ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ច​ប្រជុំ​គណ​កម្មា​ធិការ​សម្រប​សម្រួល​​នៃ​មូល​និធិ​សាកល

កាល​ពី​ថ្ងៃ​ទី ​១០ ​មិថុនា ​នៅ​ថ្ងៃ​ទី​ស្នាក់​ការ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ មាន​រៀប​ចំ​ប្រជុំ​ពេញ​អង្គ​នៃ​គណ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​លើក​ទី​៦៦ ​ក្រោម​អធិ​បតី​ភាព​នៃ​ ឯ.ឧ.​ ទេស​រដ្ឋ​មន្ត្រី​ អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ជា​ប្រធាន​គណ​កម្មា​ធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​ ​ដោយ​មា​ន​ការ​ចូល​រួម​ពី ​លោក​ស្រី​វេជ្ជ​បណ្ឌិត​ Momoe Takeuchi ​អ្នក​តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក ​លោក ​Daniel​ Dimick​ អនុ​ប្រធាន​ លោក​ស្រី ​Marie​-​Odile​ Emond​, ​ប្រធាន​អង្គ​ការ​ UNAIDS​ ប្រចាំ​ប្រទេស​កម្ពុជា ​លោក​ស្រី ​Inga​ Oleksy ​អ្នក​តំណាង​ USAID​ ប្រចាំ ​CCC​ លោក​ស្រី ​Carsie​ Whitlock​​ អ្នក​តំណាង ​USAID​ ប្រចាំ ​CCC ​លោក​ស្រី ​Brigitt ​Storle ​អ្នក​តំណាង​ស្ថាន​ទូត​អាឡឺ​ម៉ង់ ​លោក​ស្រី ​Laura ​Booney​ តំណាង​ស្ថាន​ទូត​បារាំង​ អ្នក​តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក ​UNOPS​ តំណាង​ក្រសួង​សុខា​ភិបាល ​និង​ក្រសួង​ពាក់​ព័ន្ធ​ឯ​ទៀត​ ព្រម​ជា​មួយ​អ្នក​តំណាង​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជម្ងឺ​ឆ្លង​។ ​របៀប​វារៈ​មាន​ដូច​ខាង​ក្រោម​៖
  1. ពិនិត្យនិងអនុម័តកំណត់ហេតុអង្គប្រជុំ CCC កន្លងទៅ
  2. អនុម័ត កំណត់ទស្សនៈ (concept note)​សម្រាប់គំរោងមេរោគរបេង
  3. អនុម័តការបែងចែកហិរញ្ញប្បទានតាមគំរោងមេរោគនីមួយៗ
  4. បច្ចុប្បន្នភាពការងាររបស់លេខាធិការដ្ឋាន
    • ដំណើរការសុំហិរញ្ញប្បទានសម្រាប់លេខាធិការដ្ឋាន
    • អង្គការស្ថាប័នគ្រប់គ្រងថវិការបស់លេខាធិការដ្ឋាន
  5. ផ្សេងៗ
តាម​រយៈ​ការ​ផ្លាស់​ប្តូរ​មតិ​គ្នា​ដ៏​វែង​ អង្គ​ប្រជុំ​បាន​សម្រេច​អនុ​ម័ត​លើ​កំណត់​ទស្សនៈ​សម្រាប់​គំរោង​មេរោគ​របេង​ និង​ អនុ​ម័ត​យល់​ព្រម​លើ​សំណើ​បែង​ចែក​ហិរ​ញ្ញប្ប​ទាន​តាម​គំរោង​មេ​រោគ​នីមួយ​ៗ ​ដោយ​អោយ​មាន​ថវិកា ​១១% ​នៃ​ថវិកា​ទាំង​មូល​ជូន​ដល់​គំរោង​ពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល ​(HSS)​។
 
កម្រងរូបភាពនៃកិច្ចប្រជុំ៖