ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អនុ​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់​ស្ពឺ ​និង​ជា​ប្រធាន​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិ​បតី ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​បី​ខែ​ (​សីហា​-​វិច្ឆិកា ​២០​១៤​) នៅ​ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ

នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៤ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អនុ​ប្រធាន​ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់​ស្ពឺ​និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​បី​ខែ ​(​សីហា​-​វិច្ឆិកា​ ២០១៤​)​ នៅ​ស្រុក ​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ ​ដោយ​មាន​ការ​ចូល​រួម​ពី ​ឯក​ឧត្តម​ អស់​លោក​​ លោក​ស្រី ​ជា​អនុ​ប្រធាន​ និង​ សមា​ជិក​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​បរ​សេដ្ឋ ​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​ មន្ទីរ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​។
 
បន្ទាប់​ពី​សម្តែង​នូវ​ការ​ស្វាគ​មន៍ ​និង​ ថ្លែង​អំណរ​គុណ​ចំ​ពោះ​អាជ្ញា​ធរ​មូល​ដ្ឋាន​ រួច​មក​ ឯ​ក​ឧត្ត​ម​ទេស​រដ្ឋ​មន្រ្តី​បាន​អនុញ្ញាត​ឱ្យ​ លោក​អភិ​បាល​ស្រុក​បរ​សេដ្ឋ ​មេ​ឃុំ​ទាំង​១៥​ ក្នុង​ស្រុក​ ឡើង​ធ្វើរបាយ​ការណ៍ ​និង​ លើក​ឡើង​ពី​បញ្ហា​ប្រឈម​ និង​ សំណូម​ពរ​នា​នា​នៅ ​ទូ​ទាំង​ស្រុក​បរ​សេដ្ឋ ​។​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​ពិនិត្យ​លើ​សំណូម​ពរ​នា​នា​ដែល​បាន​ លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍ ​និង​ បាន​សួរ​អាជ្ញា​ធរ​មូល​ដ្ឋាន​ឱ្យ​បញ្ជាក់​អំពី​ដំណោះ​ ស្រាយ​លើ​ចំណុច​លម្អិត​នី​មួយ​ៗ​ ។​ ដោយ​មាន​ការ​អនុញ្ញាត​ពី​ឯ.ឧ​.ទេស​រដ្ឋ​មន្រ្តី ​ប្រធាន​អង្គ​ប្រជុំ ​លោក​ប្រធាន​មន្ទីរ​ ធន​ធាន​ទឹក​ បាន​ឡើង​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​អំពី​ដំណោះ​ស្រាយ​លើ​បញ្ហា ​និង​ សំណូម​ពរ​នា​នា ​ដែល​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិ​កា​សាធា​រណៈ​កន្ល​ង​មក​ ទាក់​ទង​នឹង​ការ​ងារ​ ធន​ធាន​ទឹក​ដូច​ជា ​ធ្វើ​ទំនប់ ​ទ្វារ​ទឹក​ ប្រឡាយ ​។ល។
 
ឯក​ឧត្តម​បាន​គូស​បញ្ជាក់​ថា ​តាម​បទ​ពិសោ​ធន៍​កន្ល​ង​មក​ នៅ​ក្នុង​វេទិកា​សាធា​រណៈ ​ការ​អញ្ជើញ​ប្រធាន​មន្ទីរ​នា​នា​នៅ​ក្នុង​ខេត្ត​មក​ពន្យល់​ប្រជា​ពល​រដ្ឋ​ គឺ​ទទួល​បាន​លទ្ធ​ផល​ ល្អ​គួរ​ឱ្យ​ពេញ​ចិត្ត​ ។ ​ដូច្នេះ​ គួរ​តែ​អញ្ជើញ​ប្រធាន​មន្ទីរ​នា​នា​មក​ចូល​រួម​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​ ការ​ប្រជុំ ​ក៏​ដូច​ជា​នៅ​ក្នុង​វេទិ​កា​លើក​ក្រោយ​ៗ​ទៀត ​។
 
នៅ​ទី​បញ្ចប់ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ជា​អនុ​សាសន៍​ឱ្យ​អាជ្ញា​ធរ​ស្រុក​/​ឃុំ ខិ​ត ​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​ ដោយ​ដោះ​ស្រាយ​បញ្ហា​នា​នា​ទៅ​តាម​សំណូម​ពរ​ និង​ លទ្ធ​ភាព ​ជាក់​ស្តែង​ រៀប​ចំ​ការ​ប្រជុំ​ឱ្យ​បាន​ញឹក​ញាប់ ​និង​ ទៀង​ទាត់​ និង​ លើក​ជា​សំណើ​ដែល​ត្រូវ​ ដោះ​ស្រាយ​​ទៅ​ថ្នាក់​ខេត្ត ​ឬ​ថ្នាក់​ជាតិ ​ពី​ពេល​នេះ​រហូត​ដល់​មាន​ការ​ប្រជុំ​នៅ​លើក​ក្រោយ​  ។
កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​ក្រោ​ម​បរិ​យា​កាស​ស្និទ្ធ​ស្នាល​ និង​ រីក​រាយ​ ។
 
កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​បី​ខែ​ (​សីហា​-​វិច្ឆិកា ​២០​១៤​) នៅ​ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ
(ផ្សព្វផ្សាយដោយទូរទស្សន៍អប្សរា)
កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​បី​ខែ​ (​សីហា​-​វិច្ឆិកា ​២០​១៤​) នៅ​ស្រុក​បរ​សេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ
(ផ្សព្វផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា)
 
រូបភាពនៃកិច្ចប្រជុំ៖