កិច្ចប្រជុំក្រុមការងារប្រឹក្សាពិគ្រោះយោបល់ ស្តីពីការងារយុវជន និងបញ្ហាមេរោគអេដស៍នៅកម្ពុជា

នាថ្ងៃទី ២០ ខែ មិថុនា ឆ្នំា ២០១៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានកិច្ចប្រជុំក្រុមការងារប្រឹក្សាពិគ្រោះយោបល់ស្តីពីការងារយុវជន និងបញ្ហាមេរោគអេដស៍នៅកម្ពុជា។ សមាសភាពចួលរួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងអប់រំ យុវជន និងកីឡា អង្គការយុវជន អង្គការ KHANA,UNESCO,OneWorld, CSSD, RHAC, KORSANG, PHD, FHI360 បណ្តាញក្រុមងាយរងគ្រោះ (MSM, TG, EW, PWID/PWUD, PLHIV) និងយុវជនងាយរងគ្រោះផ្ទាល់ប្រមាណជា២៥នាក់។
កិច្ចប្រជុំមានគោលបំណងសំខាន់ៗ ដូចជា ពិនិត្យលើការអនុវត្តការងារផ្នែកយុវជន ជាពិសេសយុវជនងាយរងគ្រោះដោយសារជំងឺអេដស៍ទាក់ទងនឹងបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ ពិនិត្យលើគោលនយោបាយថ្មីរបស់រដ្ឋាភិបាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានផ្តួចផ្តើមនូវការចងក្រងឯកសារគោល Concept Note ផ្នែកយុវជន ដើម្បីប្រើប្រាស់នៅកម្ពុជា និងពិភាក្សារួមក្នុងកំណត់យុទ្ធសាស្រ្ត និងសកម្មភាពលើ ដើម្បីដាក់បញ្ចូលបន្ថែមលើឯកសារគោល និងវគ្គបណ្តុះបណ្តាលដល់យុវជនងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯ.ឧ វេជ្ជបណ្ឌិត តែង គន្ធី បានបញ្ជាក់ពីចំណុចសំខាន់ៗ នៃកិច្ចប្រជុំនេះ ថាការចងក្រងឯកសារគោល ស្តីពីយុវជនងាយរងគ្រោះនេះថា ដោយផ្អែកលើគោលនយោបាយថ្មីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលមេរោគអេដស៍ នៅកម្ពុជា។ ជាងនេះទៀត គឺជួយបំពេញបន្ថែមដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអប់រំ និងផ្សព្វផ្សាយបន្ថែមការដល់យុវជនដែលស្ថិតនៅក្រៅសាលាស្តីពីបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍។

កិច្ចប្រជុំបានសម្រេចកំណត់យកក្រុមគោលដៅសំខាន់ៗចំនួន ៥ ដើម្បីដាក់បញ្ចូលក្នុងឯកសារដែលកំពុងតែបានតាក់តែងឡើងនេះ រូមមានយុវជនបុរសស្រឡាញ់បុរស យុវជនក្លែងភេទ យុវជនបម្រើការកន្លែងកម្សាន្តសប្បាយ យុវជនប្រើប្រាស់គ្រឿងញៀន និងយុវជនរស់នៅជាមួយមេរោគអេដស៍។
ឯកសារសម្រាប់ទាញយក