ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

បទ​សម្ភា​សន៍ ​ការ​ច្រណែន​របស់​ជំងឺ​អេ​បូ​ឡា ​ធ្វើ​ឱ្យ​បោះ​បង់​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឬ​?

ជំងឺ​អេ​បូ​ឡា​កំពុង​ដណ្តើម​ទី​តាំង​នៃ​ចំណង​ជើង​របស់​ព័ត៌​មាន​ពិភព​លោក ​។ ​តើ​វា​កំពុង​ធ្វើ​ ឱ្យ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ណា​ដ​ល់​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​កម្ពុជា​? ​ខ្មែរ​ថែមស៍ ​បាន​ធ្វើ​បទ​ សម្ភា​សន៍​ជា​មួយ​ឯក​ឧត្តម ​អៀង ​មូលី ​ដែល​បាន​ទទួល​ភារ​កិច្ច​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ ​នឹង​ជំងឺ​អេដស៍​កាល​ពី​ឆ្នាំ​មុន​នោះ​។ ​ឯ.ឧ.​មូលី ​ដែល​ជា​អ្នក​នយោ​បាយ​ជើង​ចាស់​ដែល​មាន​ ឋានៈ​ជា​ទេស​រដ្ឋ​មន្រ្តី​បាន​សញ្ជឹង​គិត​អំពី​អាទិ​ភាព​ដែល​កម្ពុជា​ និង​ ម្ចាស់​ជំនួយ​ប្រកាន់​យក ​ដើម្បី​ប្រយុទ្ធ​នឹង​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍​។ ​
 
ខ្មែរ​ថែមស៍ ​៖ ​មូល​និធិ​ទាំង​ឡាយ​សម្រាប់​សុខ​ភាព​មាន​កំណត់ ​។ ​ តើ​ការ​ចំណាយ​ប្រយុទ្ធ​នឹង ​ជំងឺ​អេដស៍​ប្រជែង​ប្រើ​ប្រាស់​មូល​និធិ​សុខ​ភាព​យ៉ាង​ដូច​ម្តេច​ជា​មួយ​នឹង​ជំងឺ​ថ្មី​អេបូ​ឡា ​ដែល​ កំពុង​តែ​ទាក់​ទាញ​អារម្មណ៍​នោះ​?
 
ឯ.ឧ.​មូលី ៖​នេះ​ជា​កង្វល់​របស់​ខ្ញុំ​។ ​យើង​ទទួល​បាន​ជោគ​ជ័យ ​ហើយ​អ្នក​ផ្តល់​មូល​និធិ​កំពុង​តែ ​ចង់​កាត់​បន្ថយ​មូល​និធិ​ដែល​ផ្តល់​ឱ្យ​ពួក​យើង ​ ហើយ​បង្វែ​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​ទៅ​ជំងឺ​ ដែល​ទើប​តែ​លេច​ចេញ​ថ្មី​ ដូច​ដែល​អ្នក​បាន​និយាយ​ថា ​ជា​ជំងឺ​ដែល​ទាក់​ទាញ​អារម្មណ៍ ​។ ​ស្ថាន​ភាព​របៀប​នេះ ​ធ្វើ​ឱ្យ​យើង​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អនា​គត​នៃ​ការ​ប្រយុទ្ធ​នឹង​មេ​រោគ​អស៍​/ជំងឺ​ អេដស៍​។
 
ខ្មែរ​ថែមស៍ ​៖ ​តើ​កម្ម​វិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​កម្ពុជា ​ទទួល​រង​គ្រោះ​ដោយ​សារ​ជោគ​ជ័យ​របស់ ​ខ្លួន​ឬ​?​
 
ឯ.ឧ.​មូលី ​៖ ​បាទ​ ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា ​អាច​និយាយ​បាន​ថា ​ជា​ជោគ​ជ័យ​ មួយ​។ ​យើង​បាន​កាត់​បន្ថយ​អត្រា​ប្រេ​វា​ឡង់​ក្នុង​ចំណោម​ប្រជា​ជន​ទូ​ទៅ​ពី ​២% ​មក ​០.៦%​។ ​ យើង​មាន​អ្នក​រស់​ជា​មួយ​មេ​រោគ​អេដស៍​ចំនួន​ប្រមាណ​៧​ម៉ឺន​នាក់ ​។ ​មនុស្ស​ប្រមាណ​ប្រាំ​ម៉ឺន ​ប្រាំ​ពាន់​នាក់​មក​ទទួល​ការ​ព្យា​បាល​ ។
 
ខ្មែរ​ថែមស៍ ​៖ ​តើ​អត្រា​ផ្ទុក​មេ​រោគ​អេដស៍​មាន​ចំនួន​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​ផ្តល់​សេវា​ផ្លូវ​ភេទ​ដូច ​ជា​នៅ​ផ្លូវ​៥១​?
 
