ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិ​បតី​តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ពិធី​អប​អរ​សាទរ​បុណ្យ​ជាតិ​កា​ណា​ដា

នា​យប់​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៤ ​ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ជា​អធិ​បតី​តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ពិធី​អប​អរ​សាទរ​ពិធី​បុណ្យ​ជាតិ​កា​ណា​ដា ​នៅ​សណ្ឋា​គារ​ រ៉ា​ហ្វល​ ឡឺ ​រ៉ូ​យ៉ាល់ ​រាជ​ធានី​ភ្នំពេញ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ធំ​ៗ​នៅ​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល​ តំណាង ​អង្គ​ទូត​បរ​ទេស​នានា​ប្រចាំ​កម្ពុជា​ ពល​រដ្ឋ​កា​ណា​ដា​នៅ​កម្ពុជា ​និង​អ្នក​ដែល​ជា​មិត្ត​របស់ ​កា​ណា​ដា ​។
បន្ទាប់​ពី​សម្តែង​នូវ​ការ​ស្វាគ​មន៍ ​និង​ ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ចូល​រួម ​ឯ.ឧ.​ ហ្វី​លីព​ ខាល​វឺត​ (Philip​ Calvert)​ ឯក​អគ្គ​រាជ​ទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា ​ដែល​មាន​និ​វេ​សន​ ដ្ឋាន​នៅ​បាង​កក​ បាន​ថ្លែង​សុន្ទ​រ​កថា​ដោយ​សង្កត់​ធ្ងន់​អំពី​មិត្ត​ភាព​រវាង​កា​ណា​ដា​ និង​ កម្ពុជា ​ជា​ពិសេស​ តួ​នាទី​របស់​កា​ណា​ដា​ជា​សមា​ជិក​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​ និង​ ឃ្លាំ​មើល​ អន្តរ​ជាតិ ​ឆ្នាំ​១៩៥៣ ​និង​ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១ ​ដែល​បាន​ បញ្ចប់​ជម្លោះ​នៅ​កម្ពុជា​ ។ ​ឯ.ឧ. ​ឯក​អគ្គ​រាជ​ទូត​កា​ណា​ដា​បាន​បញ្ជាក់​ថា ​ទំនាក់​ទំនង​រវាង​ ប្រទេស​ទាំង​ពីរ​គឺ​ ជា​មិត្ត​ភាព​ដែល​មាន​ទៅ​វិញ​ទៅ​មក​ និង​ ផ្តល់​ផល​ប្រយោ​ជន៍​ទៅ​វិញ ​ទៅ​មក​។ ​ក្នុង​នោះ ​កា​ណា​ដា​បាន​ក្លាយ​ជា​គោល​ដៅ​នាំ​ចេញ​ធំ​បំផុត​ទី​៣​រ​បស់​កម្ពុជា ​។ ​នៅ ​ឆ្នាំ​២០១៣​ កា​ណា​ដា​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ប្រមាណ ​៧០០​លាន​ដុល្លារ​ គឺ​កើន​ឡើង​ជាង​ ៣០០០% ​ពី​ឆ្នាំ​២០០២ ​ដែល​មាន​ត្រឹម​តែ ​២១​លាន​ដុល្លារ​ ។ ​នៅ​ទី​បញ្ចប់​ឯ.ឧ.​ ឯក​អគ្គ​ រាជ​ទូត​បាន​ស្នើ​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​លើក​កែវ​ដើម្បី​អប​អរ​ពិធី​ដ៏​មហោ​ឡា​រិក​នេះ ​។
បន្ទាប់​មក​ ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ​អ្នក​ចូល​រួម​ទាំង​អស់​លើក​កែវ​អប​អរ​ សាទរ​ពិធី​បុណ្យ​ជាតិ​កា​ណា​ដា ​តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ។
ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី​បាន​ថ្វាយព្រះពរ​ មហា​ក្សត្រី ​អេ​លី​ហ្សា​បេត ​ទី២​ (Queen ​Elizabeth II)​ របស់​កា​ណា​ដា ឯ.ឧ. ​ដាវីដ ​ចន​ស្តុន ​(David ​Johnston)​ អគ្គ​ទេ​សា​ភិ​បាល​កា​ណា​ដា​ ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោ​ត្តម​ សីហ​មុនី​ ព្រះ​មហា​ក្សត្រ​កម្ពុជា ​ព្រះ​មហា​ក្សត្រី​ នរោ​ត្តម​ មុនិ​នាថ​ សីហនុ ​សូម​មាន​ សុខ​ភាព​ល្អ ​និង ​សូម​ឱ្យ​ប្រជា​ជន​កា​ណា​ដា​មាន​នូវ ​សុភ​មង្គល​ និង​ វិបុល​ភាព​ ។

នៅ​ទី​បញ្ចប់​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​លើក​សរសើរ​ពី​មិត្ត​ភាព ​និង​ ទំនាក់​ទំន​ង​ល្អ​រវាង​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង ​កា​ណា​ដា ​។

កម្រងរូបភាពនៃពិធីអបអរសាទរបុណ្យជាតិកាណាដា៖