
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិនានាក្នុងខេត្ត ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានចំនួន២៤១រូប។
កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារះដូចខាងក្រម ៖
· ប្រកាសហេតុ និងប្រកាសគណៈអធិបតី
· គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាល
· របាយការណ៍វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ខេត្តស្ទឹងត្រែង ដោយលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត
· មតិស្វាគមន៍ និងបំពេញបន្ថែម របស់ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង
· មតិសំណេះសំណាល និងអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
អនុសាសន៍
· រាជរដ្ឋាភិបាលវិភាជន៍ថវិកាសម្រាប់ខេត្តស្ទឹងត្រែង ចំនួន៤០លានរៀលក្នុងមួយឆ្នាំ ដើម្បីរៀបចំបង្កើត និងដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត និងពិនិត្យលទ្ធភាពបង្កើនថវិកាសម្រាប់កម្មវិធីអេដស៍។
. គ្របដណ្ដប់ក្រុមគោលដៅងាយរងគ្រោះដូចជា ក្រុមយុវវ័យ បុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមប្រើប្រាស់ និងចាក់គ្រឿងញៀន។
· បញ្ជ្រាបការងារអេដស៍ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។
. កម្ពុជាសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ មុនកាលកំណត់សម្រាប់ឆ្នាំ២០៣០ ក្នុងក្របខ័ណ្ឌការបញ្ចប់អេដស៍
. គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវអនុវត្តតាមគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨ ។
. ត្រូវផ្សព្វ្សាយពីវិធីបង្ការការពារ ដោយជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% PrEP PEP និងធ្វើតេស្តដោយខ្លួនឯង។
. កុំឲ្យមានការរើសអើង និងមាក់ងាយ
. ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃជាតិឱ្យបានទូលំទូលាយគ្រប់ជ្រុងជ្រោយ។