សិក្ខាសាលាប្រចាំតំបន់អាស៊ីខាងត្បូង និង អាស៊ីបូព៌ា ស្តីពីគំរូហិរញ្ញប្បទានកែលម្អថ្មីរបស់មូលនិធិសាកល

កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៤
នាសណ្ឋាគារអ៊ីនធើខន់ធីណិនថល មាន បើកកិច្ចប្រជុំសិក្ខាសាលា ប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីខាងកើត នៃមូលនិធិសាកល។ នាឱកាសបើកអង្គសិក្ខាសាលា
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណកម្មាធិការ សម្រប សម្រួលមូលនិធិសាកលប្រចាំព្រះរាជាណាចក្រកម្ពុជា បានអាន
សារស្វាគមន៍ របស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គសិក្ខាសាលាដែលមានខ្លឹមសារជាអាទិ៍៖ ប្រទេសកម្ពុជា បានឆ្លង កាត់នូវសង្គ្រាមរ៉ាំរ៉ៃជាយូរមកហើយ ក៏ប៉ុន្តែក្រោយថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ កម្ពុជាបានខិតខំកសាងខ្លួនចាប់ ពីបាត ដៃទទេ រហូតមកដល់បច្ចុប្បន្ន។ អ្វីដែលកាន់តែជំរុញនិងលើកទឹកចិត្តកម្ពុជាអោយ កាន់តែខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ទៅលើវិស័យសុខាភិបាលថែមទៀតនោះ គឺការទទួលបាននូវពានរង្វាន់ពី អន្តរជាតិមួយចំនួនដូចជា ពានរង្វាន់គោលដៅ សហស្សវត្សរ៍របស់អង្គការ សហប្រជាជាតិនៅឆ្នាំ ២០១០ ពានរង្វាន់ជើងឯកក្នុងការ ប្រយុទ្ធនឹងជំងឺរបេងជាសាកល ចំពោះការទទួលស្គាល់ជាអន្តរជាតិនូវស្នាដៃ និង កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺរបេងខែមិនាឆ្នាំ២០១៤ និង ពានរង្វាន់ដំណោះស្រាយឆ្នាំ ២០១៤ ដែលប្រគល់ដោយក្រុមប្រឹក្សាប្រមុខដឹកនាំ សាកល សម្រាប់សុខភាពបន្ត ពូជនៃវិទ្យាស្ថានអាស្ពេននៃសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវ នាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់បន្តផ្តល់ជំនួយនិង កិច្ចសហប្រតិបត្តិការ ដើម្បីរួម ចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍ គោលនយោបាយនិងយុទ្ធសាស្ត្រ សុខាភិបាលជាតិឆ្នាំ២០០៨-២០១៥។
អង្គសិក្ខាសាលា បានបន្តពិភាក្សារយៈពេល ៣ថ្ងៃ ហើយបានសង្ខេបខ្លឹមសារដូច មានសេចក្តី ប្រកាសព័ត៌មានដូចខាងក្រោម៖
យ៉េនឌ័រត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំតំបន់
ភ្នំពេញ ប្រទេសកម្ពុជា
