ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ទិវាពិភពលោកប្រឆាំងជំងឺអេដស៍

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៧ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០​១៤​ មាន​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រឆាំង​និង​ជំងឺ​អេដស៍ ​នៅ​សាល​ចតុ​មុខ​រាជ​ធានី​ភ្នំពេញ ​ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​កែ ​គឹម​យ៉ាន​ ឧប​នាយក​រដ្ឋ​មន្ត្រី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ​ចូល​រួម​ក្នុង​អង្គ​ពិធី​នេះ​មាន​ ឯក​ឧត្តម​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី ​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ តំណាង​ក្រសួង​ពាក់​ព័ន្ធ​នា​នា ​តំណាង​ក្រុម​ប្រដាប់​អាវុធ​ តំណាង​សង្គម​ស៊ី​វិល​ ព្រះ​សង្ឃ​ ដូន​ជី ​និង​ ក្រុម​យុវ​ជន​ យុវ​នារី​ប្រមាណ​ជិត ​៧០០​ នាក់​។
ក្រោយ​ពិធី​គោរព​ទង់​ជាតិ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អាន​សន្ទរ​កថា​រៀប​រាប់​អំពី​សភាព​ការណ៏​នៃ​ការ​ប្រយុទ្ធ​និង​ជំងឺ​អេដស៍ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​អំពី​សមទ្ធិ​ផល​ជា​ច្រើន​ដែល​បាន​សម្រេច​ឡើង​ក្នុង​រយៈ​ពេល ​១​ឆ្នាំ ​កន្ល​ង​មក​។
ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ ​កែ ​គឹម​យ៉ាន​ បាន​អប​អរ​សាទរ​ចំពោះ​ជោគ​ជ័យ​ដែល​កម្ពុជា​ទទួល​បាន ​និង​ផ្តល់​អនុ​សាសន៍​មួយ​ចំនួន​សំខាន់​ៗ​ ដែល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​និង​អាជ្ញា​ធរ​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​អនុ​វត្ត​ត​ទៅ​ទៀត ​ដើម្បី​ឈាន​ទៅ​រក​ ចំនុច​៣​សូន្យ ​គឺ​គ្មាន​ការ​ឆ្លង​ថ្មី ​គ្មាន​ការ​រើស​អើង ​និង​គ្មាន​ការ​ស្លាប់​ដោយ​ជំងឺ​អេដស៍​។
 
 
 
 
 
ទិវាពិភពលោកប្រឆាំងជំងឺអេដស៍ (ផ្សព្វផ្សាយដោយ ទូរទស្សន៍អាស៊ីអគ្នេយ៍) ទិវាពិភពលោកប្រឆាំងជំងឺអេដស៍ (ផ្សព្វផ្សាយដោយ ទូរទស្សន៍អប្សារា)
ទិវាពិភពលោកប្រឆាំងជំងឺអេដស៍ (ផ្សព្វផ្សាយដោយ ទូរទស្សន៍ជាតិកម្ពុជា) ទិវាពិភពលោកប្រឆាំងជំងឺអេដស៍ (ផ្សព្វផ្សាយដោយ BTV)
 
កម្រងរូបភាពនៃទិវាពិភពលោកប្រឆាំងនិងជំងឺអេដស៍៖
 

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សន្ទរកថាឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងក្នុងពិធីទិវាពិភពលោកប្រឆាំងជំងឺអេដស៍0.55 MB