
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង៩:៣០ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការដំឡើងឋានៈអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន៦រូប ពីឋានៈស្មើអនុរដ្ឋលេខាធិការ ទៅឋានៈស្មើរដ្ឋលេខាធិការ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធានការិយាល័យផងដែរ។
អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលត្រូវបានដំឡើងឋានៈរួមមាន :
១-ឯកឧត្តម ស៊ឹម គឹមសាន
២-ឯកឧត្តម ហោ ប៊ុនឡេង
៣-ឯកឧត្តម រស់ សីលវ៉ាត់
៤-ឯកឧត្តម ស៊ន ពិសិដ្ឋ
៥-ឯកឧត្តម ជា ប៉ោ
៦-ឯកឧត្តម ស៊ុត ថងផាន់។