ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី ​ក្នុង​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០​១៤ ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

នា​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា ​២០១៤ ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ជា​អធិ​បតី​នៅ​ក្នុង​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០១៤ ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ដោយ​មាន​ការ​ចូល​រួម​ពី ​ឯក​ឧត្តម​ លោក​ជំទាវ​ ជា​អនុ​ប្រធាន​ អគ្គ​លេខា​ធិការ​ អគ្គ​លេខា​ធិការ​រង​អាជ្ញា​ធរ​ និង ​ឯក​ឧត្តម​ លោក​ជំទាវ​ ជា​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ អស់​លោក​ លោក​ស្រី ​ដែល​ជា​ប្រធាន​ ព្រម​ទាំង​អ្នក​តំណាង​គណៈ​កម្មា ​ធិការ​អេដស៍​នៅ​តាម​ក្រសួង ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​ ​រាជ​ធានី ​ខេត្ត ​ក្រុង​នៅ​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ ​កម្ពុជា​ មន្រ្តី​ និង​ បុគ្គ​លិក​ តាម​ស្ថាប័ន​ និង​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ពាក់​ព័ន្ធ ​ប្រមាណ​ជា ​១៥០​នាក់ ​។
 
របៀប​វារៈ​នៃ​សន្និ​បាត​នេះ​រួម​មាន​ ៖
  1. សុន្ទរ​កថា​បើក​សន្និ​បាត​ដោយ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​(​អ.​ជ.​ប.​ជ.​អ​)​។
  2. របាយ​ការណ៍​វឌ្ឍន​ភាព ​សមិទ្ធ​ផល​ និង​ ប្រសិទ្ធ​ភាព​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ប្រចាំ​ឆ្នាំ ​២០១៤​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដោយ​ឯក​ឧត្ដម​វេជ្ជ.​ ហោ ​ប៊ុន​ឡេង​អគ្គ​លេខា​ធិការ​រង ​អ.ជ​.ប.​ជ.អ​ ។
  3. បទ​បង្ហាញ​ស្តី​ពី ​សមិទ្ធ​ផល​របស់​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រាជ​ធានី​ភ្នំពេញ ​ដោយ​ លោក​ជំទា​វ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រាជ​ធានី​ភ្នំពេញ ​។
  4. បទ​បង្ហាញ​ស្តី​ពី ​សមិទ្ធ​ផល​របស់​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​បាត់​ដំបង​ដោយ ​អ្នក​តំណាង​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​បាត់​ដំបង​ ។
  5. បទ​បង្ហាញ​ស្តី​ពី ​សមិទ្ធ​ផល​របស់​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​បន្ទាយ ​មាន​ជ័យ​ ដោយ​អ្នក​តំណាង​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​បន្ទាយ​ មាន​ជ័យ​ ។
  6. បទ​បង្ហាញ​ស្តី​ពី ​សមិទ្ធ​ផល​របស់​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​សៀម​រាប​ដោយ​អ្នក​តំណាង​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​សៀម​រាប​ ។
  7. បទ​បង្ហាញ​ស្តី​ពី​សមិទ្ធ​ផល​របស់​គណៈ​កម្មា​ធិកា​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​កំពត​ដោយ​ ឯក​ឧត្ដម​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​កំពត​ ។
  8. បទ​បង្ហាញ​ស្តី​ពី ​សមិទ្ធ​ផល​របស់​គណៈ​កម្មា​ធិកា​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​កោះ​កុង ​ដោយ​អ្នក​តំណាង​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ដ​កោះ​កុង ​។
  9. បទ​បង្ហាញ​ស្តី​ពី ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​នៃ​កិច្ច​ប្រជុំ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ ជំងឺ​អេដស៍​ដោយ​ឯក​ឧត្ត​ម​វេជ្ជ. ​ទា ​ផលា ​អនុ​ប្រធាន​ អ.ជ.​ប.ជ​.អ ​។
  10. ប្រសាសន៍​បូក​សរុប​ និង ​ប្រកាស​បិទ​សនិ្ន​បាត​ដោយ ​ឯក​ឧត្ដម​ អៀង​ មូលី​ទេស​រដ្ឋ​មន្ដ្រី ​និង​ ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​។
 
