ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King
សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
កិច្ចប្រជុំលើកទី៥៦នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីយូអិនអេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញានក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279
ភាសាខ្មែរ
English
ទំព័រដើម
អំពីអាជ្ញាធរអេដស៍
សាររបស់ឯកឧត្តមប្រធាន
ប្រវត្តិរូបសង្ខេប ឯ.ឧ.ប្រធាន
រចនាសម្ព័ន្ធ / អង្គការលេខ
ចក្ខុវិស័យ និង បេសកកម្ម
គោលការណ៍មគ្គុទេសក៍
តួនាទី និង ការទទួលខុសត្រូវ
ផែនការ
អគ្គលេខាធិការដ្ឋាន
ក្រុមការងារថ្នាក់ជាតិ
ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ
ច្បាប់/គោលនយោបាយ
ច្បាប់ ឫ ព្រះរាជក្រម
ព្រះរាជក្រឹត្យ
គោលនយោបាយ
អនុក្រឹត្យ
ស.ជ.ណ
សេចក្តីសម្រេច/ប្រកាស
គោលការណ៍ណែនាំ
អនុសាសន៍
សារាចរ
អនុស្សារណៈ
ស្ថិតិ
ព័ត៌មានពីការរាលដាលជំងឺអេដស៍
ព័ត៌មានពីកុ្រមគោលដៅ
សុន្ទរកថា/លិខិតឆ្លើយឆ្លង
ថ្នាក់ដឹកនាំកំពូល
ថ្នាក់ដឹកនាំអាជ្ញាធរ
ថ្នាក់ដឹកនាំលេខាធិការដ្ឋាន
ថ្នាក់ដឹកនាំសមាជិកអាជ្ញាធរ
លិខិតឆ្លើយឆ្លង
របាយការណ៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ
សន្និបាតនិងកិច្ចប្រជុំពេញអង្គ
កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ
កិច្ចប្រជុំបច្ចេកទេស
កិច្ចប្រជុំផ្សេងៗ
របាយការណ៍វឌ្ឍនភាព
ឯកសារទាញយក
ឯកសារកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ
ឯកសារសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សេចក្តីប្រកាស / សេចក្តីថ្លែងការណ៏
ឯកសារបោះពុម្ភផ្សព្វផ្សាយ
ធនធានមនុស្ស
ការកសាងសមត្ថភាព
ឱកាសការងារ
ភ្ជាប់ទៅគេហទំព័រដទៃ
សកម្មភាពរបស់ អ.ជ.ប.ជ.អ នៅលើប្រព័ន្ធផ្សព្វផ្សាយ
សារអេឡិចត្រូនិច
ចំនួនអ្នកទស្សនាគេហទំព័រ:
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី
ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត កំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធក្នុងខេត្ត និង ប្រជាពលរដ្ឋប្រមាណជិត ៣០០នាក់ ។
បន្ទាប់ពីសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋរួចមក ឯ.ឧ.ទេសរដ្ឋមន្រ្តីបានគូស បញ្ជាក់ពីសារៈសំខាន់នៃវេទិកាសាធារណៈដែលកំពុងធ្វើនាពេលនេះ ដែលជានយោបាយ ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភា ក្នុងការចូលរួមដោះស្រាយ បញ្ហានានារបស់ប្រជាជនដល់មូលដ្ឋាន ។ បន្ទាប់មកឯ.ឧ. ទេសរដ្ឋមន្រ្តីបានជូនវេទិកាទៅ ប្រជាពលរដ្ឋក្នុងការលើកឡើងពីបញ្ហានានាដែលជួបប្រទះ និង សំណូមពរនានាបើមាន ។
ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងនូវចំណុចមួយចំនួនដែលពាក់ព័ន្ធនឹង ហេដ្ឋា រចនាសម្ព័ន្ធ និង របរកសិកម្មរបស់ពួកគាត់ដូចជា ៖ ការជួសជុលផ្លូវ ស្តារប្រឡាយ កង្វះខាតអនាម័យនៃកសិដ្ឋានចិញ្ចឹមសត្វដែលនាំឱ្យខូចដល់បរិស្ថាននៅជុំវិញ ការជួស ជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោម ការខ្វះខាតទឹកធ្វើស្រែ ការជីកស្រះទឹក និង ពូជ ស្រូវសុទ្ធ ។ល។
ឆ្លើយតបនឹងបញ្ហានានា សំណួរ និង សំណូមពរខាងលើរបស់ប្រជាជន ឯ.ឧ.ទេស រដ្ឋមន្រ្តីបានអនុញ្ញាតឱ្យមន្រ្តីជំនាញដែលជា ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ស្ពឺ និង មេឃុំឡើងធ្វើការពន្យល់ បញ្ជាក់ ។ ចំពោះសំណូមពរនានា ឯ. ឧ. ទេស រដ្ឋមន្រ្តី បានជម្រាបឱ្យអភិបាលស្រុក និង អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានធ្វើជារបាយការណ៍ និង លើកជាសំណើដើម្បីពិនិត្យលទ្ធ ភាពដោះស្រាយនាពេលខាងមុខ។ ការពន្យល់និងដំណោះស្រាយខាងលើនេះបានទទួល នូវការសាទរ និង ពេញចិត្តពីសំណាក់ប្រជាជនដែលបានអញ្ជើញចូលរួមក្នុងវេទិកា ។
នៅទីបញ្ចប់ឯ.ឧ.ទេសរដ្ឋមន្រ្តីបានបញ្ជាក់ជូនប្រជាជនថា រាជរដ្ឋាភិបាលបច្ចុប្បន្នជា រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយសេរី និង យុត្តិធម៌ និង កំពុងដំណើរការជាធម្មតាគ្មានការជាប់គាំងទេ ។ បញ្ហានានាដែលបានលើកឡើងដោយ គណបក្សប្រឆាំងគឺជាដាក់លក្ខខណ្ឌដែលមិនអាចរកដំណោះស្រាយបាន ។ ឯការសន្យា ផ្សេងៗដូចជាការដំឡើងប្រាក់ខែគោលនិងការផ្តល់ប្រាក់ឧបត្ថម្ភដល់ជនចាស់ជរាគ្រាន់តែ ជាការសន្យាតែមាត់មិនអាចអនុវត្តបាន។ជាក់ស្តែងនៅពេលដែលមានបញ្ហាធំៗដូចជាការ ចាប់បញ្ជូនកម្មករដោយគំហុកពីប្រទេសថៃថ្មីៗនេះ មានតែរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់
សម្តេចតេជោ ហ៊ុន សែន
ទេដែលចេញមុខដោះស្រាយ ។ បក្សប្រឆាំងអសមត្ថភាព ប្រជាជនបោះឆ្នោតឱ្យហើយមិនបានយកអំណាចនោះទៅប្រើ រួមទាំងការមិនធ្លាប់កាន់ អំណាចដឹកនាំផងនោះ ពួកគេនឹងមិនអាចដឹកនាំប្រទេសដោយជោគជ័យបានទេ ។
ឯ.ឧ. ទេសរដ្ឋមន្រ្តីក្នុងឋានៈជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានផ្តាំផ្ញើ ឱ្យប្រជាជនទាំងអស់យកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺអេដស៍ និង បាននាំយកនូវ អំណោយមួយចំនួនចែកជូនប្រជាជន ហើយបានសន្យាថានឹងខិតខំដោះស្រាយនូវបញ្ហា និងសំណូមពរនានាដែលប្រជាជននៅមូលដ្ឋានស្រុកបរសេដ្ឋបានលើកឡើងខាងលើ ។
អង្គវេទិកាបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និង រីករាយ ។
កម្រងរូបភាពនៃវេទិការសាធារណៈ៖