ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេសដ៍ ​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ ​លេខា​ធិការ​ទី​១​ ស្ថាន​ទូត​អូ​ស្រ្តា​លី​ប្រចាំ​កម្ពុជា​ ទទួល​បន្ទុក​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍ ​(​សុខ​ភាព​)​ Margot Morris

នា​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​កក្ក​ដា ​ឆ្នាំ​២០១៤ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​ជួប​ពិភា​ក្សា​ការ​ងារ​ ជា​មួយ​លេ​ខា​ធិ​ការ​ទី​១ ​ស្ថាន​ទូត​អូ​ស្រ្តា​លី​ប្រចាំ​កម្ពុជា​លោក​ស្រី​ Margot​ Morris​ ទទួល​បន្ទុក ​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍ ​(​សុខ​ភាព​)​ ។​ ចូល​រួម​ក្នុង​ជំនួប​នោះ​មាន​ ឯ.ឧ.​ ទា ​ផលា​អនុ​ប្រធាន​ អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ លោក​វេជ្ជ ​សួស ​ប្រឹម​ប្រិយ ​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ជាន់​ខ្ពស់​ ផ្នែក​ជំនួយ ​ស្ថាន​ទូត​អូ​ស្រ្តា​លី​ប្រចាំ​កម្ពុជា​។
 
ជំនួប​នេះ​ធ្វើ​ឡើង​មុន​ពេល​ដែល​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដឹក​នាំ ​គណៈ​ប្រតិ​ភូ​កម្ពុជា​ ទៅ​ចូល​រួម​ក្នុង​សន្និ​សីទ​អន្តរ​ជាតិ​ស្តី​ពី​ជំងឺ​អេសដ៍ ​លើក​ទី​២០​ នៅ​ម៉ែល​ប៊ន​ ប្រទេស​អូ​ស្រ្តា​លី ​ពី​ថ្ងៃ​ទី​២០​ ដល់ ​២៥​ ខែ​កក្កដា ​ឆ្នាំ​២០១៤ ​ខាង​មុខ​នេះ ​។
 
ប្រធាន​បទ​នៃ​កិច្ច​ពិ​ភា​ក្សា​មាន​ដូច​ខាង​ក្រោម​ ៖
  1. ការ​ពង្រឹង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍​
  2. ការ​ផ្តល់​ជំនួយ​ដល់​ប្រជា​ជន​ដែល​ទទួល​រង​គ្រោះ​ដោយ​ជំងឺ​អេដស៍​
  3. សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ ​ដូច​ជា​ការ​គាំ​ទ្រ​បេក្ខ​ភាព​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ ​សមាជ​អន្តរ​ជាតិ​ស្តី​ពី​ជំងឺ​អេដស៍​នៅ​អាស៊ី ​និ​ង ​ប៉ា​ស៊ី​ហ្វិក​​លើក​ទី​១៣​ (ICAAP13) ​ក្នុង​ឆ្នាំ​២០​១៧ ​ខាង​មុខ​ ។
 
កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​ក្រោម​បរិ​យា​កាស​រី​ក​រាយ​ និង ​ស្និទ្ធ​ស្នាល ​។
រូបភាពនៃកិច្ចប្រជុំ៖