ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិ​បតី​តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ពិធី​អប​អរ​សាទរ​ខួប​ទី​៦៦ ​នៃ​បុណ្យ​ឯ​ក​រាជ្យ​ជាតិ​អ៊ី​ស្រា​អែល​

នា​យប់​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា​ ឆ្នាំ​២០១៤ ​ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​អញ្ជើញ​ជា​អធិ​បតី​តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ពិធី​អប​អរ​សាទរ​ខួប​ទី​​​៦៦​ នៃ​ពិធី​បុណ្យ​ឯក​រាជ្យ​អ៊ីស្រា​អែល ​នៅ​សណ្ឋាគារ​ រ៉ាហ្វល​ ឡឺ ​រ៉ូយ៉ាល់​ រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ធំៗ​នៅ​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល ​តំណាង​ អង្គ​ទូត​បរទេស​នានា​ប្រចាំ​កម្ពុជា ​ពល​រដ្ឋ​អ៊ី​ស្រា​អ៊ែល​នៅ​កម្ពុជា​ និង​អ្នក​ដែល​ជា​មិត្ត​ភក្តិ ​របស់​អ៊ីស្រា​អែល​ ។
 
បន្ទាប់​ពី​សម្តែង​នូវ​ការ​ស្វាគ​មន៍ ​និង​ ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ចូល​រួម ​ឯ.ឧ.​ សាយ​ម៉ុន ​រ៉ូ​ឌីត​ ឯក​អគ្គ​រដ្ឋ​ទូត​អ៊ី​ស្រា​អែល ​បាន​ថ្លែង​សុន្ទ​រក​ថា​អំពី​ការ​កសាង​ប្រជា​ជាតិ ​អ៊ី​ស្រា​អែល​ ចាប់​ពី​ក្រោយ​សង្រ្គាម​លោក​លើក​ទី​២ ​និង ​បាន​ស្នើ​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់ ​លើក​កែវ​ស្រា​ដើម្បី​អប​​អរ​​ពិធី​ដ៏​មហោ​ឡា​រិក​នេះ ​។
 
បន្ទាប់​មក​ ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ​អ្នក​ចូល​រួម​ទាំង​អស់​លើក​កែវ​ស្រា​អប​អរ ​សាទរ​ខួប​៦៦​ឆ្នាំ​ នៃ​ពិធី​បុណ្យ​ឯក​រាជ្យ​រដ្ឋ​អ៊ី​ស្រា​អែល ​តំណាង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​។ ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​ជូន​ពរ ​ឯ.ឧ.​ សាយ​ម៉ុន ​ប៉េ​រេស ​ប្រធា​នាធិប​តី​អ៊ីស្រា​អែល​ ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ ​នរោត្តម ​សីហ​មុនី ​ព្រះ​មហា​ក្សត្រ​កម្ពុជា​ ព្រះ​មហា​ក្សត្រី ​នរោ​ត្តម ​មុនិ​នាថ​ សីហនុ ​សូម​មាន​សុខ​ភាព​ល្អ ​និង​ សូម​ឱ្យ​ប្រជា​ជន​អ៊ី​ស្រា​អែល​មាន​នូវ ​សុភ​មង្គល ​និង​ វិបុល​ភាព ​។

នៅ​ទី​បញ្ចប់​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​លើក​សរសើរ​ពី​មិត្ត​ភាព ​និង ​ទំនាក់​ទំនង​ល្អ​រវាង​ ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង ​រដ្ឋ​អ៊ី​ស្រា​អែល ​។

 

រូបភាពនៃពិធីអបអរសាទរខួបទី៦៦ នៃបុណ្យឯករាជ្យជាតិអ៊ីស្រាអែល៖