ឯ.ឧ.​មូលី ​៖ ​ករណី​ជោគ​ជ័យ​របស់​យើង​គឺ​ស្ថិត​នៅ​ជា​មួយ​អ្នក​ផ្តល់​សេវា​កំសាន្ត​ ដែល​ជា​អ្នក ​ប្រឈម​នឹង​ការ​ឆ្ល​ង​ខ្ពស់ ​។ ​ក្នុង​ចំណោម​អ្នក​ផ្តល់​សេវា​កំសាន្ត ​បី​ម៉ឺន​នាក់ ​យើង​ធ្លាប់​មាន​អត្រា​ ផ្ទុក​១៤%​។ ​ប៉ុន្តែ​នៅ​ក្នុង​ការ​ធ្វើ​អង្កេត​ថ្មី​ៗ​នេះ​បង្ហាញ​ថា ​អត្រា​ផ្ទុក​កំពុង​តែ​ធ្លាក់​ចុះ​ពី ​១៤%​មក​ នៅ​ត្រឹម​តែ ​០.៤​ %។​ នេះ​ជា​ការ​សម្រេ​ច​បា​ន​ជោគ​ជ័យ​ដ៏​ធំ​ធេង​មួយ​ ។
ខ្មែរ​ថែមស៍ ​៖ ​តើ​កម្ពុជា​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​ទើប​បាន​ទទួល​ជោគ​ជ័យ​?
 
ឯ.ឧ.​មូលី ​៖ ​ស្រ្តី​ខារ៉ា​អូខេ ​ស្រ្តី​លក់​ស្រា​បៀរ​ អ្នក​ផ្តល់​សេវា​កំសាន្ត ​ម្ចាស់​សេវា​កំសាន្ត ​ជា​អ្នក​ដែល ​យើង​ធ្វើ​ការ​ជា​មួយ​គ្រប់​ៗ​គ្នា ​យើង​ផ្តល់​ការ​អប់​រំ​អំពី​ការ​រួម​ភេទ ​(​ដែល​មាន​សុវត្ថិ​ភាព​)​ ដល់​ពួក​ គេ ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​គ្រប់​ពេល​វេលា ​។ ​បើ​ប្រៀប​ធៀប​ជា​មួយ ​ប្រទេស​នា​នា​ក្នុង​តំបន់ ​យើង​មាន​អត្រា​ទាប​ជាង​គេ ​គឺ​ទាប​ជាង​ប្រទេស​ថៃ​ទៀត ​សូម្បី​តែ​ក្នុង​ ចំណោម​អ្នក​បម្រើ​សេវា​កំសាន្ត​សប្បាយ​ក៏​មាន​អត្រា​ទាប​ជាង​ដែរ​ ។ 
 
ខ្មែរ​ថែមស៍ ​៖ ​តើ​អ្នក​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​យ៉ាង​ដូច​ម្តេច​?​
 
ឯ.ឧ.​មូលី ​៖ ​តាម​រយៈ​ការ​ចូល​រួម​របស់​រដ្ឋា​ភិ​បាល​ពី​គ្រប់​លំដាប់​ថ្នាក់​ ការ​ចូល​រួម​របស់​សង្គម​ ស៊ីវិល​ ផ្នែក​ឯក​ជន​ ដែល​គ្រប់​គ្នា​លើក​ទឹក​ចិត្ត​ឱ្យ​មាន​កម្ម​វិធី​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​១០០​%​។ ឧទាហ​រណ៍ ​បើ​អ្នក​ធ្វើ​ដំណើ​ទៅ​ខេត្ត​ក្រចេះ ​អ្នក​អាច​ទិញ​ស្រោម​អនាម័យ​បាន​នៅ​ស្ថានីយ៍​ចាក់ ​ប្រេង​ ។ ​ពី​ពេល​មុន ​មនុស្ស​មួយ​ចំនួន​នៅ​មាន​ការ​អៀន​ខ្មាស​ ជា​ពិសេស​បុរស​ៗ​កម្ពុជា ​។ ​ពេល​ ដែល​ពួក​គេ​ទៅ​ទិញ​ស្រោម​អនា​ម័យ​ មាន​ន័យ​ថា​ពួក​គេ​ទៅ​រួម​ភេទ​ជា​មួយ​ស្ត្រី​ពេស្យាចារ​ ។​
 
ខ្មែរ​ថែមស៍ ​៖ ​ចុះ​ចំណែក​ខាង​ផ្លូវ​ច្បាប់​វិញ​?
 
