កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ នៅការិយាល័យតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈ កម្មាធិការសម្របសម្រួលប្រចាំប្រទេស បានដឹកនាំការប្រជុំចំពោះកិច្ចគណៈកម្មាធិការប្រតិបត្តិ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត Dong Il Anh សហអនុប្រធាន លោក Daniel Dimick សហអនុប្រធានលោកស្រី Marie-Odile Edmont សមាជិក លោកស្រី Inga Oleksy សមាជិក និងលោកវេជ្ជបណ្ឌិត សុខ ធីម សមាជិក ។ កិច្ចប្រជុំបានដំណើរការលើរបៀបវារៈដូចខាង ក្រោម ៖
- ការពិនិត្យលើការបំពេញកិច្ចការងាររបស់បុគ្គលិកលេខាធិការដ្ឋានគណៈកម្មាធិការ សម្របសម្រួលប្រចាំប្រទេស ៣រូប
- ការត្រៀមរៀបចំសិក្ខាសាលាប្រចាំតំបន់របស់មូលនិធិសកល
- ដំណើរឆ្ពោះទៅមុខនៃការប្រជុំចំពោះកិច្ចក្រុមការងារ HIV មេរោគអេដស៍និងគ្រុនចាញ់
- បច្ចុប្បន្នភាព ពីជំនួយការបច្ចេកទេសបច្ចុប្បន្ន
- ផែនការនានាសម្រាប់ការប្រជុំចំពោះកិច្ចគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស
- ការសម្រេចចិត្តលើការបែងចែកតាមជំងឺ / ការពង្រឹងប្រព័ន្ធសុខាភិបាល
- បញ្ហាផ្សេងៗ