កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួលរបស់មូលនិធិសកលនៅប្រទេសកម្ពុជា ដែលហៅកាត់ជាភាសាអង់គ្លេសថា C C C បានត្រូវប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ និងជាប្រធាន C C C ។
កិច្ចប្រជុំនេះ បានត្រូវធ្វើឡើងនៅទីស្នាក់ការកណ្តាល នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ នារសៀលថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ។
អង្គប្រជុំ បានផ្តោតជាសំខាន់ទៅលើរបៀបវារៈសំខាន់ៗចំនួន៨ ដែលក្នុងនោះរួមមាន៖
១. ទស្សនាទានស្តីអំពីការពង្រឹងប្រព័ន្ធសុខាភិបាល (HSS Concept Note)
២. សំណើរៀបចំកម្មវិធីឡើងវិញនៃការពង្រឹងប្រព័ន្ធសុខាភិបាល (HSS Reprogramming Request)
៣. ផែនការទស្សនកិច្ចលើកទីពីររបស់ក្រុមសេវាវេជ្ជសាស្រ្ត (GMS) ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ
៤. របាយការណ៍របស់ C C C ដាក់ជូន UNAIDS
៥. ជំនួយមូលនិធិសកលសម្រាប់លេខាធិការរដ្ឋាន C C C
៦. សំណើថវិកាថ្មីរបស់ C C C
៧. គំនិតផ្តួចផ្តើមរបស់បារាំងក្នុងការចល័តទីប្រឹក្សាបច្ចេកទេស ៥%
៨. គំនិតផ្តួចផ្តើមរបស់បារាំងក្នុងកាលើកគំរោងសំណើ ៥% និង
៩. បញ្ហាផ្សេងៗទៀត ។
អញ្ជើញចូលរួមប្រជុំ នៅក្នុងអង្គប្រជុំនេះមានវត្តមានអនុប្រធាន C C C ទាំងពីរ គឺលោកវេជ្ជបណ្ឌិត ភីធើ វ៉ាន់ ម៉ារ៉េន (Pieter Van Maarien) ជាអនុប្រធាន C C C និង លោក ដានីញែល ឌីមី (Daniel Dimik) អនុប្រធាន C C C និងលោកស្រី ម៉ារី អូឌីល អេដម៉ុង (Marie-Odile Edmont) តំណាងអង្គការយូអេនអេដស៍(UNAIDS) លោកស្រី អ៊ីងហ្គា អូឡិកស៊ី (Inga Olekcy) និងមន្រ្តីលេខាធិការដ្ឋានរបស់ C C C ៕