ឯ.ឧ.​មូលី ​៖​​ យើង​ប្រាប់​នគរ​បាល ​និង​ ចៅ​ក្រម​ ថា​កុំ​ឱ្យ​យក​ស្រោម​អនា​ម័យ​ជា ​វត្ថុ​តាង​នៃ​ការ​ ជួញ​ដូរ​មនុស្ស​។ ​ពី​ពេល​មុន ​ពួក​គេ​ចាប់​អ្នក​គ្រប់​គ្រង​កន្លែង​ខារ៉ា​អូ​ខេ ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ ជួញ​ដូ​រមនុស្ស​ប្រសិន​បើ​ពួក​គេ​បាន​រក​ឃើញ​ថា​មាន​ស្រោម​អនា​ម័យ ​។
 
ខ្មែរ​ថែមស៍ ​៖ ​បើ​ស្តាប់​ទៅ​ហាក់​ដូច​ជា​មាន​ន័យ​ថា ​កម្ពុជា​កំពុង​មាន​ជោគ​ជ័យ​លើ​សម​រ​ភូមិ​ប្រយុទ្ធ ​នឹង​ជំងឺ​អេដស៍​មែន​ឬ​?
 
ឯ.ឧ.​មូលី ​៖​​ យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ព្រោះ​ថា​រលក​ឆ្លង​ទី​២​អាច​នឹង ​មក​ដល់​ក្នុង​ពេល​ណា​មួយ​នោះ ​។ ​ជា​ពិសេស​ក្នុង​ចំណោម​យុវ​ជន ​និង​ មនុស្ស​វ័យ​ក្មេង ​កម្មក​រ​រោង​ចក្រ ​។ ​ជា​មួយ​នឹង​ការ​រីក​ចម្រើន​នៃ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា ​ទំនាក់​ទំនង​រវាង​ ក្មេង​ប្រុស ​ក្មេង​ស្រី ​ស្រ្តី ​និង​ បុរស​ គឺ​ងាយ​ស្រួល​ណាស់ ​មិន​មាន​របាំង​ដូច​ពី​មុន​ទេ ​។ ​អ្នក​ អាច​ផ្ញើ​អ៊ី​ម៉េល​ សារ​តាម​ហ្វេស​ប៊ុក ​អ្នក​អាច​ទាក់​ទង​គ្នា​ និង ​ធ្វើ​ការ​រួម​ភេទ​ បាន​យ៉ាង​ងាយ ​ស្រួល ​។ 
យើង​នឹង​ចែក​ស្រោម​អនា​ម័យ​ នៅ​ឱកាស​បុណ្យ​អុំ​ទូក ​ធ្វើ​ការ​អប់រំ​អ្នក​មក​ចូល​រួម​ពេល​ ប្រណាំង​ទូក​ ។​
 
ខ្មែរ​ថែមស៍ ​៖ ​អញ្ចឹង​តើ​អ្នក​ធ្វើ​ការ​អប់​រំ ​មនុស្ស​វ័យ​ក្មេង​ជំនាន់​ថ្មី​ទាំង​មូល​ដែល​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ វ័យ​សកម្ម​ផ្លូវ​ភេទ​ឬ​?
 
ឯ.ឧ.​មូលី ​៖​ ​យើង​មិន​ជំទាស់​ដែល​ពួក​គេ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ទេ ​ក៏​មិន​ជំទាស់​ការ​ដែល ​ពួក​គេ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ពួក​គេ​មាន​ទំនាក់​ទំនង​គ្នា​ដែរ​ ។ ​យើង​គ្រាន់​តែ​ចង់​ឱ្យ​ពួក​គេ ​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ ការ​ពារ​ជំងឺ ​និង​ ការ​ពារ​ការ​ចម្លង​រោគ ​។ 
 
ខ្មែរ​ថែមស៍ ​៖ ​ចុះ​ចំណែក​អ្នក​ប្រើ​ប្រាស់​ម្ជុល​ចាក់​គ្រឿង​ញៀន​វិញ​?
 
