ លទ្ធ​ផល​អតិ​បរមា​ទៅ​តាម​តម្រូវ​ការ​របស់​សហ​គមន៍ ​។ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា ​តាំង​ពី​ការ​បង្កើត​ក្នុង​ឆ្នាំ​២០០២ ​មូល​និធិ​សកល​បាន​ឯក​ភាព​ ផ្តល់​ថវិកា​ជំនួយ​ចំនួន​១៧​ដល់​កម្ពុជា ​ដែល​មាន​ចំនួន​ទឹក​ប្រាក់​សរុប​ចំនួន ​៤៥២​លាន​ដុល្លារ​ ក្នុង​ នោះ​ទឹក​ប្រាក់​ចំនួន ​៣៧៥​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឱ្យ​មក​ទល់​ពេល​បច្ចុ​ប្បន្ន ​។ ​វិភាគ​ទាន​របស់​ មូល​និធិ​សកល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ដល់​ការ​ឈាន​ទៅ​សម្រេច​គោល​ដៅ​អភិ​វឌ្ឍន៍​សហ​ស្សវត្សរ៍​ ពាក់​ព័ន្ធ​នឹង​សុខា​ភិបាល​ ។
 
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​បន្ត​សង្កត់​ធ្ងន់​ថា ​កិច្ច​ប្រឹង​ប្រែង​នៅ​ក្នុង​វិម​ជ្ឈការ​ និង​ វិស​ហ​មជ្ឈការ​ នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ការ​ផ្តល់​មូល​និធិ​ដល់​បញ្ហា​សង្គម​នា​នា​ដូច​ជា ​សុខ​ភាព ​និង​ អនា​ម័យ​ មា​តា​ និង​ ទា​រក​ ត្រូវ​បាន​ដាក់​ទៅ​ដល់​កម្រិ​ត​ឃុំ ​តាម​រយៈ​ផែន​ការ​វិនិ​យោគ​ឃុំ ​។ ​ស្រប​ជា​មួយ​វិធី ​សាស្រ្ត​ដែល​មាន​ការ​ច្នៃ​ប្រឌិត​នេះ ​ជា​មួយ​នឹង​ការ​រៀប​ចំ​កំណត់​បង្ហាញ​ទស្សនៈ​អំពី​មេ​រោគ​អេដស៍​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​មាន​ផែន​ការ​ដាក់​បញ្ចូល​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍ ​ក្នុង​ផែន​ការ​ អភិ​វឌ្ឍន៍​ឃុំ​/​ផែន​ការ​វិនិ​យោគ​ឃុំ ​ដែល​មាន​ចំនួន​ ១៦​២១​ឃុំ ​នៅ​ទូ​ទាំង​ប្រទេស​ ដោយ​ផ្តល់​ថវិកា​ជា ​យុទ្ធ​សាស្រ្ត​មួយ​ចំនួន​ដល់​គ្រួសារ​ដែល​ត្រូវ​ការ​បំផុត​។
 
នៅ​ទី​បញ្ចប់ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​ប្រសិទ្ធ​ព​រអ្នក​ចូល​រួម​ទាំង​អស់ ​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ ​អាយុ ​វណ្ណៈ ​សុខៈ ​និង​ ពលៈ ​និង​ បាន​ប្រកាស​បើក​កិច្ច​ប្រជុំ ​។
 
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាល
(ផ្សព្វផ្សាយដោយទូរទស្សន៍អប្សរា)
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាល
(ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា)
 
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាល
(ផ្សព្វផ្សាយដោយទូរទស្សន៍ BTV)
 
 
រូបភាពនៃកិច្ចប្រជុំ៖