កិច្ចប្រជុំពិគ្រោះយោបល់អំពីឯកសារបង្ហាញទស្សនទានស្តីពីមេរោគអេដស៍

កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅសណ្ឋាគារណាហ្គាវើល មានរៀបចំពិធីបើកអង្គប្រជុំពិគ្រោះយោបល់សំណើឯកសារបង្ហាញទស្សនៈទានស្តីពីមេរោគអេដស៍ ក្រោមអធិបតីភាព ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណកម្មាធិការសម្របសម្រួលមូលនិធិសាកល ដោយមានការចូលរួមពីតំណាងក្រសួងមន្ទីរពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ តំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការបរទេសមួយចំនួនផង។ ឯកឧត្តម មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ (NCHADS) លោកស្រី Marie-Odile Edmont ប្រធានអង្គការ UNAIDS និងលោកវេជ្ជបណ្ឌិត Fujita តំណាងលោកវេជ្ជបណ្ឌិត Dong-il ANH អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏មានវត្តមាននៅពេលនោះដែរ។
ឯកសារសម្រាប់ទាញយក