
កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៤នៅសាលាខេត្តកំពង់ស្ពឺឯ.ឧ. ទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានធ្វើជាអធិបតីនៃអង្គប្រជុំប្រចាំខែ ជំនួស ឯ.ឧ. ទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុម ដែលមានធុរៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត ព្រមទាំង គណៈអភិបាលស្រុក ប្រធានមន្ទីរ និង មន្ត្រីជាន់ខ្ពស់ ឯទៀតចំនួនប្រមាណ ១០០ នាក់។ ឯ.ឧ. អ៊ូ សំអូន អភិបាលខេត្តក្នុងថានៈជាអនុប្រធានប្រចាំការបានធ្វើរបាយការណ៏អំពីសភាពការណ៏ សន្តិសុខ សង្គម សេដ្ឋកិច្ច និង នយោបាយ ជូនអង្គប្រជុំ។ ជាមួយនោះ ឯ.ឧ. អភិបាលខេត្តក៏បានលើកសំណើរដាក់ទិសដៅ ការងារសម្រេចខែមិថុនាតទៅទៀត។
