ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​ អញ្ជើញ​ជា​អធិ​បតី​បើក ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​អំពីជំងឺ​របេង​ ៖​ កិច្ច​សន្ទនា​ប្រចាំ​ប្រទេស​ឆ្នាំ​២០១៤

នា​ព្រឹក​ថ្ងៃ​ទី​២២​ ​ខែ​ឧសភា​ ឆ្នាំ​២០១៤​ ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី​ ប្រ​ធាន​ អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍​ ក្នុង​ឋានៈ​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ ប្រ​ចាំ​ប្រទេស​កម្ពុជា​ ដែល​ជា​ស្ថា​ប័ន​សម្រប​សម្រួល​ដល់​ការ​ដឹក​នាំ​អនុវត្ត​គម្រោង​ជំនួយ​ របស់​មូល​និធិ​សកល​ប្រចាំកម្ពុជា​លើជំងឺ​អេដស៍​ របេង​ និង​ គ្រុន​​ចាញ់​ បាន​អញ្ជើញ​ ជា​អធិប​តី​បើក​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់​អំ​ពី​ជំងឺ​របេង​ ៖​ ​កិច្ច​សន្ទនា​ប្រ​ចាំ​ប្រ​ទេស​ឆ្នាំ​២០១៤​ នៅ​សណ្ឋាគារ​ តារា​អ៊ែរ​ផត​ រាជ​ធា​នី​ភ្នំ​ពេញ​ ។​
 
បន្ទាប់​ពី​សម្តែង​នូវ​ការ​ស្វាគមន៍​ ​និង​ ​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​អ្នក​ចូល​រួមកិច្ច​ប្រ​ជុំ​មក​ ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​គូស​បញ្ជាក់​ថា​  កិច្ច​ប្រ​ជុំ​ដែល​រៀប​ចំ​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ ធ្វើ​ឡើង​ ដើម្បី​ពិ​គ្រោះ​យោ​បល់​អំ​ពី​ជំងឺ​របេង​ ដែល​ជា​កិច្ច​សន្ទនា​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ឆ្នាំ​២០១៤​ ក្នុង​ ការ​រក​ឱ្យ​ឃើញ​អតិ​ភា​វូប​នីយកម្ម​សកម្ម​ភាព​សម្រាប់​កំ​ណត់​បង្ហាញ​ទស្សនៈ​ ​។ ​ក្រុម​ការ​ងារ​ ចំ​នួន​១២​ នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ពិភា​ក្សា​លើ​សេច​ក្តី​ព្រាង​កំ​ណត់​បង្ហាញ​ទស្សនៈ​នោះ ​។​
 
ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា​ ហិរញ្ញ​ប្ប​ទាន​បណ្តោះ​អាសន្ន​សម្រាប់​ជំងឺ​របេង​ដែល ​មាន​ចំនួន​ ៣​លាន​ដុល្លារ​អាម៉េរិក​ អាច​បន្ត​ដំ​ណើរ​ការ​រហូត​ដល់​ដំ​ណាច់​ឆ្នាំ​២០១៤​ ក៏​ប៉ុន្តែ​ ការ​រៀប​ចំ​ឱ្យ​មាន​នូវ​កំ​ណត់​បង្ហាញ​ទស្សនៈ​ ដែល​មា​ន​​លក្ខណៈ​ស្តង់​ដារ​មួយនឹង​បន្ត​ធា​នា​ ឱ្យ​មាន​នូវ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់​រយៈ​ពេល​ ៣​ឆ្នាំ​ខាង​មុខ​ទៀត​ ។​ ដូច្នេះ​ដើម្បី​ ជៀស​វាង​នូវ​ការ​កាត់​ផ្តាច់​ហិរញ្ញ​ប្បទាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រ​ចាំ​ប្រ​ទេស​បាន​ សម្រេច​ដាក់​ជូន​នូវ​កំ​ណត់​បង្ហាញ​ទស្សនៈ​ពេញ​លេញ​មួយ​ ទៅ​មូល​និ​ធិ​សកល​ឱ្យ​បាន​មុន​ ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៤​ ដែល​ជា​ជម្រើស​មួយ​អាច​នឹង​សម្រេច​បាន​ ។​
 
នៅ​ទី​បញ្ចប់​ឯ.ឧ.​ទេស​រដ្ឋ​​មន្រ្តី​បាន​ផ្តល់​អនុ​សាសន៍​ឱ្យ​ សមាជិក​-​សមាជិ​កា​អង្គ​ប្រជុំ​ ដែល​មក​ពី​ក្រសួង​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ អង្គ​ភាព​ថ្នាក់​ក្រោម​ជាតិ​ តំ​ណាង​សហ គមន៍​ ប្រ​ជា​ជន​ដែល​ប៉ះ​ពាល់​សំ​ខាន់ៗ​ គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រ​ចាំ​ប្រ​ទេ​ស​ និ​ង​ ដៃ​គូ​ពាក់​ព័ន្ធ​ ផ្តល់​នូវ​ធាតុ​ចូល​ដែល​មាន​សារៈ​សំ​ខាន់​ដើម្បី​រួម​ចំ​ណែក​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ ជំងឺ​របេង​ដ៏​កំ​ណាច​ ធ្វើ​យ៉ាង​ណា​ឱ្យ​យើង​រៀប​ចំ​បាន​នូវ​កំ​ណត់​បង្ហាញ​ទស្សនៈ​អំ​ពី​ជំងឺ​របេង​ ដ៏​សម​ស្រប​ក្នុង​ការ​ធា​នា​នូវ​ការ​ទទួល​បាន​ហិរញ្ញ​ប្បទាន​ពី​មូល​និ​ធិ​សកល​ ដើម្បី​ប្រយុទ្ធ​នឹង​ ជំងឺ​របេង​ សម្រាប់​រយៈ​ពេល​ ៣​ឆ្នាំ​ខាង​មុខ​បន្ត​ទៀត​ ។​

ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​បាន​ប្រ​សិទ្ធ​ពរ​ជ័យ​ជូន​ដល់​សមាជិក​-​សមា​ជិក​អង្គ​ប្រជុំ​ និង​បាន​ ប្រ​កាស​បើក​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់​អំ​ពី​ជំងឺ​របេង​ ៖ ​កិច្ច​សន្ទនា​ប្រ​ចាំ​ប្រទេស​ឆ្នាំ​២០១៤​។

រូបភាពនៃកិច្ចប្រជុំពិគ្រោះយោបល់៖

   

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សុន្ទរកថារបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីជំងឺរបេង៖ កិច្ចសន្ទនាប្រចាំប្រទេសឆ្នាំ២០១៤0.21 MB