ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល នៅ​ឃុំ​ភក្តី ស្រុក​បរសេដ្ឋ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​បរសេដ្ឋ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល នៅ​ឃុំ​ភក្តី ស្រុក​បរសេដ្ឋ។

អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា​ប្រធាន អនុប្រធាន និង​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក និង​ឃុំ​ភក្តី អភិបាលស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក នាយក នាយករង​រដ្ឋបាល​ស្រុក អធិការ មេបញ្ជាការ​កម្លាំងប្រដាប់អាវុធ​ស្រុក តំណាង​មន្ទីរ អង្គភាព ប្រធាន​ការិយាល័យ អង្គភាព​ចំណុះ​រដ្ឋបាល​ស្រុក មេឃុំ ស្មៀនឃុំ មន្ត្រី​កសិកម្ម​ឃុំ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ នាយក នាយករង​សាលា ប្រធាន​អង្គការ សមាគម​ឃុំ ប្រធាន​ភូមិ អនុប្រធាន​ភូមិ អាជីវករ ប្រតិបត្តិ​ករ​ទឹក​ស្អាត អគ្គិសនី និង​សំរាម យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អ្នក​ស្ម័គ្រចិត្ត​ការងារ​គណនេយ្យ​ភាព​សង្គម ព្រមទាំង​ប្រជាពលរដ្ឋ ប្រមាណ១៤០នាក់។

របៀបវារៈ​នៃ​វេទិកា​រួមមាន :
១-មតិ​សំណេះសំណាល និង​បើក​វេទិកា ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី
២- របាយការណ៍​និង​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ឃុំ ដោយ​លោក ខៀវ ប៊ុ​នធី មេឃុំ​ភក្តី
៣- វេទិកា​សំណួរចម្លើយ
៤- មតិ​ឆ្លើយតប​និង​បូកសរុប​បិទ​វេទិកា។