កង្វល់អំពីយ៉េនឌ័រ និង សិទ្ធមនុស្ស ជាប្រធានបទ ពិភាក្សា ដ៏សំខាន់នៅឯ កិច្ចប្រជុំមួយចូលរួមដោយក្រុមដៃគូសុខភាពសាធារណៈ មកពីតំបន់អាស៊ីខាង ត្បូង និង ខាងកើត ក្នុងសប្តាហ៍នេះ។
ក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ នៅប្រទេសកម្ពុជា បណ្តាអ្នកចូលរួមមកពីសង្គម ស៊ីវិល រដ្ឋាភិបាល និងទីភ្នាក់ងារបច្ចេកទេសនានា បានបើកការពិភាក្សា ដ៏សកម្ម ដើម្បីឈានទៅស្វែងរកដំណោះស្រាយ នៅពេលដែលអ្នកចូលរួមបាន លើកឡើង ថា តើទំរង់ផ្តល់មូលនិធិថ្មីរបស់មូលនិធិសាកលដែលនឹងត្រូវបានអនុវត្ត ទាំងស្រុង នៅឆ្នាំនេះ ត្រូវគិតគូរឆ្លើយតបទៅនឹង បញ្ហាយ៉េនឌ័រ និង សិទ្ធមនុស្ស យ៉ាងដូច ម្តេច ដើម្បីទទួលបានប្រសិទ្ធភាព។ នោះមានខ្លឹមសារស៊ីជម្រៅថាការផ្តល់បទ អន្តរាគមន៍ត្រូវទៅដល់ក្រុមអ្នករងគ្រោះដោយមេរោគអេដស៍ ជំងឺរបេង និងគ្រុន ចាញ់ដើម្បី សំរេចលទ្ធផលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ។
ហេតុអ្វីបានជាបញ្ហាយ៉េនឌ័រ ដែលត្រូវបានចោទសួរដោយលោក Hara Zacharoula អ្នកដែលមានបទពិសោធន៍តស៊ូមតិលើផ្នែកសុខភាពសាធារណៈ ច្រើនឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលលោកថ្លែងក្នុងនាមអង្គការ ភាពជាដៃគូរ បញ្ឈប់ជំងឺរបេង(Stop TB Partnership) “ព្រោះថា ខ្នាតមួយមិនអាចត្រូវល្មមជា មួយទំហំផ្សេងគ្នាបានទេ” ។
អ្នកចូលរួមប្រមាណជាង ២៨០នាក់មកពី១៤ប្រទេស ក្នុងតំបន់បានចូលរួម ក្នុងសិក្ខាសាលា ដែលគ្រោងពន្យល់អំពីទិដ្ឋភាពផ្សេងៗនៃទំរង់ផ្តល់មូលនិធិ សាកលថ្មី ពិភាក្សាថាតើត្រូវដឹកនាំការពិគ្រោះសន្ទនាថ្នាក់ប្រទេសអោយមាន ប្រសិទ្ធយ៉ាងដូចម្តេច? សង្កត់ធ្ងន់អំពីសារសំខាន់នៃការប្រមូលទិន្នន័យដែលត្រឹម ត្រូវ និងការប្រើប្រាស់ជំនួយបច្ចេកទេស។
អ្នកចូលរួមជាច្រើនបានលើកឡើង អំពីផ្នែកដែលកាលៈទេសៈកើតជំងឺ ដែល ត្រូវបានធ្វើអោយប៉ះពាល់ដោយ និយាមយ៉េនឌ័រ រវាងកុមារី និងកុមារា និង រវាង ស្រ្តី និងបុរស។ មានការឯកភាពគ្នាទូលំទូលាយ ថាអសមភាពយ៉េនឌ័រ កើតមាន នៅគ្រប់ប្រទេស ដែលត្រូវបានទទួលស្គាល់ និងបញ្ជូលទៅក្នុងបទអន្តរាគមន៍ដើម្បី អោយមានប្រសិទ្ធភាព។
Emilia Pradachit ជាមន្រ្តីតស៊ូមតិ និងសិទ្ធមនុស្ស អង្គការកម្មវិធិអភិវឌ្ឍ សហប្រជាជាតិមានមូលដ្ឋាននៅទីក្រុងបាងកក បានចង្អុលបង្ហាញថាកង្វល់អំពី សិទ្ធមនុស្ស ជាបញ្ហាសំខាន់ក្នុងវិស័យសុខភាពសារធារណៈ ដែលទាមទាអោយ មានការពិនិត្យ នៅក្នុងកិច្ចសន្ទនាក្នុងប្រទេស និង កសាងកម្មវិធីបទអន្តរាគមន៍ នានា។
