ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ផ្តល់​សុពល​ភា​ពល់​ផែនទី​បង្ហាញផ្លូវ​ចីរភាព​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៨៧០ ត្រូវ​នឹង​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅ​សណ្ឋាគារ សាន់​វ៉េ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្តល់​សុពលភាព​លើ ផែនទី​បង្ហាញផ្លូវ​ចីរភាព​នៃ​កម្មវិធី​អេដស៍(២០២៦-២០២៩)។ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជារ​ដ្ឋ​លេខាធិការ និង​ជា​ប្រធាន​/តំណាង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល នាយិកា​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​កម្ពុជា ឡាវ និង​ម៉ាឡេស៊ី, DFAT, មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើស្បែក និង​កាមរោគ អង្គការ​សង្គម​ស៊ីវិល​ធ្វើការងារ​អេដស៍HACC, CPN+, KHANA, RHAC, FHI360, បណ្តាញ​ចតុមុខ, MHC, MHSS, AUA, និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។

មានប្រសាសន៍​បើក​សិក្ខាសាលា​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ដំណើរ​ឆ្ពោះទៅ​រក​ចីរភាព​របស់​យើង​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ២០១៨ ហើយ​ថ្ងៃនេះ យើង​បាន​មកដល់​ចំណុច​របត់​ដ៏​សំខាន់​មួយ​ក្នុង​ការធានា​នូវ​ការ​ឆ្លើយតប​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា អ្នកដឹកនាំ​សកល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។ ក្នុង​នោះ សមិទ្ធផល​រួមគ្នា​របស់​យើង គឺជា​សក្ខីភាព​នៃ​ការ​ព្យាយាម​ដែល​សម្រេច​បាន​រួមមាន៖
- ការកាត់បន្ថយ​ការ​ឆ្លង​ថ្មី​រហូតដល់៤៥%។
- អត្រា​បង្ក្រាប​មេរោគ(Viral suppression) ដែល​បច្ចុប្បន្ន​នេះ​មាន​លើស​ពី៩៨%។
- កម្ពុជា​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះទៅ​សម្រេច​បាន​គោលដៅ៩៥-៩៥-៩៥ មុន​កាលកំណត់។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍ និង​ក្រសួងសុខាភិបាល​ត្រូវតែ​ផ្លាស់​ប្តូរ​តួនាទី​ពី​គ្រាន់តែ​ជា​អ្នកគ្រប់គ្រង​ជំនួយ ទៅជា​អ្នក​កសាង​ប្រព័ន្ធ​សុខាភិបាល​ជាតិ​ដ៏​រឹងមាំ»។ យើង​កំពុង​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើការ​បែប​ដាច់ដោយឡែក​ពីគ្នា ទៅជា​ស្ថាបត្យកម្ម​សុខាភិបាល​ជាតិ​រួម​តែមួយ។ ការណ៍​នេះ​តម្រូវ​ឱ្យ​មានការ​ដឹកនាំ​ជា​យុទ្ធសាស្ត្រ​ដែល​យន្តការ​សម្របសម្រួល​កម្រិត​ជាតិ(CCM) ធានា​ថា​គ្រប់​សកម្មភាព​ទាំងអស់​បម្រើ​ឱ្យ​ចក្ខុវិស័យ​អធិបតេយ្យ​ភាព​របស់​កម្ពុជា។

មុននឹង​ប្រកាស​បើ​សិក្ខាសាលា ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា ជោគជ័យ​របស់​យើង​នឹង​មិន​ត្រូវ​បាន​វាស់វែង​ដោយ​ចំនួន​ទឹកប្រាក់​ជំនួយ​នោះ​ទេ។ ប៉ុន្តែ ត្រូវ​ធ្វើការ​វាស់វែង​ដោយ​ប្រសិទ្ធភាព​ដែល​យើង​បញ្ជ្រាប​សេវា​សង្គ្រោះ​ជីវិត​ទាំងនេះ ទៅ​ក្នុង​ប្រព័ន្ធ​ជាតិ​របស់​យើង។ យើង​ត្រូវ​មាន : ទិន្នន័យ​ច្បាស់លាស់ ផែនទី​បង្ហាញផ្លូវ​រួចរាល់ និង​មុខងារ​ដែល​ត្រូវ​បំពេញ​នៅក្នុង​ដៃ​រួចហើយ។ បន្ថែម​លើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ស្នើ​ថា «ដំណាក់កាល​ធានា​ចីរភាព» ត្រូវ​បាន​កំណត់​ដោយ​ភាពជា​ម្ចាស់​ទាំងស្រុង​របស់​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​មិន​ងាករេ​ឆ្ពោះទៅ​កាន់​ជំនាន់​ដែល​គ្មាន​អេដស៍។ ចូរ​យើង​យក​មេរៀន​ដែល​ទទួល​បាន​ពី​ការ​ឆ្លើយតប​នឹង​ជំងឺអេដស៍ មក​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ទាំងមូល​របស់​យើង និង​ពន្លឿន​វឌ្ឍនភាព​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ការ​គ្រប​ដណ្តប់​សុខភាព​ជាស​កល​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប។