ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ​អញ្ជើញ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ចំពោះ​កិច្ច​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​ នៃ​ក្រុម​ប្រឹក្សា​​ពិគ្រោះ​យោ​បល់​ប្រចាំ​ប្រទេស​កម្ពុជា​

​នា​​ព្រឹក​​ថ្ងៃ​​ទី​​២០​ ​ឧសភា​ ​២០១៤​ ​នៅ​​ទី​​ស្នាក់​​ការ​​កណ្តាល​​អា​ជ្ញា​​ធរ​​ជាតិ​​ប្រ​យុទ្ធ​នឹង​​ជំ​ងឺ​​អេដស៍​ ​ឯ.ឧ​.​ទេស​​រដ្ឋ​​មន្រ្តី​ ​អៀង​ ​មូលី​ ​ប្រ​ធាន​​អា​ជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំ​ងឺ​​អេដស៍​​ និង​​ជា​​ប្រធាន​​ក្រុម​​ប្រឹ​ក្សា​​ ពិ​គ្រោះ​​យោ​បល់​​ប្រ​ចាំ​​ប្រ​ទេស​​កម្ពុជា​​ (CCC)​ ​ បាន​​អញ្ជើញ​​ជា​​អធិ​​បតី​​នៅ​​ក្នុង​​កិច្ច​​ប្រ​ជុំ​​ចំពោះ​​កិច្ច ​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​នៃ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ប្រចាំ​ប្រទេស​កម្ពុជា​ ។
 
សមាស​ភាព​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖ ​១)​ លោក ​DanielP.​ Dimick​ អនុ​ប្រធាន​ CCC​ ២) ​លោក​វេជ្ជ​បណ្ឌិត​ Dong​-Il​ Ahn​ អ្នក​តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​ និង​ ជា​អនុ​ប្រធាន​CCC​ ៣)​ លោក​ស្រី ​Momoe​ Takeudi ​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រចាំកម្ពុជា​៤) ​លោក​វេជ្ជ​បណ្ឌិត​ Mohammed ​Saleem​ អ្នក​តំណាង ​UNAIDS ​ប្រចាំ​កម្ពុជា​ ជំនួស​លោក​ស្រី​ Marie​-Odile ​Emond ​ដែល​អវត្ត​មាន​ ៥)​ លោក​ស្រី​ Inga​ Oleksy ​មន្រ្តី​សម្រួល​ទំនាក់​ទំនង​មូល​និធិសកល របស់ USAID និងជាសហប្រធានគណៈកម្មាធិការត្រួតពិនិត្យ និង ៦) លោក វេជ្ជបណ្ឌិត ជីវ ប៊ុនធី លេខាធិការ CCC ។
 
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​រួម​មាន​ ៖​
១.​ ការ​ត្រួត​ពិនិត្យ​លើ​ការ​បំ​ពេញ​ការ​ងារ​របស់​បុគ្គលិក​លេខា​ធិការដ្ឋាន​ CCC​ និង​ការ​បន្ត
     ​កិច្ច​សន្យា​
២.​ ការ​ជ្រើស​រើស​អ្នក​គ្រប់​គ្រង​ថវិកា​សម្រាប់​ជំ​នួយ​ CCC​ ដល់​លេខា​ធិការដ្ឋាន​ CCC​
៣.​ ផែន​​ការ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​តំ​បន់​របស់​មូល​និធិ​សកល​
៤.​ ការ​ប្រជុំ​​ពិ​គ្រោះយោ​បល់​អំ​ពី​ជំងឺ​អេដស៍​ តួ​នា​ទី​/​ការ​ចូល​រួម​របស់​ គណៈ​កម្មា​ធិការ​
     ប្រ​តិបត្តិ​ CCC​ និង​លេខា​ធិការ​ដ្ឋាន​ CCC​
៥. ​សារ​របស់​មូល​និធិ​សកល​ថ្ងៃ​ទី​១៥​ ឧសភា​ ២០១៥​
៦. ​កិច្ច​ការ​ផ្សេងៗ​ ៖
​      ​ក.​ ការ​ត្រួត​ពិនិត្យ​ថវិកា​ពី​អ្នក​គ្រប់​គ្រង​កម្រិត​ខ្ពស់​ ដែល​តម្រូវ​ដោយ​មូល​និធិ​សកល​ ។​
           ដំ​ណើរ​ការ​ដែល​ត្រូវ​ផ្តួច​ផ្តើម​/ផ្តល់​ការ​គាំ​ទ្រ​ដោយ​គណៈក​ម្មា​ធិការ​ប្រតិបត្តិ ​។​
      ខ. ​ការ​បណ្តុះ​បណ្តាល​កម្ម​វិធី​គ្រប់​គ្រង​ជំ​នួយ​នៅ​ហ្សឺ​ណែវ​សម្រាប់​ CENAT+​
          វេជ្ជ​បណ្ឌិត ​ប៊ុន​ធី
      គ. ​ក្រុម​ជំនួយ​ការ​បច្ចេកទេស​ដែល​កំ​ពុង​ធ្វើ​ការ​នៅ​ភ្នំ​ពេញ​
      ឃ. ​លិខិត​ពី ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​ សើ​ស្បែក​ និង​កាម​រោគ​
 

រូប​ភាព​នៃ​កិច្ច​ប្រជុំៈ​