នៅ​ក្នុង​សុន្ទរ​កថា​បើក​សន្និ​បាត​ ឯ.ឧ​. ទេស​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសា​សន៍​សង្កត់​ធ្ងន់​លើ ​ភារ​កិច្ច​ការ​ងារ​ដែល​បាន​បំពេញ ​និង​ សមិទ្ធ​ផល​ដែល​ទទួល​បាន​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​ ដូច​ជា ​៖
១)​ ការ​សហ​ការ​រៀប​ចំ​សិក្ខា​សាលា​ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង ​និង​ អាស៊ី​បូព៌ា​ស្តី​ពី ​គំរូ ​ហិរ​ញ្ញ​ប្ប​ទាន​កែ​លម្អ​ថ្មី​របស់​មូល​និធិ​សកល​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា ​៣០០​នាក់ ​មក​ពី​២០​ ប្រទេស​ និង​ ពី​ដៃ​គូ​បច្ចេក​ទេស​មក​ពី​អង្គការ​ UNAIDS​, ​WHO​ និង ​UNDP​ព្រម​ទាំង​អ្នក​តំណាង ​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផង​ដែរ​ ។ ​យើង​បាន​ទទួល​នូវ​ការ​កោត​សរ​សើរ ​និង​ អំណរ​គុណ​ពី​មូល​និធិ​សកល​ ដោយ​យើង​បាន​ចូល​រួម​សហ​ការ​រៀប​ចំ ​ធ្វើ​ឱ្យ​សិក្ខា​សា​លា​មាន​ ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ ​។
 
២) ​ការ​ចូល​រួម​ក្នុង​សន្និ​សីទ​អន្តរ​ជាតិ​លើក​ទី​២០ ​ស្តី​ពី​ជំងឺ​ អេដស៍​ នៅ​ម៉ែល​ប៊ន ​ប្រទេស​អូស្រ្តា​លី ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​ការ​អប​អរ​សាទរ​ និង​ កោត​ស​រសើរ​ពី​សំណាក់​អ្នក​ចូល​រួម​ និង​ ជា​ពិសេស​ពី​សាស្រ្តា​ចារ្យ​ សារ៉ូន​ ឡឺវីន​ (Sharon​ Lewin​)​សហ​ប្រធា​ន​សន្នី​សីទ​អន្តរ​ជាតិ​លើក​ទី​២០ ​ស្តី​ពី​ជំងឺ​អេដស៍ ​អំពី​ជោគ​ជ័យ​របស់​កម្ពុជា​យើង​ក្នុង​ការ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។
 
៣)​ ដំណើរ​បេស​ក​កម្ម​ស្វែង​យល់​ពី​ស្ថាន​ភាព​បច្ចុ​ប្បន្ន ​និង​ ការ​ពិនិត្យ​ មើល​សភាព​ការណ៍​ផ្ទាល់​នៅ​មូល​ដ្ឋាន​ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ​ព្រះ​វិហារ ​និង​ ស្ទឹង​ត្រែង ​កាល​ពី ​ខែ​មីនា ​និង​ ទៅ​ខេត្ត​តាកែវ​ និង​ ខេត្ត​ព្រះ​សីហនុ ​នៅ​ក្នុង​ខែ​កញ្ញា ​និង ​តុលា​នេះ ​។ ​ក្នុង​នោះ ​យើង​បាន​យល់​ដឹង​ពី​សេវា​ព្យា​បាល​ ថែ​ទាំ ​និង​ សង្គម​កិច្ច ​ដែល​ជួយ​គាំ​ទ្រ​ដល់​អ្នក​ជំងឺ​អេដស៍ ​ពី​សំណាក់​មន្រ្តី​ក្រសួ​ង​សុខា​ភិបាល​ បុគ្គ​លិក​ សង្គម​ស៊ីវិល​ និង​ អាជ្ញា​ធរ​មូល​ដ្ឋាន​ថ្នាក់​ក្រោម​ជាតិ ​។ ​យើង​ក៏​បាន​ជួប​នឹង​ករណី ​អ្នក​ផ្ទុក​មេ​រោគ​ដែល​ទទួល​សេវា​សុខា​ភិបាល​ និង​ នៅ​ក្រៅ​សេវា​ដែល​ជា ​អ្នក​ជំងឺ​មិន ​បាន​ចូល​ក្នុង​ប្រព័ន្ធ​ព្យា​បាល ​។ ​តាម​រយៈ​បទ​ពិសោ​ធន៍​ផ្ទាល់​នេះ ​យើង​អាច​សន្និ​ដ្ឋាន​ បាន​ថា ​យើង​ត្រូវ​ការ​បន្ត​កិច្ច​ប្រតិ​បត្តិ​ការ​ពហុ​វិស័យ​ឱ្យ​ស៊ី​ជម្រៅ​ថែម​ទៀត​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ ​អេដស៍​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​។
 
