
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិនារី៨ មីនា លើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទស្តីពី «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ជាអនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ពីធីប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
- ប្រកាសហេតុ គោរពទង់ជាតិ គោរពវិញ្ញាណក្ខ័ន្ធវីរៈកងទ័ព។
- របាយការណ៍សង្ខេបរបស់ក្រុមការងារយេនឌ័រ និងស្ថានភាពស្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ឆ្នាំ២០២៥ និងការងារបន្តឆ្នាំ២០២៦ ដោយលោក ហួត សេរីរដ្ឋ។
- មតិស្វាគមន៍ និងអាននូវព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ដោយលោកជំទាវ ស៊ឹម ខេងខាំ។
- មតិសណេះសំណាលរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ពិធីប្រគល់ថវិកាជាអនុស្សាវរីយ៍ជូននារី
- ថតរូបអនុស្សាវរីយ៍