ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​​ ទេស​​រដ្ឋ​​មន្រ្តី ​​អៀង ​​មូលី ​​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ដឹក​នាំ​ការ​ប្រជុំ​ប្រចាំ​ខែ​របស់​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​

នា​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​សី​ហា ​ឆ្នាំ​២០​១៤​ នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ ជំងឺ​អេដស៍ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​អញ្ជើញ​ ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ​សីហា​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ ។ ​សមាស​ភាព​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖​ ឯក​ឧត្តម​ និង​លោក​ជំទាវ​ជា​អនុ​ប្រធាន​ ទី​ប្រឹក្សា​ អគ្គ​លេខា​ធិការ​ អគ្គ​លេខា​ធិការ​រង​ ប្រធាន​នាយក​ដ្ឋាន​នា​នា​នៃ​អាជ្ញា​ធរ​ ព្រម​ទាំង​ ឯ.ឧ. ​មាន​ឈី​វុន​  តំណាង​ឯ.ឧ.​ ម៉ម ​ប៊ុន​ហេង ​ រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ដែល​ជា​អនុ​ប្រធាន​ទី​១​របស់ ​អាជ្ញា​ធរ​។
 
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖
  1. របាយ​ការណ៍​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​ ដោយ​ឯ.ឧ. ​វេជ្ជ​បណ្ឌិត​ តែង ​គន្ធី
  2. វឌ្ឍន​ភាព​នៃ​ការ​រៀប​ចំ​កំណត់​បង្ហាញ​ទស្សនៈ​ (ពី​ខែ​កក្ក​ដា ​២០​១៥ ​ដល់​ខែ​ធ្នូ​ ២០​១៧​) ​ដោយ​ឯ.ឧ.​ វេជ្ជ.​ ទា ​ផលា
  3. ការ​ចាត់​ចែង​ដំណើរ​បេស​ក​កម្ម​របស់​ថា្នក់​ដឹក​នាំ ​មន្រ្តី ​និង​ បុគ្គ​លិក​របស់​អាជ្ញា​ធរ​ ដោយ ​លោក ​ឈឹម ​ឃិន​ដា​រ៉េត​
  4. ថវិកា​ជាតិ​ឆ្នាំ​២០​១៥​ ៖​ គម្រោ​ង​ការ​បំពេញ​ការ​ងារ​/​ការ​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការ​ងារ​ ដោយ ​លោក ​ឈឹម ​ឃិន​ដា​រ៉េត​
  5. ផ្សេង​ៗ​ ។
 
​បន្ទាប់​ពី​បើក​អង្គ​ប្រជុំ ​ឯ.ឧ​.​ប្រធាន​បាន​អនុញ្ញាត​ឱ្យ​ ឯ.ឧ.​ អគ្គ​លេខា​ធិការ​ តែង ​គន្ធី ​មាន​ ប្រសា​សន៍​លើ​របៀប​វារៈ​ទី១​ ឯ.ឧ. ​អនុ​ប្រធាន​ ទា ​ផលា ​មាន​ប្រសា​សន៍​លើ​របៀប​វារៈ​ទី២​ ដោយ​ស្នើ​សុំ​ឯ.ឧ.​ មាន​ ឈី​វុន​ មាន​យោ​បល់​បន្ថែម​ ។ ​បន្ទាប់​មក​ លោក ​ឈឹម ​ឃិន​ដា​រ៉េត​  ប្រធាន​ នាយក​ដ្ឋាន​រដ្ឋ​បាល ​និង​ ហិរញ្ញ​វត្ថុ ​ធ្វើ​បទ​បង្ហាញ​លើ​របៀប​វារៈ​ទី​៣ ​និង​ទី៤​ ។
ក្រោយ​ពី​ស្តាប់​ការ​ពិភា​ក្សា ​និង​ បទ​បង្ហាញ​រួច​មក​ ឯ.ឧ.​ប្រធាន​បាន​ដាក់​ចេញ​នូវ​អនុ​សាសន៍ ​ដូច​ខាង​ក្រោម​ ៖
 
  • យុទ្ធ​សាស្រ្ត​របស់​កម្ពុជា​ឆ្ពោះ​ទៅ​រក​គោល​ដៅ ​៣​សូន្​យ
  • ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វិល​មក​វិញ​នៃ​មេ​រោគ​អេដស៍ ​(​រលកទី​២ ​ដែល​អាច​ធ្ងន់​ធ្ងរ​ជាង​រលក​ទី​១​កន្លង​ទៅ​)
  • ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ ​៖ ​ត្រូវ​ធ្វើ​ឱ្យ​បាន​តាម​របៀប ​ថវិកា​តាម​កម្ម​វិធី
  • ប្រាក់​បេសក​កម្ម ​តាម​អនុ​ក្រឹត្យ​ថ្មី
  • ប្រាក់ ​Incentive ​របស់​មូល​និធិ​សកល​
  • ការ​ត្រៀម​ប្រជុំ​ក្រុ​ម​ប្រឹក្សា​គោល​នយោ​បាយ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍
  • ការ​ត្រៀម​រៀប​ចំ​ទិវា​ ១​ ធ្នូ
  • ការ​ចង​ក្រង​ឯក​សារ​សន្និ​សីទ​អេដស៍​២០​១៤​ ៖ ​បង្កើត​ក្រុម​ការ​ងារ
  • ការ​ប្រើ​ប្រាស់​ Website​ ឱ្យ​បាន​ទូលំ​ទូ​លាយ​
កម្រងរូបភាពនៃកិច្ចប្រជុំ