ដោយ​មាន​ការ​អនុញ្ញាត​ពី​ឯ.ឧ.​ ប្រធាន​ ឯ.ឧ.​ ហោ ​ប៊ុន​ឡេង ​បាន​ធ្វើ​បទ​បង្ហាញ​លើ ​របៀប ​វារៈ​ទី២​ និង​ លោក​ជំទាវ​ ឯក​ឧត្តម​ និង​ អស់​លោក​ ជា​ប្រធាន​ និង​ អ្នក​តំណាង​គណៈ​កម្មា​ធិការ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​មក​ពី ​រាជ​ធានី​ភ្នំពេញ ​បាត់​ដំបង​ បន្ទាយ​មាន​ជ័យ ​សៀម​រាប​ កំពត ​និង ​កោះ​កុង ​លើ​របៀប​វារៈ​ទី៣​,​ ៤​, ​៥​, ​៦​, ​៧ ​និង​ ៨ ​អំពី​សមិទ្ធ​ផល​នា​នា​របស់​គណៈ​កម្មា​ធិការ​ ។
នៅ​ក្នុង​របៀប​វារៈ​ទី​៩ ​ឯក​ឧត្តម​វេជ្ជ.​ ទា ​ផលា ​អនុ​ប្រធាន​ អ.ជ​.ប.​ជ.អ ​បាន​ធ្វើ​បទ​បង្ហាញ ​ស្តី​ពី ​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេ​ច​នៃ​កិច្ច​ប្រជុំ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ដើម្បី​ស្នើ​សុំ ​ការ​អនុ​ម័ត​ពី​អង្គ​សន្និ​បាត ​។
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសា​សន៍​អំពី ​ទិស​ដៅ​ការ​ងារ​របស់​អាជ្ញា​ធរ​សម្រាប់​ឆ្នាំ​២០១៥​ ចំនួន​១០​ចំណុច ​ដែល​មាន​ដូច​ជា ​៖
  1. បន្ត​អនុ​វត្ត​ការ​ងារ​ជា​មួយ​ដៃ​គូ​អភិ​វឌ្ឍន៍ ​និង​ បន្ត​អនុ​វត្ត​គោល​នយោ​បាយ​៧​ចំណុច​របស់ ​រាជ​រដ្ឋា​ភិបាល​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​ដោយ​ ៖
    1. ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ស្រោម​អនា​ម័យ​កាន់​តែ​ទូលំ​ទូលាយ​ឱ្យ​បាន​រហូត​១០០​% ​។
    2. ធ្វើ​ផែន​ទី​ភូមិ​សាស្រ្ត​នៃ​តំបន់​ដែល​មាន​ហា​និ​ភ័យ​ដោយ​សារ​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍ ​។
    3. ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​ឈាម​យ៉ាង​ទៀង​ទាត់ ​និង​ ជា​ប្រចាំ ​ជា​ពិ​សេស​នៅ​តាម​ តំបន់​ប្រកប​ដោយ​ហា​និ​ភ័យ​ដោយ​សារ​មេ​រោគ​អេដស៍ ​និង​ ជំងឺ​អេដស៍ ​។
    4. ជំរុញ​ឱ្យ​មាន​ការ​អប់​រំ​ស៊ី​ជម្រៅ​អំពី​សុវត្ថិ​ភាព​នៃ​ការ​រួម​ភេទ​ ដល់​ក្រុម​យុវ​វ័យ​ កម្មក​រ​ កម្ម​កា​រិ​នី ​តាម​គ្រប់​វិធី​សាស្រ្ត ​រួម​ទាំង​តាម​វិធី​សាស្រ្ត​ដែល​ធ្លាប់​ធ្វើ​ពី​មុន ​មក​មាន​ការ​រៀប​ចំ ​គ្រូ​បង្គោល ​និង​ មិត្ត​អប់​រំ​មិត្ត​ជា​ដើម ​។
    5. ជំរុញ​ឱ្យ​មាន​យន្ត​ការ​ច្បាស់​លាស់ ​ដើម្បី​តាម​ដាន​ការ​ផ្តល់​សេវា​ព្យា​បាល​ដល់ ​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ដែល​ធ្វើ​ចំណាក​ស្រុក ​។
    6. បញ្ចូល​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទៅ​ក្នុង​គោល​នយោ​បាយ​ភូមិ​-​ឃុំ​មា​នសុវត្ថិ​ភាព
