ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King
សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
កិច្ចប្រជុំលើកទី៥៦នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីយូអិនអេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញានក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279
ភាសាខ្មែរ
English
ទំព័រដើម
អំពីអាជ្ញាធរអេដស៍
សាររបស់ឯកឧត្តមប្រធាន
ប្រវត្តិរូបសង្ខេប ឯ.ឧ.ប្រធាន
រចនាសម្ព័ន្ធ / អង្គការលេខ
ចក្ខុវិស័យ និង បេសកកម្ម
គោលការណ៍មគ្គុទេសក៍
តួនាទី និង ការទទួលខុសត្រូវ
ផែនការ
អគ្គលេខាធិការដ្ឋាន
ក្រុមការងារថ្នាក់ជាតិ
ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ
ច្បាប់/គោលនយោបាយ
ច្បាប់ ឫ ព្រះរាជក្រម
ព្រះរាជក្រឹត្យ
គោលនយោបាយ
អនុក្រឹត្យ
ស.ជ.ណ
សេចក្តីសម្រេច/ប្រកាស
គោលការណ៍ណែនាំ
អនុសាសន៍
សារាចរ
អនុស្សារណៈ
ស្ថិតិ
ព័ត៌មានពីការរាលដាលជំងឺអេដស៍
ព័ត៌មានពីកុ្រមគោលដៅ
សុន្ទរកថា/លិខិតឆ្លើយឆ្លង
ថ្នាក់ដឹកនាំកំពូល
ថ្នាក់ដឹកនាំអាជ្ញាធរ
ថ្នាក់ដឹកនាំលេខាធិការដ្ឋាន
ថ្នាក់ដឹកនាំសមាជិកអាជ្ញាធរ
លិខិតឆ្លើយឆ្លង
របាយការណ៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ
សន្និបាតនិងកិច្ចប្រជុំពេញអង្គ
កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ
កិច្ចប្រជុំបច្ចេកទេស
កិច្ចប្រជុំផ្សេងៗ
របាយការណ៍វឌ្ឍនភាព
ឯកសារទាញយក
ឯកសារកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ
ឯកសារសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សេចក្តីប្រកាស / សេចក្តីថ្លែងការណ៏
ឯកសារបោះពុម្ភផ្សព្វផ្សាយ
ធនធានមនុស្ស
ការកសាងសមត្ថភាព
ឱកាសការងារ
ភ្ជាប់ទៅគេហទំព័រដទៃ
សកម្មភាពរបស់ អ.ជ.ប.ជ.អ នៅលើប្រព័ន្ធផ្សព្វផ្សាយ
សារអេឡិចត្រូនិច
ចំនួនអ្នកទស្សនាគេហទំព័រ:
អង្គប្រជុំលើកទីមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
កាលពីព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើប្រជុំពេញអង្គលើកទីមួយ នៃ អជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាព
ឯ.ឧ. អៀង មូលី
ប្រធានអាជ្ញាធរនេះ។ សមាសភាព ចូលរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្តមន្ត្រីជាន់ខ្ពស់ជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានចំនួន ប្រមាណ ១៤៥ នាក់។
អង្គប្រជុំបានពិនិត្យពិភាក្សាតាមរបៀបវារៈដូចខាងក្រោមនេះ៖
សង្កថាបើកអង្គប្រជុំដោយ ឯ.ឧ. ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
បទបង្ហាញរបាយការណ៏វឌ្ឍនភាពការឆ្លើយតបនឹងមេរោគអេដស៍ របស់ប្រទេសកម្ពុជា ឆ្នាំ ២០១២ និង ២០១៣ (GARPR) ដោយ
ឯ.ឧ. វេជ្ជបណ្ឌិត ហោ ប៊ុនឡេង
អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
បទបង្ហាញអំពីការចូលរួមចំណែកសំរេចគោលដៅ ៣ សូន្យ នៅកម្ពុជា ដោយ
ឯ.ឧ. វេជ្ជបណ្ឌិត ទា ផលា
អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
អនុម័តរបាយការណ៏ស្តីពីការពិនិត្យគោលច្បាប់ទាក់ទងការឆ្លើយតបនឹង មេរោគអេដស៍ (National Legal Review on HIV/AIDS) ដោយ
ឯ.ឧ. វេជ្ជបណ្ឌិត ទា ផលា
អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍។
ត្រៀមលក្ខណៈជាម្ចាស់ផ្ទះរៀបចំសន្នីសីទអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១៣ នៅរាជធានី ភ្នំពេញ នៅឆ្នាំ ២០១៧។
ផ្សេងៗ។
បន្ទាប់ពីបានផ្លាស់ប្តូរមតិគ្នារួចមក
ឯ.ឧ.ទេសរដ្ឋមន្ត្រី អៀង មូលី
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការបូកសរុបបិទអង្គប្រជុំដោយយកចំណុចសំខាន់ៗដែលសម្រេចបានដូចខាងក្រោមនេះ៖
អបអរសាទរពង្រឹងការដឹកនាំ និងគ្រប់គ្រងការរាលដាលជំងឺអេដស៍ នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ
បន្តជម្រុញការអនុវត្តន៏គោលនយោបាយ ៧ ចំណុចរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុង ស.ជ.ណ លេខ ២០៤៨ ចុះថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៣ (អាចទាញយកបាននៅក្នុងគេហទំព័រ
www.naa.org.kh
)។
បង្កើនការប្រុងប្រយ័ត្នខ្ពស់នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិក្នុងការចូលរួមចំណែកសម្រេចគោលដៅ ៣ សូន្យ តាមមុខនាទីនិងអាណត្តិការងារ (ករណីឆ្លងថ្មី ករណីព្យាបាល និងករណីរើសអើង)។
ប្រមើលមើលប្រភពធនធានផ្សេងៗ ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ (ពិនិត្យលទ្ធភាពបញ្ជ្រាបការ ឆ្លើយតបក្នុងវិស័យនានា) ដើម្បីធានានិរន្តរភាព។
ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី ១៣ នៅរាជធានីភ្នំពេញនៅឆ្នាំ ២០១៧។
ចំពោះការពិនិត្យគោលច្បាប់ទាក់ទងការឆ្លើយតបនឹងមេរោគអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងបន្ត ពិនិត្យ ធ្វើការប្រៀបធៀបរវាងច្បាប់ជាតិ និង ស្តង់ដារអន្តរជាតិ ដើម្បីមានវិធានការណ៍កែលំអឬធ្វើការសិក្សា តាមសភាពការណ៍ជាក់ស្តែង (អាចធ្វើវិសោធនកម្មច្បាប់ខ្លះ ឬ អាចបន្តអនុវត្តលើចំណុចខ្លះ)។ បន្ទាប់មកសមាជិកអង្គប្រជុំ ក៏បានចូលរួមអាហារសាមគ្គី ក្នុង បរិយាកាសសប្បាយរីករាយ ក្រៃលែង។
សូម
ចុចត្រង់
នេះដើម្បីទាញយកឯកសារនៃកិច្ចប្រជុំ (៥៨.៤mb)...
កម្រងរូបភាពនៃកិច្ចប្រជុំ៖