តើអ្នកដោះស្រាយឧបសគ្គផ្លូវច្បាប់យ៉ាងដូចម្តេច? អ្នកស្រី Pradachit បាន លើកឡើង។ តើអ្នកធ្វើ អាចធ្វើអោយអ្នកតាក់តែងគោលនយោបាយ ជ្រាបអំពី បញ្ហាដែលមានសារៈសំខាន់នេះយ៉ាងដូចម្តេច? ទាំងនេះជាបញ្ហាដែលយើងត្រូវ ធ្វើការជាប្រចាំ។
អ្នកចូលរួមនៅកិច្ចប្រជុំខ្លះ ស្ថិតក្នុងដំណាក់ការរៀបចំឯកសារស្នើសុំ ជំនួយ មូលនិធិសាកល សំរាប់កម្មវិធី ការពារ ព្យាបាល និងថែទាំ អ្នកដែលប៉ះពាល់ ដោយមេរោគអេដស៍ ជំងឺរបេង និងគ្រុនចាញ់។ សមាជិកអង្គការសង្គមស៊ីវិលខ្លះ បានលើកឡើង អំពី ការប្រយុទ្ធប្រឆាំងនឹងការរើសអើង ថាជាកត្តាសំខាន់ដើម្បី ប្រយុទ្ធប្រឆាំងជំងឺទាំងនេះ។
អ្នកចូលរួមមួយចំនួន បាននិយាយនៅក្នុងកិច្ចប្រជុំ ពីភាពលំបាកលំបិន ដែល អាចមានដើម្បីធានាថា កិច្ចសន្ទនាក្នុងប្រទេស រួមបញ្ចូល តំណាងអ្នកដែល រងផលប៉ះពាល់ដោយមេរោគជំងឺ/ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។ មាន ការឯកភាពគ្នាផងដែរអំពីសារៈសំខាន់នៃគាំទ្រ ការឆ្លើយតបដោយសហគមន៍។
ក្នុងបទបង្ហាញអំពីបញ្ហា យ៉េនឌ័រ របស់ Motoko Seko ដែលជាទីប្រឹក្សា យ៉េនឌ័រនៃមូលនិធិសាកល បានលើកឡើងថា សមាជិកសំរបសំរួលមូលនិធិ សាកល (CCM) ជាស្រ្តី មានតែ៣ភាគរយប៉ុណ្ណោះក្នុងប្រទេសដែលអនុវត្តគំរោង មូលនិធិសាកល ដែលស្រ្តីតំណាងសហគមន៍ដែលប៉ះពាល់ដោយជំងឺទាំងបី។
Nukshinaro Ao អ្នកសំរបសំរួលបណ្តាញអ្នកផ្ទុកមេរោគស្រ្តី អាស៊ីប៉ាស៊ីហ្វីក បានថ្លែងបញ្ជាក់ថា ខ្ញុំមិនយល់ថាហេតុអ្វីបានជាពិបាកយកបញ្ហាយ៉េនឌ័រ ដាក់ បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តកំរិតប្រទេស នៅក្នុងទំរង់ផ្តល់មូលនិធិថ្មី។ វាគួរ តែត្រូវបានរួមបញ្ចូល យើងទាំងអស់គ្នាងឿងឆ្ងល់ថា ហេតុអ្វីបានជាពិបាកយ៉ាង ដូចនេះក្នុងការដាក់បញ្ចូលបញ្ហាយ៉េនឌ័រ រហូតដល់ពេលខ្ញុំបានឃើញ បទបង្ហាញ របស់ Motoko ទើបចុងក្រោយនេះ ខ្ញុំបានយល់ថាមកពីមូលហេតុអ្វី។
កម្រងរូបភាពនៃអង្គសិក្ខាសាលា៖
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
 |
(ផ្នែកខ្លះនៃអត្ថបទនេះដកស្រង់ចេញពី៖ http://www.theglobalfund.org/en/mediacenter/newsreleases/2014-06-19_Gender_Issues_Featured_at_Regional_Meeting/)