ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ច​ប្រជុំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ប្រចាំ​ខែ​ធ្នូ

អា​ជ្ញា​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​បាន​​បើក​​កិច្ច​​ប្រជុំ​​ថ្នាក់​​ដឹក​​នាំ ​និង ​មន្រ្តី​/​បុគ្គ​លិក ​ក្រោម​ឱវាទ​ ប្រចាំ​​ខែ​​ធ្នូ ​​កាល​​ពី​​ព្រឹក​​ថ្ងៃ​​ពុធ​​ ទី​​៣ ​ខែ​​ធ្នូ ​​ឆ្នាំ​​​២០​១៤​​ ។​ កិច្ច​​ប្រជុំ​​នេះ​​ធ្វើ​​ឡើង​​ក្រោម​អធិ​បតី​​ភាព​​របស់​​ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី ​​អៀង ​​មូលី ​​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​​ជំងឺ​​អេដស៍​​ នៅ​​ទី​​ស្នាក់​​ការ​​នៃ​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​​ជំងឺ​​អេដស៍​ ​ក្នុង​​រាជ​​ធានី​​ភ្នំ​ពេញ ​។ ​អញ្ជើញ​​ចូល​​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​នេះ ​​រួម​​មាន​​ឯក​​ឧត្តម​​ លោក​​ជំទាវ​​អនុ​​ប្រធាន​​ ឯក​​ឧត្ត​ម​​ទី​​ប្រឹក្សា​​អា​ជ្ញា​​ធរ​​ ​អគ្គ​​លេខា​​ធិការ​​ អគ្គ​​លេខា​​ធិការ​​រ​ង​​ ​ប្រធាន​​/​អនុ​ប្រធាន​នាយក​​ដ្ឋាន​​ និង ​មន្រ្តី​/​បុគ្គ​លិក ​របស់​​អាជ្ញា​​ធរ​​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​ទាំង​អស់ ​​ព្រម ​ទាំង ​ឯ.ឧ. ​វេជ្ជ.​ មាន​ ឈី​វុន​ តំណាង​ឯ.ឧ.​ ម៉ម​ ប៊ុន​ហេង​ អនុ​ប្រធាន​ទី​១​ អាជ្ញា​ធរ​ ។

កិច្ច​​ប្រជុំ​​បាន​​ផ្តោត​​លើ​​របៀប​​វារៈ​​សំខាន់​​ៗ​​ចំនួន​​៤​ ​គឺ​​ ៖

  1. របាយ​​ការណ៍​​វឌ្ឍន​​ភាព​​របស់​​អគ្គ​​លេខា​​ធិការ​​ដ្ឋាន​​
  2. ​របាយ​​ការណ៍​ ​និង​ ការ​វាយ​តម្លៃ ​ការ​រៀប​ចំ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​
  3. របាយ​​ការណ៍​​ស្តី​​ពី​​ការ​​អនុ​​វត្ត​​កម្ម​​វិធី​​មូល​​និធិ​​សកល​​
  4. ផ្សេង​ៗ​ ។

ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី ​បាន​​សម្តែង​​កា​រ​​កោត​​សរ​​សើរ​ចំពោះ​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​​​បំពេញ​​​ការ​​ងារ​​​ក្នុង​​ការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​​កន្លង​មក​ ។ ​​ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី​​ប្រធាន​ ​ក៏​​បាន​​លើក​​ទឹក​​ចិត្ត​ ​ដល់​​ថ្នាក់​​ដឹក​​នាំ​ ​និង ​មន្រ្តី ​បុគ្គ​លិក ​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍​ទាំង​អស់​ ​ឱ្យ​បន្ត​ខិត​ខំ​បំពេញ​ការ​ងារ​ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ​កែ​លម្អ​នូវ​ចំណុច​ខ្វះ​ខាត​ដែល​បាន​កើត​មាន​នា​ពេល​កន្លង​មក​ ។

លើស​​ពី​​នេះ​​ទៀត​​ ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី ​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ ​​នៅ​​បាន​​ផ្តល់ ​អនុ​​សាសន៍​​​នូវ​​ចំណុច​​មួយ​​ចំនួន​​ ដែល​​ពាក់​​ព័ន្ធ​​ការ​រៀប​ចំ​ជា​វីដេ​អូ​ឯក​សារ​ផ្សព្វ​​ផ្សាយ​​ពី​​ជំងឺ​​អេដស៍​ ​និង​​ ស្រោម​​អនា​​ម័យ ​​ដោយ​សហ​ការ​ជា​មួយ​ក្រសួង​ព័ត៌​មាន​ ស្ថា​នីយ​ ទូរ​ទស្សន៍ ​និង​ ក្រុម​ហ៊ុន ​ស្រោម​អនា​ម័យ ​។

មុន​នឹង​បញ្ចប់​កិច្ច​ប្រជុំ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​បាន​ផ្តល់​ជា​អ​នុ​សាសន៍ ​៧​ចំណុច​ដូច​ខាង​ក្រោម​ ៖

  1. អប​អរ​សាទរ​ចំពោះ​សមិទ្ធ​ផល​ដែល​ អ.​ជ.​ប.​ជ.​អ ​ទទួល​បាន​ក្នុង​រយៈ​ពេល​កន្ល​ង​មក​ដែល​គួរ ​ជា​ទី​ពេញ​ចិត្ត ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​នៃ​អាជ្ញា​ធរ​ ។
  2. លើក​ទឹក​ចិត្ត​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ ឱ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សាមគ្គី​ភាព​ ឯ​ក​ភាព ​ផ្ទៃ​ក្នុង​ គោរព​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​វិន័យ​ការ​ងារ​ តាម​លំដាប់​ឋានា​នុក្រ​ម​ គោរព​ ទាំង​ពេល​ធ្វើ​ការ​ ឱ្យ​បាន​ទៀត​ទាត់​ ។​
  3. បន្ត​ការ​ងារ​ដែល​កំពុង​ធ្វើ ​និង​ ខិត​ខំ​ធ្វើ​ឱ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង ​ប្រសិទ្ធ​ផល ​។
  4. ណែ​នាំ​ឱ្យ​ការ​រៀប​ចំ​បេសក​កម្ម​ឱ្យ​បាន​ត្រឹម​ត្រូវ​ តាម​បទ​ដ្ឋាន​ និង​ បទ​បញ្ជា​ដែល​កំណត់​ឡើង ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ ហិរញ្ញ​វត្ថុ ​និង​ គោល​ការណ៍​របស់​មូល​និធិ​សាកល​ប្រសិន​បើ​មាន​។
  5. ណែ​នាំ​ឱ្យ​មាន​ការ​សន្សំ​សំចៃ​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​ភ្លើង​ម៉ាស៊ីន​ត្រជាក់​ជា​ដើម​ ។
  6. ណែ​នាំ​ឱ្យ​តាក់​តែង​លំអ​អគារ​អាជ្ញា​ធរ​ ឱ្យ​មាន​លក្ខណៈ​បន្ថែម​ជា​មជ្ឈម​​ណ្ឌល​ផ្សាយ​ព័ត៌​មាន ​អំពី​ជំងឺ​អេដស៍ ​។
  7. ណែ​នាំ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ការ​អប់​រំ​អំពី​មេ​រោគ​អេដស៍​ដល់​យុវវ័យ​ កម្មករ​ កម្មកា​រិនី ​ឱ្យ​បាន​ ទូលំ​ទូលាយ​ក្នុង​ការ​ទប់​ស្កាត់​រលក​ទី​២​កុំ​ឱ្យ​វិល​មក​វិញ ​។
 
រូបភាពនៃកិច្ចប្រជុំ៖