ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨

នា​រសៀល​ថ្ងៃ​ទី​១០​ មេសា ​២០១៤ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​លោក​ជំទាវ​ ព្រម​ទាំង​ អនុ​ប្រធាន​ ទី​ប្រឹក្សា​ អគ្គ​លេខា​ធិការ ​អគ្គ​លេខា​ធិការ​រង ​និង​មន្រ្តី​រាជការ​ក្រោម​ឱវាទ​បាន ​ចូល​រួម​ក្នុង​ពិធី​សូត្រ​មន្ត​អប​អរ​សាទរ​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ ​ឆ្នាំ​មមី ​ឆស័ក ​ពុទ្ធ​សករាជ​២៥៥៨​។

បន្ទាប់​ពី​ពិធី​សូត្រ​មន្ត ​ឯ.ឧ.​ប្រធាន​បាន​មាន​មតិ​សំណេះ​សំណាល​ដោយ​បាន​ថ្លែង​កោត ​សរ​សើរ​ដល់​ថ្នាក់​ដឹ​ក​នាំ​មន្រ្តី​រាជការ​អាជ្ញា​ធរ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​តាម​ តួ​នាទី​រៀង​ៗ​ខ្លួន​រហូត​បាន​ជោគ​ជ័យ​សំខាន់​ៗ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​ដូច​ជា​ការ​បង្កើត​ក្រុម​ការ​ ងារ​យុទ្ធ​សាស្រ្ត​ជាតិ ​ការ​ធ្វើ​វិប​ស្សនា​ដែល​នាំ​ឱ្យ​យើង​ចេះ​ពង្រឹង​ឯក​ភាព​ ចេះ​ស្រលាញ់​រាប់​អាន​គ្នា​មាន​ភាព​ស្រស់​ស្រាយ​ ​និង​ជា​ពិសេស​ព្រម​ទាំង​ការ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​គេហ​ទំព័រ​របស់​អាជ្ញាធរ​ ។​ ឯ.ឧ.​ទេស​រដ្ឋ​មន្រ្តី​បាន ​លើក​យក​ការ​រៀប​ចំ​ថ្មី ​និង​ វិន័យ​ការ​ងារ​នៅ​ក្នុង​អាជ្ញា​ធរ​មក​ផ្សព្វ​ផ្សាយ​ ដោយ​សង្កត់​ធ្ងន់​លើ​សមត្ថ​ភាព​នៃ​មន្រ្តី​រាជ​ការ​ដែល​ត្រូវ​បង្ហាញ​ជា​ប្រចាំ​តាម​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋា​ភិបាល ​ដើម្បី​ឈាន​ទៅ​សម្រេច​តាម​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី​៣​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់ ​សម្តេច​តេជោ ​នាយក​រដ្ឋ​មន្រ្តី​។
 
ឯ.ឧ.​ ទេស​រដ្ឋ​មន្រ្តី​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​នេះ ​ប្រសិទ្ធិពរ​ជូន​ថ្នាក់​ដឹក​នាំ ​និង ​មន្រ្តី​រាជ​ការ​ ទាំង​អស់​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម​គោ​រាគៈ​ទេវី​ឆ្នាំ​មមី ​ឆស័ក​ ដែល​នឹង​ចូល​មក​កាន់​តំណែង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​នាំ​មក​នូវ​ពរ​ជ័យ ​ជូន​ថ្នាក់​ដឹក​នាំ ​ព្រម​ទាំង​មន្រ្តី​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទាំង​អស់ ​ឱ្យ​មាន​សុខ​ភាព​ល្អ ​កម្លាំង​កាយ​មាំ​មួន​ ប្រាជ្ញា​វៀង​វៃ ​និង​ មាន​ជោគ​ជ័យ​ក្នុង​ការ​បំពេញ​ការងារ​ និង​ គ្រួសារ ​។
 
បន្ទាប់​មក​ ក៏​មាន​ពិធី​ជប់​លៀង​អាហារ​សាមគ្គី​ដែល​បាន​ប្រព្រឹត្ត​​ទៅ​ក្រោម​បរិយា​កាស​ស្និទ្ធ​​ស្នាល​ និង​ភាតរ​ភាព ​។