  2. ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​អ​ភិវ​ឌ្ឍន៍​រួម​ទាំង​ភ្នាក់​ងារ​នា​នា​នៃ​អង្គ​ការ​សហ ​ប្រជា​ជាតិ​ដើម្បី​គៀង​គរ​រក​ជំនួយ​ពី​សហ​គមន៍​អន្តរ​ជាតិ​សម្រាប់​កម្ម​វិធី​ប្រយុទ្ធ​នឹង​ជំងឺ ​អេដស៍ ​និង ​ដើម្បី​ប្រើ​ប្រាស់​ជំនួយ​អន្តរ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​ ប្រសិទ្ធ​ផល​។
  3. ត្រៀម​ពិភា​ក្សា​ជា​មួយ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញ​វត្ថុ​ដើម្បី​បង្កើន​ថវិ​កា​ជាតិ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​។
  4. ត្រៀម​ដាក់​បេក្ខ​ភាព​របស់​ប្រទេស​កម្ពុជា​ដើម្បី​រៀប​ចំ​សមាជ​អន្ត​រ​ជាតិ​ស្តី​ពី​ជំងឺ​អេដស៍​នៅ​អាស៊ី ​និង​ ប៉ាស៊ី​ហ្វិក​ លើក​ទី​១៣ ​ (​ICAAP13:​ 13th​ International​ Congress​ on​ AIDS​ in​ Asia​ and ​the​ Pacific​)​នៅ​រាជ​ធានី​ភ្នំពេញ ​នៅ​ឆ្នាំ​២០១៧ ​។
  5. ​ត្រៀម​រៀប​ចំ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​អំពី​មេ​រោគ​អេដស៍​(​AIDS​ Information​ Center​)​នៅ ​ក្នុង​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​។
  6. ចូល​រួម​ចែក​រំលែក ​ឬ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​ជាតិ ​។
  7. បន្ត​ស្វែង​យល់ ​និង​ តាម​ដាន​រាល់​ការ​ផ្តល់​សេវា​ព្យា​បាល​សេវា​ថែ​ទាំ​សេវា​ផ្នែក​សង្គម ​កិច្ច​និង​ការ​គាំ​ទ្រ​គ្រប់​យ៉ាង​ដែល​ត្រូវ​ផ្តល់​ជូន​អ្នក​ផ្ទុក​មេ​រោគ​អេដស៍ ​និង​ អ្នក​ជំងឺ ​អេដស៍​ឱ្យ​បាន​ទៀត​ទាត់ ​និង​ ត្រឹម​ត្រូវ​ ។
  8. បន្ត​ស្រាវ​ជ្រាវ​ និង ​ស្វែង​យល់​អំពី​គម្លាត​រវាង​ចំនួន​អ្នក​ត្រូវ​ទទួល​សេវា​ព្យា​បាល​ និង​ ចំនួន​អ្នក​កំពុង​ទទួល​សេវា​ព្យា​បាល​ជំងឺ​អេដស៍ ​។
  9. បន្ត​ស្វែង​យល់​អំពី​មូល​ហេតុ​ដែល​មាន​អ្នក​ជំងឺ​អេដស៍​ក្រៅ​ប្រព័ន្ធ ​តាម​ដាន ​និង​ ព្យា​បាល ​។
  10. ពង្រឹង​តួ​នាទី​របស់​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​គ្រប់​លំដាក់​ថ្នាក់​ ។
 
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសា​សន៍ ​ថ្លែង​អំណរ​គុណ​ចំពោះ​វត្ត​មាន ​សមា​ជិក​ សមា​ជិកា​ ទាំង​អស់ ​និង​ ប្រកាស​បិទ​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ម៉ោង ​១៣​៖​០០​ រសៀល ​ព្រ​មទាំង​បាន​អញ្ជើញ ​អ្នក​ចូល​រួម​ទាំង​អស់​ពិសា​អាហារ​សាម​គ្គី​។ សម្រាប់ឯកសារនៃកិច្ចប្រជុំ (របៀបវារៈ សន្ទរកថា បទបង្ហាញ...) សូមចុច ត្រង់នេះ...។
 
កម្រងរូបភាពនៃកិច្ចប្រជុំ៖
 

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សន្ទរកថាឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ ២០១៤ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍0.24 MB