ឯ.ឧ.​មូលី ​៖​​ នេះ​ជា​ចំណុច​ក្តៅ​មួយ​ដែល​យើង​យក​ចិត្ត​ទុក​ដាក់ ​។ ​អត្រា​ប្រេ​វ៉ា​ឡង់​ក្នុង​ចំណោម​ អ្នក​ចាក់​គ្រឿង​ញៀន​មាន​អត្រា​ខ្ពស់​បំផុត ​គឺ​មាន​ដល់​ទៅ​២៤​% ​។ ​កង្វល់​របស់​ខ្ញុំ ​គឺ​ករណី​បាត់​ ចំនួន​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​ដែល​ត្រូវ​មក​ទទួល​ការ​ព្យា​បាល​ ។ ក្នុង​ចំណោម​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​ប្រាំ​ពីរ​ម៉ឺន​នាក់ ​មាន​តែ​ប្រាំ​ម៉ឺន​ប្រាំ​ពាន់ ​នាក់​ប៉ុណ្ណោះ​ដែល​មក​ទទួល​ការ​ព្យា​បាល ​។ ​ចំណែក​​ឯ​ ​មួយ​​ម៉ឺន​​ប្រាំ​​ពាន់​​នាក់​​ទៀត​​យើង​​មិន​​ដឹង​​ ថា​​ពួក​​គាត់​​នៅ​​ទី​​ណា​​ទេ​​?​​ យើង​​បាន​​រក​​ឃើញ​​ថា​​ពួក​​គាត់​​មាន​មេ​រោគ​អេដស៍ ​តែ​ពួក​គាត់មិ​ន​មក​ ទទួល​ការ​ព្យា​បាល​ឡើយ ​។ ​តើ​ពួក​គេ​ស្លាប់ ​ពួក​គេ​លាក់​ខ្លួន​នៅ​ទី​ណា ​ពួក​គេ​ចម្លង​មេ​រោគ​ទៅ ​អ្នក​ផ្សេង​ទៀត​ឬ​យ៉ាង​ណា ​យើង​មិន​ដឹង​ឡើយ​ ។
 
ខ្មែរ​ថែមស៍ ​៖ ​ដើម្បី​បិទ​បញ្ចប់​ការ​សម្ភាសន៍​យើង​ចង់​ដឹង​ថា ​តើ​ការ​ប្តេជ្ញា​ចិត្ត​អន្តរ​ជាតិ​តាម​រយៈ ​មូល​និធិ​សកល​ប្រយុទ្ធ​នឹង​មេ​រោគ​អេដស៍​នៅ​កម្ពុជា ​មាន​លក្ខណៈ​មោះ​មុត​កម្រិត​ណា​? 
 
ឯ.ឧ.​មូលី ​៖​​ មូល​និធិ​សាកល​បាន​គ្រោង​ថា​នឹង​ផ្តល់​មូល​និធិ ​១៤៨​លាន​ដុល្លារ​សម្រាប់​ រយៈ​ពេល​២​ឆ្នាំ​ឱ្យ​យើង​។ ​ឥឡូវ​ស្រាប់​តែ​គេ​ប្រាប់​យើង​ថា ​ឱ្យ​ប្រើ​ចំនួន​មូល​និធិ​ដដែល ​តែ ​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​វិញ ​។ ​ ដូច្នេះ​យើង​បែង​ចែក​ការ​ប្រើ​ប្រាស់​ថវិកា​ដដែល​ ពី​២​ឆ្នាំ ​ទៅ​ជា ​៤​ឆ្នាំ​វិញ ​។
 
ខ្មែរ​ថែមស៍ ​៖ ​តើ​នេះ​ជា​ការ​ប្រកាស​អាសន្ន​ឱ្យ​ដឹង​មុន​អំពី​អនា​គត​នៃ​ការ​ផ្តល់​មូល​និធិ​ប្រយុទ្ធ​នឹង ​ជំងឺ​អេដស៍​ក្នុង​ពេល​ដែល​មាន​ការ​រាត​ត្បាត​មេ​រោគ​អេបូ​ឡា​?
 
ឯ.ឧ.​មូលី ​៖​​ ប្រសិន​បើ​យើង​មិន​ពួត​ដៃ​គ្នា​ទេ ​អេបូ​ឡា​នឹ​ង​យក​ឈ្នះ ​ព្រោះ​វា​ជា​ជំងឺ​ថ្មី​មួយ ​ហើយ​វា ​នឹង​ទទួល​បាន​មូល​និធិ​ទាំង​អស់ ​។
 
រូបភាពនិងអត្ថបទបកប្រែក្រៅផ្លូវការខាងលើ ដកស្រង់ទាំងស្រុងចេញពីគេហទំព័រៈ http://www.khmertimeskh.com/news/5419/ebola-envy-saps-aids-fight-/