
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៩:៣០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរសេដ្ឋបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាន់បិណ្ឌ នៅវត្តមង្គលមានជ័យ ស្ថិតនៅក្នុងភូមិលាំងជ័យថ្មី ឃុំពោធិចម្រើន។
អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន លោកជំទាវ ហោ ម៉ាលីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពោធិចម្រើន ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកក់ និងទួលអំពិល លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញស្រុកបរសេដ្ឋ លោកអធិការស្រុក មន្រ្តីរាជការនៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកាចំណុះជើងវត្តមង្គលមានជ័យ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។