ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ទទួលជួបពិភាក្សា​ការងារ​ជាមួយ អ្នកសម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជា

នៅ​ព្រឹក​ថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពី​ម៉ោង៨:២០ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មាន​ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អម​ដោយ​លោកស្រី Patricia Ongpin នាយិកា​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​កម្ពុជា ឡាវ និង​ម៉ាឡេស៊ី។ ចូលរួម​នៅក្នុង​ជំនួប​នេះ​រួមមាន ឯកឧត្តម និង​លោក ជា​អនុប្រធាន នាយក​ខុទ្ទកាល័យ និង​ប្រធាន​ការិយាល័យ​សម្របសម្រួល​នៃ​ការិយាល័យ​អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ផង​ដែរ។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ស្វាគមន៍​លោកជំទាវ Vladanka Andreeva ដែល​បាន​ត្រលប់​មក​កម្ពុជា​ម្តង​ទៀត​ក្នុង​តួនាទី​ថ្មី​នៅ​អង្គការសហប្រជាជាតិ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា កម្ពុជា​ប្តេជ្ញា​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ ព្រោះ​កម្ពុជា​មានការ​ជឿជាក់​លើ​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិ ពឹងផ្អែក​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ជឿ​ទុកចិត្ត​លើច្បាប់​អន្តរជាតិ។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ក៏បាន​សង្កត់ធ្ងន់​លើ​ភាពជា​ដៃគូ​ជាមួយ​អង្គការ​យូ​អិន​អេដស៍ ដែល​ក្នុង​នោះ​កម្ពុជា​ត្រូវការ​នូវ​ភាពជា​ដៃគូ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍។ បន្ថែម​លើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់​ថា ដោយមាន​ការ​គាំទ្រ​យ៉ាង​រឹងមាំ​ពី​សម្តេច​មហា​បវរ​ធិបតី នាយក​រដ្ឋមន្រ្តី កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរ​ភា​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨កាលពី​ឆ្នាំ២០២៤ ព្រមទាំង​បាន​រៀបចំ​របាយការណ៍​ស្តី​ពី​គោលនយោបាយ​នេះ ក្នុង​ឆ្នាំ២០២៥កន្លងទៅ។

បន្ទាប់មក​លោកជំទាវ Vladankar Endreeva បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ការ​ត្រលប់​មក​កម្ពុជា​ជាថ្មី។ លោកជំទាវ​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​កម្ពុជា​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​ថា​ជា​ប្រទេស​ឈានមុខ​មួយ ប្រកបដោយ​ការ​ច្នៃប្រឌិត និង​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព។ លោកជំទាវ​បាន​អបអរសាទរ​ចំពោះ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ សមាជិកភាព​របស់​កម្ពុជា​ក្នុង​ក្រុមប្រឹក្សា​សម្របសម្រួល​អង្គការ​យូ​អិន​អេដស៍(PCB) និង​ទស្សនកិច្ច​ដោយ​ជោគជ័យ​របស់​លោកជំទាវ Winnie Byanyima នាយិកា​ប្រតិបត្តិ​អង្គការ​យូ​អិន​អេដស៍ នៅ​កម្ពុជា​ក្នុង​ខែឧសភា ឆ្នាំ២០២៥។ លោកជំទាវ​ក៏បាន​សម្តែង​នូវ​ការ​អបអរសាទរ​ដែល​កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍។

ជា​ការ​ឆ្លើយតប ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ដើម្បី​អបអរសាទរ​សមិទ្ធ​ផល​ថ្មីៗដែល​កម្ពុជា សម្រេច​បាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រៀបចំ​ទស្សនកិច្ច​របស់​លោក Eamonn Murphy នាយក​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វ៊ិ​ច នៃ​អង្គការ​យូ​អិន​អេដស៍ មក​កម្ពុជា ក្នុង​ខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​រំឭក​ថា ដោយ​ជឿជាក់​លើ​ប្រព័ន្ធ កម្ពុជា​បាន​ចូលរួម​ថវិកា​ចំនួន១០០០០០ដុល្លារ​អាម៉េរិក​ជាមួយ​អង្គការ​យូ​អិន​អេដស៍ កាលពី​ឆ្នាំ២០២៥កន្លងទៅ។

ជាទីបញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​នា​ពេល​កន្លងមក និង​សន្យា​បន្ត​សហការ​ជាមួយ​អង្គការសហប្រជាជាតិ ជាពិសេស​អង្គការ​យូ​អិន​អេដស៍​បន្ត​ទៅមុខ​ទៀត ដើម្បី​បញ្ចប់​អេដស៍​នៅ​កម្ពុជា។