ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ចំពោះ​កិច្ច​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ ​នៃ​ក្រុម​ប្រឹក្សាពិគ្រោះ​យោ​បល់​ប្រចាំ​ប្រទេស​កម្ពុជា​ ជា​មួយ​កម្ម​វិធី​ថ្នាក់​ជាតិ

នា​ព្រឹក​ថ្ងៃ​ទី​២៧ ​មិថុនា​ ២០១៤ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ ពិគ្រោះ​យោបល់​ប្រចាំ​ប្រទេស​កម្ពុជា ​(CCC) ​បាន​អញ្ជើញ​ជា​អធិ​បតី​នៅ​ក្នុង​កិច្ច​ប្រជុំ​ចំពោះ​កិច្ច ​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​ក្រុម​ប្រឹក្សា​ពិ​គ្រោះ​យោបល់​ប្រចាំ​ប្រទេស​កម្ពុ​ជា​ ជា​មួយ​កម្ម​វិធី​ថ្នាក់​ជាតិ ​។
 
សមាស​ភាព​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​រួម​មាន ​៖ ​១) ​លោក​វេជ្ជ​បណ្ឌិត ​Dong​-​Il​ Ahn​ អ្នក​តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​កម្ពុជា ​និង ​ជា​សហ​អនុ​ប្រធាន​CCC​ ២)​ លោក​ស្រី​ Marie​-​Odile ​Emond​ អ្នក​តំណាង​ UNAIDS​ ប្រចាំ​កម្ពុជា​ ៣) ​ឯ.ឧ.​ វេជ្ជ. ​ទា ​ផលា ​អនុ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​៤)​ លោក​ស្រី ​Carrie ​Witlock ​ពី ​USAID​ ៥) ​ឯ.ឧ.​ វេជ្ជ.​ ម៉ៅ តាន់​អៀង ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង ​និង​ ហង់​សិន​ (CENAT) ​និង ​សហ​ការី ​៦)​ លោក​វេជ្ជ.​ ជា ​សុវណ្ណ ​អ្នក​តំណាង​ក្រសួង​សុខា​ភិ​បាល ​៧) ​លោក​វេជ្ជ.​ លី ​ពេញ​ស៊ុន​​នាយក​រង​ មជ្ឈ​មណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក ​និង​ កាម​រោគ ​(NCHADS) ​និង ​សហ​ការី ​៨)​ លោក​ស្រី ​ខាន់ ​គ​ន្ធា​កល្យាណ​ អ្នក​តំណាង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ និង​ សហ​ការី ​និង​ ៩) ​លោក ​វេជ្ជ.​ ជីវ​ ប៊ុន​ធី ​លេខា​ធិការ ​CCC​ ។
 
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖
  1. បំបែក​ការ​ចំណាយ​លើ​ជំងឺ​របេង​ដែល​បាន​រាយ​ការណ៍ ​(ការ​ចំណាយ​ដែល​បាន​រាយ​ការណ៍​ឆ្នាំ​២០១២, ​២០១៣​និង​ថវិកា​ដែ​ល​បាន​ឯក​ភាព​សម្រាប់​ឆ្នាំ​២០១៤)
  2. ការ​ផ្តល់​ធន​ធាន​ឱ្យ​HIV​របេង​និង​គ្រុន​ចាញ់​ ​ដោយ​មុខ​ចំណាយ​ធំ​ៗ​ (២០១៥, ២០១៦ និង ២០១៧​)
  3. អន្ត​រា​គមន៍​/​សកម្ម​ភាព​នា​នា​ដែល​កំពុង​ទទួល​បាន​ហិរញ្ញ​វត្ថុ​ពី​ការ​វិនិ​យោគ​របស់​រដ្ឋា​ភិបាល​និង​ការ​វិនិ​យោគ​បន្ថែម​នៅ​ដំណាក់​កាល​បន្ទាប់​៖
    • ការ​បង្កើន​កម្ម​វិធី​សកម្ម​ភាព​និង​/​ឬ
    • ការ​ស្រូប​ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ដែល​មាន​ស្រាប់ ​(រួម​បញ្ចូល​ទាំង​មូល​និធិ​សាកល​) ​ប្រសិន​បើ​បាន​រៀប​ចំ​ផែន​ការ​
  1. ផែន​ការ​វិនិ​យោគ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​គាំទ្រ​ដោយ​មូល​និធិ​សកល
  2. អនុ​សាសន៍ ​នៃ​ក្រុម​ការ​ងារ​ស្នូល​ថវិកា​HIV
  3. តម្រូវ​ការ​ពី​ភាព​មាន​សិទ្ធិ​របស់​យន្ត​ការ​សម្រ​ប​សម្រួល​ប្រចាំ​ប្រទេស ​១ ​និង​ ២
  4. ផ្សេង​ៗ​៖
    • ជ្រើស​រើស​ក្រុម​ហ៊ុន​រចនា ​និង​ រៀប​ចំ​គេហ​ទំព័រ​ CCC
    • អ្នក​ចូល​រួម​ក្នុង​កម្ម​វិធី​គាំទ្រ​ជំងឺ​គ្រុន​ចាញ់ ​វ​គ្គសិក្សា ​WPRO
រូបភាពនៃកិច្ចប្រជុំ៖